ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. នៅប្រទេសកម្ពុជាយើង តើគេអាចជំនះរបាំងទឹកបានដោយមធ្យោបាយណាខ្លះ ? ចូររៀបរាប់មធ្យោបាយណាខ្លះ ? ចូររៀបរាប់មធ្យោបាយទាំងនោះមួយមុខៗឪ្យបានប្រាំយ៉ាងតិច ?
២. តើប្រទេសឥណ្ឌាអាចបញ្ចប់គ្រោះអត់ឃ្លានបានយ៉ាងដូចម្ដេច ? រីនៅប្រទេសកម្ពុជា តើបញ្ហាគ្រោះអត់ឃ្លានមានចោទឡើងដែរឬ ទេ ? ព្រោះអ្វី ? ចូរពន្យល់ ។
៣. តើការធ្វើប៉ុលឌែកម្មនៅកម្ពុជាយើងការចាំបាច់ដែរឬ ទេ នៅពេលបច្ចុប្បន្ននេះ ? ព្រោះអ្វី ? ចូរពន្យល់ ។
៤. ចូរនិយាយអំពី “ បញ្ហាសុវត្តិភាពស្បៀង “ នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ។
ចម្លើយ
១. នៅប្រទេសកម្ពុជាយើង គេអាចជំនះរបាំងទឹកបានដោយ
២. ប្រទេសឥណ្ឌាអាចបញ្ចប់គ្រោះអត់ឃ្លានបាន ដោយអនុវត្តបៃតង នៅឆ្នាំ ១៩៨៨ ឥណ្ឌាផលិតស្រូវបាន៣ ដងលើសឆ្នាំ ១៩៦៦ ហើយបានប្រែក្លាយពីប្រទេសធ្លាប់តែជួបប្រទះនឹងកង្វះខាតស្បៀង បានក្លាយទៅជាអ្នកនាំចេញស្រួវសាលីមួយយ៉ាងចម្លែក ។ នៅកម្ពុជា បញ្ហាអត់ឃ្លាននៅតែចោទនៅឡើយ ដោយសារប្រទេសយើងអនុវត្តកសិកម្មថាផលនៅឡើយ ពោលគឺនៅប្រើឧបករណ៍បែបបុរាណ មិនទាន់មានបច្ចេកទេសទំនើប ការប្រើប្រាស់ជី ជំរើសពូជនៅឡើយ ។ ម៉្យាងទៀតដោយសារប្រទះយើងធ្លាប់ជួបប្រទះ នូវសង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនឆ្នាំដែលនាំឪ្យខឿនសេដ្ឋកិច្ចប្រទេសយើងនៅមានភាពអន់ថយ ។ តែទោះជាយ៉ាងនេះក្ដីក៏រដ្ឋាភិបាលយើងសព្វថ្ងៃបាន និងកំពុងស្ថាបនាផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ដ និងបច្ចេកទេសដល់ប្រជាជនយើងផងដែរ ហើយវាជាជោគជ័យផងដែរដែលជីវភាពប្រជាជនយើងមានភាពល្អប្រសើរជាលំដាប់ ។
៣. ក្នុងពេលបច្ចុប្បន្ននេះ ការធ្វើប៉ុនឌែកម្មនៅកម្ពុជាយើង មិនមែនជាការចាំបាច់នោះទេ ព្រោះសព្វថ្ងៃនេះប្រទេសយើងមានដីគ្រប់គ្រាន់សម្រាប់សសាង់សង់លំនៅ អាគារ និងសំណង់ផ្សេងៗទៀត ឬ ធ្វើកសិកម្ម ។ ម្យ៉ាងទៀតសព្វថ្ងៃនេះប្រទេសយើងនៅខ្វះធនធានមនុស្សដែលមានជំនាញ ហើយឧបករណ៍ក៏មិនទាន់ទំនើបនិងមិនសូវសំបូរបែបផងដែរ ។
៤. វាលលំហអារ៉ាបប៊ីសាអ៊ូឌីត ផលិតបានស្រូវសាលីាងពីរលានតោន ដោយការប្រើប្រាស់ដុណ្លរប្រេងកាត និងបច្ចេកវិទ្យា ។ អារ៉ាបប៊ីសាអ៊ូឌីតជាអ្នកនាំចេញចស្រូវសាលីនិងជាអ្នកស័្វយគ្រប់គ្រាន់ខាងបន្លែនិងផ្លែឈើ ស៊ុតនិងផលិតផលទឹកដោះ នាពេលសត្វថ្ងៃនេះ ។ តំបន់វាលលំហផ្ទៃដីបង្កបង្កើនផលិតកសិកម្មមានតម្លៃណាស់ ទឹកដោះមួយលីត្រថ្ងៃបីដង នៃតម្លៃនៅអឺរ៉ុប ។ ប្រជាជនអារ៉ាប់ប៊ីសាអ៊ូឌីតមិនខ្វល់ឡើយ ព្រោះនយោបាយកសិកម្មជាតិរណបឪ្យកត្តាសេដ្ឋកិច្ចទេ ។