Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១ តើនាទីចម្បងរបស់ស្លឹករុក្ខជាតិគឺជាអ្វី ?

២ តើរូបផ្គុំរបស់ស្លឹករុក្ខជាតិមានជាលិកា ប៉ុន្មានប្រភេទ ?

៣ ចូរពណ៌នាពីនាទីប្រភេទជាលិកានីមួយៗ នៃរូបផ្គុំក្នុងស្លឹកនីមួយៗ ។

៤ តើស្រទាប់មេសូភីលមានលក្ខណៈពិសេសអ្វីដែលធ្វើឲ្យស្រទាប់នេះ​មាននាទីផលិតអាហារសម្រាប់រុក្ខជាតិ ?

៥ តើប្រភេទជាលិកាអ្វីនៃរូបផ្គុំក្នុងស្លឹកដែលមានស្តូម៉ាត  ?

៦ តើស្តូម៉ាតមាននាទីអ្វី ? តើលក្ខណៈអ្វីដែលធ្វើឲ្យមាននាទីនេះ ?

៧ ហេតុអ្វីបានជាស្លឹករុក្ខជាតិភាគច្រើន ផ្ទៃលើស្លឹកមានពណ៌បៃតងចាស់ជាងផ្ទៃខាងក្រោម ?

៨ ហេតុអ្វីបានជាពន្លឺព្រះអាទិត្យ អាចជ្រៀតចូលដល់កោសិកា ស្រទាប់ក្នុងរបស់ស្លឹកបាន ?

៩ ប្រៀបធៀបការតំរៀបនៃទ្រនុងស្លឹក ម៉ូណូកូទីលេដូននិងទ្រនុងស្លឹកឌីកូទីលេដូន​ ។

ចម្លើយ 

១. នាទីចម្បងរបស់ស្លឹករុក្ខជាតិគឺជា កន្លែងផលិតអាហារសម្រាប់ការរស់នៅរបស់រុក្ខជាតិ តាមរយៈការធ្វើរស្មីសំយោគ ។

២. រូបផ្គុំរបស់ស្លឹករុក្ខជាតិមានជាលិកា៣ប្រភេទគឺ ជាលិកាអេពីឌែម ជាលិកាមេសូភីល និងជាលិកានាំ(ផ្លូអែមនិងស៊ីឡែម) ។

៣. នា​ទីនៃប្រភេទជាលិកានីមួយៗនៃរូបផ្គុំក្នុងស្លឹកនីមួយៗ

  • ជាលិកាអេពីឌែម មាននាទីការពារកោសិកានៅក្នុងស្លឹក ឲ្យគេចផុតភាពស្ងួត ដោយសារការបាត់បង់ជាតិទឹកដោយសាវាមានស្រទាប់ក្រៅ ស្រោបដោយសារធាតុម៉្យាងឈ្មោះ គុយទីគីល  ហើយម៉្យាងទៀតជាអេពីឌែមមានផ្ទុកនូវស្តូម៉ាតជាច្រើន ដែលមាននាទីក្នុងការធ្វើបណ្តូលឧស្ម័ន(CO2 និង O2) .
  • ជាលិកាមេសូភីល មានមេសូភីលប៉ាលីសាតនិងមេសូភីលស្ពោត ។ មេសូភីលប៉ាលីសាតមានផ្ទុកក្លរ៉ូប្លាស់ដែលមានផ្ទុកជាតិពណ៌បៃតងសម្រាប់ធ្វើរស្មីសំយោគមេសូភីលស្ពោតជាកន្លែងផ្ទុកនូវឧស្ម័នផ្សេងៗ
  • ជាលិកានាំ មានផ្លូអែម និង ស៊ីឡែម ។ ផ្លូអែមមាននាទីដឹកអាហារជាផលិតផលរស្មីសំយោគ ទៅកាន់កន្លែងផ្សេងៗនៃសរិរាង្គរុក្ខជាតិ ។ ស៊ីឡែមមាននាទីដឹកនាំទឺកនិងអំបិលខនិជរលាយពីឬសទៅកាន់ស្លឹក ។

៤. ស្រទាប់នេះ មាននាទីផលិតអាហារ សម្រាប់រុក្ខជាតិលក្ខណៈពិសេសនេះគឺ មេសូភីលប៉ាលីសាតមានផ្ទុកក្លរ៉ូប្លាសដែលធាតុកោសិកាមានផ្ទុកជាតិបៃតងក្លរ៉ូភីល​សម្រាប់ធ្វើរស្មីសំយោគផលិតអាហារដល់រុក្ខជាតិ ។

៥. ប្រភេទដែលជាលិកានៃរូបផ្គុំក្នុងស្លឹក ដែលមានស្តូម៉ាតគឺជាលិកាអេពីឌែម ។

៦. ស្តូម៉ាតមាននាទីសំខាន់ ក្នុងការធ្វើការបណ្តូឧស្ម័នរបស់ស្លឹករុក្ខជាតិហើយលក្ខណៈដែលធ្វើឲ្យមាននាទីនេះ ដោយសាតែវាបានស្ថិតនៅក្រោមការត្រួតពិនិត្យក្រោមកោសិកាល្បាតមួយកូ ដែលមានរាងដូចគ្រាប់សណ្តែត នាទីរបស់ស្តូម៉ាតក៏អាស្រ័យតាមតម្រូវការរបស់ស្លឹករុក្ខជាតិដែរ ។

៧. បានជាស្លឹករុក្ខជាតិភាគច្រើន ផ្ទៃលើស្លឹកមានពណ៌បៃតងចាស់ជាងផ្ទៃខាងក្រោមព្រោះ មេសូភីលប៉ាលីសាតមានផ្ទុកក្លរ៉ូប្លាស់ ច្រើនជាងមេសូភីលស្ពោតធ្វើឲ្យចាតិពណ៌បៃតង់ផ្ទៃខាងលើស្លឹកលើ ច្រើនបៃតងផ្ទៃស្លឹកខាងក្រោម ។​

៨. បានជាពន្លឺព្រះអាទិត្យ អាចជ្រៀតចូលដល់កោសិកា ស្រទាប់ក្នុងរបស់ស្លឹកបានដោយសារស្រទាប់កោសិកាអេពីឌែម ដែលស្ថិតនៅក្រោមគុយទីគុល មានលក្ខណៈថ្លាអាចឲ្យពន្លឺព្រះអាទិត្យជ្រៀតចូលក្នុងកោសិកាស្រទាប់ក្នុងបាន ។

៩. ប្រៀបធៀបការតំរៀបនៃទ្រនុងស្លឹក ម៉ូណូកូទីលេដូននិងទ្រនុងស្លឹកឌីកូទីលេដូន​

  • ទ្រនុងស្លឹកឌីកូទីលេដូនតម្រៀបបែកខ្នែងជាបណ្តោយមួយនៅពាសពេញផ្ទៃស្លឹក
  • ទ្រនុងស្លឹកម៉ូណូកូទីលេដូន តម្រៀបស្របតាមបណ្តោយស្លឹក ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login