សំណួរ
១. តើតួនាទីចម្បងនៃព្រៃឈើមានអ្វីខ្លះ ?
២. តើការបាត់បង់ព្រៃឈើបណ្ដាលមកពីមូលហេតុសំខាន់ៗអ្វីខ្លះ ?
៣. តើការបាត់បង់ព្រៃឈើនាំមកនូវផលវិបាកសំខាន់ៗអ្វីខ្លះ ?
៤. តើមានកិច្ចព្រមព្រៀងអ្វីខ្លះ ស្ដីពីព្រៃឈើក្នុងពិភពលោក ? ព្រោះអ្វី ?
៥. តើការបាត់បង់ព្រៃឈើនៅកម្ពុជាយើង បណ្ពាលមកពីមូលហេតុសំខាន់ៗអ្វីខ្លះ ? នាំមកនូវផលប៉ះពាល់អ្វីខ្លះ ?
៦. ហេតុអ្វីបានជាគេនិយាយថា មនុស្សទទួលខុសត្រូវមួយផ្នែកធំនៅក្នុងបញ្ហាភ្លើងឆេះព្រៃ ?
៧. ហេតុអ្វីបានជាព្រៃឈើតំបន់ត្រូពិចទទួលការគំរាមកំហែង ?
ចម្លើយ
១. តូនាទីច្បងនៃព្រៃឈើមាន ៖
- រក្សាលំនឹងប្រព័ន្ធអេកូស៊ី ឬ ស្ថានប្រព័ន្ធរបស់ភពផែនដី
- ផ្ដល់ជម្រកដល់គ្រប់នៃដី
- ការពារសំណឹកដី
- ជារបាំងការពារទឹកជំនន់នឹងខ្យល់ព្យុះ
- មានតួនាទីសំខាន់ក្នុងការធ្វើនិយតកម្មអាកាសធាតុ ដោយរក្សាសំណើមអាកាស ចូលរួមក្នុងវដ្ដទឹក និងរក្សាទឹកក្នុងដី
- ព្រៃឈើបន្ថយគ្រោះថ្នាក់ដោយផ្ទាំងថ្មរបេះ ផ្ទាំងទឹកកករអិល ស្រូបយកធូលី និងសូរសំឡេង
- ព្រៃឈើផ្ដល់ដល់មនុស្សនូវប្រភពកម្ដៅដ័សំខាន់
- ផ្តល់ឈើផ្ដល់ដល់មនុស្សនូវប្រភពកម្ដៅដ៏សំខាន់
- ផ្ដល់ដល់មនុស្សនូវប្រភពកម្ដៅដ៏សំខាន់
- ផ្ដល់ឈើសម្រាប់ប្រើប្រាស់សាងសង់ ផ្ដត់ផ្គងសិប្បកម្ម និងឧស្សាហកម្ម
- ព្រៃឈើបានផលិតអុកស៊ីសែនសំអាតបរិយាកាសដែលស្រូបយកឧស្ម័នកាបូនិច ដែលជួយសំអាតបរិយាកាសដែលរងនូវការបំពុលដោយឧស្ម័នកាបូនិច ។
២. ការបាត់បង់ព្រៃឈើបណ្ដាលមកពីមូលហេតុសំខាន់ៗដូចជា ៖
- ការកាប់ព្រៃឈើធ្វើលំនៅដ្ឋាន គ្រឿងសង្ហារិម អុស និងធ្យូងជាដើម
- ទន្រាព្រៃឈើដើម្បីធ្វើកសិកម្ម ការធ្វើកសិកម្មព្រៃដុត
- ការធ្វើអាជីវកម្មក្នុងទ្រង់ទ្រាយធំបែបអនាធិបតេយ្យ
- សំណងរោងចក្រ
- ជំនីកយករ៉ែ
- ការកាប់ព្រៃឈើដើម្បីធ្វើដើម្បីធ្វើផ្លូវថ្នល់ ផ្លូវដែក
- ភ្លើងឆេះព្រៃ ...។
៣. ការបាត់បង់ព្រៃឈើនាំមកនូវផលវិបាកសំខាន់ៗដូចជា ៖
- បាត់បង់ភ្នាក់ងារសំអាតេបរិយាកាសនិងបាត់បង់ភ្នាក់ងារផលិតអុកស៊ីតសែនសម្រាប់ទ្រទ្រង់ ជីវិតមនុស្ស សត្វ នៅលើភពផែនដី
- អាកាសធាតុប្រែប្រួល (កំណើនកំដៅផែនដី)
- នាំឪ្យមានគ្រោះរាំងស្ងួត ទឹកជំនន់
- ដីគ្មានគម្របត្រូវទឹកកភ្លៀងហូរច្រោះ ដីបាត់បង់ជីជាតិនាំឪ្យផលកសិកម្មថយចុះ
- បាត់បង់ជម្រកសព្វព្រៃ
- សត្វនិងរុក្ខជាតិមួយចំនួនត្រួវវិនាសហិនហោច
- នាំឪ្យមានកំណើនជាលំដាប់នៃនីវ៉ួទឹកសមុទ្រ ... ។
