Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូរកំណត់នៃពាក្យ វាលភក់ ប៉ុលឌែ​និងដីលើក ។

២. តើរុំាសាជាអ្វី ? ហេតុអ្វីបានជាប្រទេសកម្ពុជាយើងសុំចូលជាសមជិករុំាសា ?

៤​. តើតំបន់ដីសើមនៅកម្ពុជា ផ្ដល់ផលិតផលនិងសេវាអ្វីខ្លះ ដល់ប្រជាជនយើង ?

៥. ក្នុងពេលបច្ចុប្បន្ននេះ តើការធ្វើប៉ុលឌែកម្មនៅកម្ពុជាយើងជាការរចាំបាច់ដែរឬទេ ? ព្រោះអ្វី ? ចូរេពន្យល់ ។

៦. ចូរនិយាយអំពីបច្ចេកទេសដណ្ដើមដីភក់ធ្វើប៉ុលឌែមកម្មនិងធ្វើដីលើក ។

៧. តើវាលភក់ដែលគេស្គាល់ច្បាស់ជាងគេ ក្នុងតំបន់ត្រូពិចមានឈ្មោះអ្វី ?

៨. តើប្រទេសណាខ្លះ​បានធ្វើ “ ប៉ុលឌែកម្ម “ ដើម្បីអ្វី ?

៩. តើការរៀបចំដីសើមផ្ដល់ផលប្រយោជន៍អ្វីខ្លះ ?

ចម្លើយ 

១. កំណត់ន័យនៃពាក្យ

  • វាលភក់ ជាតំបន់ដីសើមដែលមានព្រៃលិចទឹកហើយមានដីឆ្អែតទឹក ឬ លិចទឹកតាមរដូវ
  • ប៉ុឌែ ជាដីមួយផ្នែកតូចដែលដណ្ដើមបានពីសមុទ្រ ដោយសារការសង់ទំនប់ រួចបូម ទឹកព្រៃញ ហើយគេលាងដោយទឹកសាខប ដើម្បីមក អំបិលចេញ បន្ទាប់មកគេបូម ទឹកនោះចេញដើម្បីទុកដីទុកដីឪ្យស្ងួត
  • ដីលើក​ ជាដើមដែលទទួលបានដោយសារការសង់ទំនប់រួចបូមទឹកចេញ រួចចាក់ដីបំពេញ ។

២. រុំាសា គឺជាអនុសញ្ញាស្ដីពីតំបន់ដីសើមអន្ដរជាតិ ជាសន្ធិសញ្ញាអន្តររដ្ឋាភិបាលដែលផ្ដល់នូវក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការអន្ដរជាតិ ស្ដីអំពីការអភិវឌ្ឍ និងប្រើប្រាស់ធនធានតំបន់ដីសើម និងទីជម្រក ។ បានជាប្រទេសសុំចូលជាសមាជិករុំាំជា ព្រោះដើម្បីចូលរួមក្នុងអភិរក្ស ការពារនិងការទប់ស្កាត់ការបំផ្លាញធនធានតំបន់ដីសើម និងទីជម្រក ។

៣. តំបន់វាលភក់នៅកម្ពុជាយើងត្រូវរងនូវគំរាកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារនយោបាយខុសឆ្លងរបស់ពួកខ្មែរក្រហមដែលថា “ មានស្រូវគឺមានអ្វីទាំងអស់ “ បានដាក់បញ្ជាផ្ដាច់ការឪ្យប្រជាជនកាប់ឆ្ការព្រៃនាមគ្រប់ទិសទីក្នុងប្រទេសអស់យ៉ាងច្រើនដើម្បីយកដីបង្កបង្កើន ផលកសិកម្ម ជាពិសេសដំណាំស្រូវ ។ ម៉្យាងទៀតឆាប់រហ័សនៃប្រជាជនបង្កើតបានជាសម្ពាធជំរុញឪ្យប្រជាជនសម្រុតវាតទីយដីដែលភាគច្រើនមិនស្របច្បាប់ ទៅលើតំបន់ព្រៃលិចទឹកសាប និងទឹកប្រៃ ។ ទង្វើទាំងអស់នេះសុទ្ធតែនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានធម្មជាតិ សង្គម និងសេដ្ឋកិច្ច ។

