Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ក្នុងនាមជាគ្រូបង្រៀនម្នាក់ ចាំបាច់ត្រូវមានសមត្ថភាពគរុកោសលល្យដូចម្តេចខ្លះ ?

២. ក្នុងនាមជាគ្រូបង្រៀនម្នាក់ ចាំបាច់ត្រូវមានគុណសម្បត្តិដូចម្តេចខ្លះ ?

៣. ក្នុងនាមជាគ្រូបង្រៀនម្នាក់ គឺជាពលករខួរក្បាលបញ្ញាស្មារតីក្នុងការអនុវត្តការងារផ្ទាល់ខ្លួន ដូចនេះបង្រៀនត្រូវមានវប្បធម៌ជ្រៅជ្រះ ។ ហេតុអ្វីចាំបាច់មានធាតុនេះ ?

៤. ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើត្រូវមានករណីយកិច្ចមិនប្រតិបត្តិចំពោះខ្លួនឯងដូចម្តេចខ្លះ ?  

ចម្លើយ

១. ក្នុងនាមជាគ្រូបង្រៀនម្នាក់ចាំបាច់ត្រូវមានសមត្ថភាពគរុកោសល្យ ៖

  • មានសមត្ថភាពក្នុងការបង្ហាត់បង្រៀន
  • មានសមត្ថភាពក្នុងការគ្រប់គ្រងថ្នាក់រៀន
  • មានសមត្ថភាពក្នុងការអប់រំ
  • មានសមត្ថភាពក្នុងការយល់ដឹងពីលក្ខណៈដោយឡែករបស់សិស្ស
  • មានសមត្ថភាពឈរលើភាពយុត្តិធម៌និងសមត្ថភាពម្ចាស់ការ
  • មានសមត្ថភាពបង្កបរិយាកាសរីករាយក្នុងសាលារៀន
  • មានសមត្ថភាពយកចិត្តទុកដាក់លើសុខទុក្ខរបស់អ្នកសិក្សា
  • មានសមត្ថភាពប្រែក្លាយឯកសារ
  • មានសមត្ថភាពទំនាក់ទំនងរវាងគ្រូនិងសិស្ស និងគ្រូជាមួយសហការី ។

២. ក្នុងនាមជាគ្រូបង្រៀនម្នាក់ ចាំបាច់ត្រូវមានគុណសម្បត្តិដូចជា ៖

  • គុណសម្បត្តិរូបរាងកាយ ឬកាយសម្បទាគ្រប់គ្រាន់សមរម្យ
  • គុណសម្បត្តិសីលធម៌ ឬសីលសម្បត្តិ និងគរុកោសល្យ
  • គុណសម្បត្តិផ្នែកបញ្ញា និងចិត្តវិទ្យា ។

៣. ក្នុងនាមជាគ្រូបង្រៀនម្នាក់ គឺជាពលករខួរក្បាលប្រើបញ្ញាស្មារតីក្នុងការអនុវត្តការងារផ្ទាល់ខ្លួន ដូចនេះគ្រូបង្រៀនត្រូវមានវប្បធម៌ជ្រៅជ្រះ ។ បានជាចាំបាច់ត្រូវមានធាតុទាំងនេះ ព្រោះ ៖

  • វប្បធម៌ជាគន្លឹះនៃការបង្រៀន និងអប់រំ
  • វប្បធម៌ជាលក្ខខណ្ឌនៃសីលធម៌ និងប្រសិទ្ធភាពក្នុងការអប់រំ
  • វប្បធម៌អាចសម្រួលដល់ទំនាក់ទំនងសង្គម...។

៤. ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវតែមានករណីយកិច្ចមិនប្រតិបត្តិចំពោះខ្លួនឯងដូចជា ៖

  • ធ្វើប្រជាភិថុតចំពោះអ្នកសិក្សាឡើយ (មាត្រា១១)
  • ផ្សព្វផ្សាយអំពីការវិនិច្ឆ័យ វិន័យរដ្ឋបាលបុគ្គល នៅក្នុងមជ្ឈដ្ឋានអប់រំក៏ដូចជាក្នុងមជ្ឈដ្ឋានសាធារណៈឡើយ(មាត្រា១១)
  • ផ្សំគំនិតប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឱ្យខូចប្រយោជន៍អ្នកសិក្សាក្នុងសេវាអប់រំឡើយ(មាត្រា១២)
  • ដាក់ទណ្ឌកម្មខាងផ្លូវកាយ និងផ្លូវចិត្តដែលនាំឱ្យមានផលប៉ះពាល់ដល់អ្នកសិក្សាទេ(មាត្រា១២)
  • គ្រូបង្រៀនមិនត្រូវរៃអង្គាសប្រាក់ ឬប្រមូលប្រាក់ក្រៅផ្លូវការ ឬធ្វើអាជីវកម្មនានាក្នុងថ្នាក់រៀនឡើយ(មាត្រា១៣)
  • ប្រកបមុខរបរផ្សេងក្នុងបរិវេណគ្រឹះស្ថានសិក្សា (មាត្រា១៣)
  • ប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឱ្យអាប់ឳនដល់កិត្តិយស និងវិជ្ជាជីវៈរបស់ខ្លួន (មាត្រា១៤)
  • ផ្តល់ការសម្រួលគ្រប់បែបយ៉ាងដែលនាំឱ្យខ្លួនធ្វើខុសច្បាប់ និងបទបញ្ជាឡើយ (មាត្រា១៤) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login