៤. មានកិច្ចព្រមព្រៀង ស្ដីពីព្រៃឈើក្នុងពិភពលោកមានជាច្រើន ដូចជាធម្មនុញ្ញអំពីផែនដីឡើងកម្ដៅ សេចក្តីថ្លែងការណ៍ស្ថីពីការណ៍ព្រៃឈើ អនុសញ្ញាស្ដីពីការប្រែប្រួលអាកាសធាតុ ... ។
៥. - ការបាត់បង់ព្រៃឈើនៅកម្ពុជាយើង បណ្ពាលមកពីមូលហេតុសំខាន់ៗដូចជាខាងក្រោម ៖
- កំណើនប្រជាជន នាំឪ្យមានកំណើនតម្រូវការឈើប្រើប្រាស់ក្នុងស្រុក មានសំណង់លំនៅស្ថាន គ្រឿងសង្ហារិម (តុ ទូ កៅអី... ) អុស និងធ្យូងជាដើម ។
- កំណើនតម្រូវការដីដាំដុះ ពិសេសនៅតំបន់ឦសានដែលអនុវត្តកសិកម្មព្រៃដុត
- កំណើនតម្រូវការដីចម្ការដំណាំធំៗ ដូចជា កៅស៊ូ ដូងប្រង កាផែ ម្រេច ...។
- តម្រូវការឈើសម្រាប់ធ្វើជំនួញ គេប៉ាន់ស្មាន់ថាព្រៃឈើអាចជួយសម្រួលសេដ្ឋកិច្ចខ្មែរបាន ៣% តែនេះជាការគិតដោយកម្រិតទាបបំផុត ព្រោគ្មានតួលេខបញ្ជាក់ច្បាស់លាស់ ហើយគេឃើញមានជីវកម្មឈើខុសច្បាប់បែបអនាធិបតេយ្យ ទាំងទ្រង់ទ្រាយបំផុត ព្រោះគ្មានតួលេខបញ្ជាប់ច្បាប់លាស់ហើយគេឃើញមានអាជីវកម្មឈើខុសច្បាប់បែបអនាធិបតេយ្យ ទាំងទ្រង់ទ្រាយធំ ទាំងទ្រង់ទ្រាយតូច ។
- នាំមកផលវិបាក ដូចជា ៖
- បាត់បង់ភ្នាក់ងារសំអាតបរិយាកាសនិងបាត់បង់ភ្នាក់ងារ ផលិតអុកស៊ីសែន សម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ នៅលើភពផែនដី
- អាកាសធាតុប្រែប្រួស (កំណើនកំដៅផែនដី)
- នាំឪ្យមានក្រោះរាំងស្ងូត ទឹកជំនន់ ភ្លៀងមិនទៀងទាត់
- ដីគ្មានគម្របត្រូវទឹកកភ្លៀថហូរច្រោះ ដីបាត់បង់ជីជាតិ នាំឪ្យផលកសិកម្មថតចុះ
- បាត់បង់ជម្រកសត្វចុះ
- បាត់បង់ជម្រកសត្វព្រៃ
- សត្វនិងរុក្ខជាតិមួយចំនួនត្រូវវិនាសហិនហោច
- នាំឪ្យមានកំណើនជាលំដាប់នៃវ៉ូទឹកសមុទ្រ ...។
៦. បានជាគេនិយាយថា មនុស្សទទួលខុសត្រូវមួយផ្នែកធំនៅក្នុងបញ្ហាភ្លើងឆេះព្រៃ ព្រោះភ្លើងឆេះព្រៃ ៩០% បណ្ដាលមកពីសកម្មភាពមនុស្ស ដូចជាចោលកន្ទុយបារីមិនបានពន្លត់ទៅលើគុម្ពោត បន្លាស្ងួតហួតហែងពេលធ្វើដំណើរកាត់ព្រៃ ។ ដុតព្រៃដោយចេតនា ដើម្បីពង្រីកផ្ទៃដីដាំដុះ ដំដៅបង្កើនផលិតកម្មចិញ្ចឹមកាន់តែច្រើន ។ កសិកម្មពនេចដ៏សាមញ្ញនិងបុរសបំផុតក៏ជាមូលហេតុសំខាន់មួយនៃភ្លើងឆេះព្រៃ ។
៧. បានជាព្រៃឈឈើតំបន់ត្រូពិចទទួលការគំរាមកំហែង ព្រោះគេបានធ្វើអាជីវកម្មយ៉ាងខ្លាំងដើម្បីបំពេញតម្រូវការផ្អែកសំណង់នានាគ្រឿងសង្ហារិម រូបិយប័ណ្ណ និងការនាំចេញដោយខ្វះការត្រួតពិនិត្យឪ្យបានម៉ត់ចត់ ។