៤. តំបន់ដីសើមកម្ពុជា ផ្តល់ផលិតផលននិងសេវាកម្ម ដល់ប្រជាជនយើងដូចជា បង្កើតឪ្យមានមរណីយដ្ឋាននានាដូចជា សំបុកសត្វកំពង់ភ្លុក ជំរំព្រៃរាំង ភូមិអ្នកនេសាទ ឡូត៍នេសាទ ... ដែលអាចទាក់ទាញភ្ងៀវទេសចរឪ្យចូលមកលេងកំសាន្ដ ឬ សិក្សាស្រាវជ្រាវបាន ។ ចំណែកប្រជាជនដែលរស់នៅឆ្ងាយពីតំបន់ដីសើម ក៏ទទួលបានផលប្រយោជន៍ពីទីនោះដែរ ដូចជាការត្រួតពិនិត្យទឹកជំនន់ ការផ្ដល់ទឹកក្នុងដី ការការពារឆ្នេរ និងកិច្ចទប់ទល់ការជ្រៀតចូលនៃទឹកសមុទ្រ ។

៥.ក្នុងពេលបច្ចុប្បន្ននេះ ការធ្វើប៉ុលឌែកម្មនៅកម្ពុជាយើងមិនមែនជាជាការរចាំបាច់នោះទេ ព្រោះសព្វថ្ងៃនេះប្រទេសយើងនៅខ្វះធនធានមនុស្សដែលមានជំនាញ ហើយឧបករណ៍មិនទាន់ទំនើបនិងមិនសូវបែបផងដែរ ។

៦. បច្ចេកទេសដណ្ដើមដីភក់ធ្វើប៉ុលឌែមកម្មនិងធ្វើដីលើក គឺ ៖

  • បច្ចេកទេសធ្វើប៉ុលឌែកកម្ម ដំបូងគេសាងទំនប់ រួចបូមទឹកព្រៃចេញ ហើយគេលាងដីដោយទឹកសាប ដើម្បីយកជាតិអំបិលចេញ បន្ទាប់មកគេបូមទឹកនោះចេញដើម្បីទុកដីឪ្យស្ងួត ហៅថា “ ប៉ុលឌែកម្ម “ ។ ដីដែ​លទទួលបានគឺ “ ប៉ុលឌែ “ ។
  • បច្ចេកទេសធ្វើដីលើក គេសាងសង់ទំនប់ដូចគ្នា រួចចាក់ដីបំពេញ ។ ដីដែលទទួលបានហៅថា “ ដីលើកដីខឿន “ ។

៧. វាលភក់ដែលគេស្គាល់ច្បាស់ជាងគេ ក្នុងតំបន់ត្រូពិចមានពីរគឺ អេវ័រក្លាដត និងប៊ិចសៃប្រែសស្វាំ (រដ្ឋផ្លូរីត ) សហរដ្ឋអាមេរិច ។

៨. ប្រទេសដែលបានធ្វើ ប៉ុលឌែកម្ម មានប្រទេសហូឡង់ ជប៉ុន សិង្ហបុរី ហុងកុងជាដើម ។ គេធ្វើប៉ុលឌែកម្មដើម្បីសង់លំនៅដ្ឋាន សម្រាប់វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងអាជីវកម្មផ្សេងៗ ។

៩. ការរៀបចំដីសើមផ្ដល់ផលប្រយោជន៍សម្រាប់សេដ្ឋកិច្ច តំបន់ កសិកម្ម​ ឧស្សាហកម្ម លំនៅដ្ឋាន រមណីយដ្ឋាន ... ។     



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login