Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើមណ្ឌលនេសាទធំៗ នៅលើពិភពលោកមាននៅទីណាខ្លះ ?

២​. តើអ្នកស្គាល់ខ្សែសំខាន់ៗអ្វីខ្លះ ? ជំនួបខ្សែទឹកទាំនោះផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ?

៣. តើលំដាប់នៃការចាប់ត្រីក្នុងមហាសមុទ្រសព្វថ្ងៃ មានភាគរយដូចម្ដេចខ្លះ ?

៤. ចូរនិយាយពីសកម្មភាពនេសាទត្រីរបស់ “នាវា-រោងចក្រ” មួយ ។

៥.​ ហេតុបានជាគេពោលថាមហាសមុទ្រមាន “ជំងីនេសាទហួសហេតុ” ?

៦​. តើនៅក្នុងទឹកសមុទ្រនិងក្នុងដីក្រោមបាតសមុទ្រ សម្បូរ៉ែដូចនៅលើទ្វីបដែរឬទេ ?

៧. តើអាជីវកម្មរ៉ែនៅលើទ្វីបនិងក្នុងសមុទ្រជួបការលំបាកអ្វីខ្លះ ?

ចម្លើយ

១.​ មណ្ឌលនេសាទធំៗ នៅលើពិភពលោកមាននៅលើពិភពលោកមាន ៖

  • មជ្ឈមណ្ឌលនេសាទអឺរ៉ុបខាងលិច ធ្វើសកម្មភាពចាប់ពីប្រទេសណាវែសខាងត្បូងរហូតដល់ប្រទេសអេស្ប៉ាញ ។
  • មជ្ឈមណ្ឌលនេសាទអាស៊ីតខាងកើត ធ្វើសកម្មភាពចាប់ពីកាឆាត់កា រហូតទៅដល់កម្រងកោះប៉ាស៊ីភិចខាងលិច ។

២. ខ្សែទឹកសំខាន់ៗមាន ខ្សែទឹកត្រជាក់ និងខ្សែទឹកក្ដៅ ។ ជំនួបខ្សែទឹកទាំងនោះផ្ដល់ប្រយោជន៍ ដូចជា បានបង្កើតជាខ្សែទឹកចម្រុះដែលសីតុណ្ហភាពនិងជាតិប្រៃខុសៗគ្នា ដែលត្រី ចូលចិត្តរស់នៅ នឹងក្លាយជាកន្លែងនេសាទដ៏ប្រសើរបំផុតលើពិភពលោក​ ។

៣. លំដាប់នៃការចាប់ត្រីក្នុងមហាសមុទ្រសព្វថ្ងៃ គឺតំបន់ប៉ាស៊ីភិចស្ថិតនៅខ្ពស់ឆ្ងាយយ៉ាងខ្លាំងពីតំបន់អាត្លង់ទិច និងសមុទ្រឥណ្ឌាគឺ ប៉ាស៊ីភិច ៦០% អាត្លង់ទិច ៣០% និងឥណ្ឌា១០% ។

៤. សកម្មភាពនេសាទត្រីរបស់ “នាវា-រោងចក្រ” គឺ​ បច្ចុប្បន្នគេប្រើ “នាវា-រោងចក្រ” ធំៗផ្ទុកកម្មករនេសាទឧបករណ៍នេសាទដោយធ្វើការនេសាទផង រក្សាត្រីក្នុងបន្ទប់ត្រជាក់ផង និងផ្ទៃផលិតផលត្រីជាអាហារកំប៉ុង ជាម្សៅត្រីជាដើម ។ នាវាប្រភេទនេះអាចនៅលំហសមុទ្របានច្រើនសបា្តហ៍ដោយមិនបាច់ចូលមកកំពង់ផែននៅលើទ្វីប ។ គេប្រើអួនឡាក់ធំៗសម្រាប់អួសដល់បាតសមុទ្រ គេប្រើប៉ាល់សមុទ្រធំៗ សម្រាប់ផ្គត់ផ្គងសម្ភារៈផ្សេងៗដល់នាវា-រោងចក្រ ។ នាវាទាមងនេះសុទ្ធសឹងបំពាក់ដោយប្រដាប់រ៉ាដាប្រដាប់ស្ទង់ប្រើសំឡេងអ៊ុលត្រា ដែលអាចប្រាប់ជម្រកត្រីនិងហ្វូងត្រី ។ ក្នុងពេលថ្មីៗនេះ គេបានបង្កើតឧបករណ៍ពិសេសម៉្យាងទៀតដោយប្រើរលកសំឡេងអ៊ឺតហៅត្រី ធ្វើឪ្យហ្វូងត្រីទាំងឡាយនាំគ្នមកចូលក្នុងស៊យដោយងាយៗ ។

៥. បានជាគេពោលថាមហាសមុទ្រមាន “ជំងឺនេសាទហួស” ព្រោះបច្ចុប្បន្ន នេសាទធុនធំប្រមលផ្ដុំនាវានេសាទរហូតដល់ ៣.៥លានគ្រឿងដែលកំពុងរាតត្តាតពាសពេះផ្ទៃមហាសមុទ្រ ។

៦. នៅក្នុងទឹកសមុទ្រនិងក្នុងក្រោមបាតសមុទ្រសម្បូររ៉ែដូចនៅលើទ្វីបដែរ ។

៧. អាជីវកម្មរ៉ែនៅលើទ្វីបក្នុងសមុទ្រជួបការលំបាក ដូចជា ៖

  • ផ្ទៃទ្វីបនិងផ្ទៃសមុទ្រមានវិសាលភាពធំធេងនាំឪ្យមានការលំបាកក្នុងការស្រាវជ្រាវ
  • ទឹកសមុទ្រជ្រៅដែលនាំឪ្យមានការលំបាកក្នុងជំនីកយករ៉ែ
  • ទាមទារឪ្យប្រើបច្ចេកទេកថ្មីៗ
  • ចំណាយទុនច្រើន... ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login