សំណួរ
១.តើកង្វក់អាកាសបណ្ដាលមកពីអ្វីខ្លះ ?
២. តើប្រភពលោកសំខាន់ៗនៃកង្វក់អាកាសមានអ្វីខ្លះ ?
៣. តើគេអាចកម្រិតកង្វល់អាកាសបានដែរឬទេ ? ដោយមធ្យោបាយណា ?
៤. តើកង្វក់អាកាសបណ្ដាលឪ្យមានផលអាក្រក់អ្វីខ្លះ ?
៥. តើរដ្ឋាភីបាលនិងប្រជាពលរដ្ឋត្រូវមានវិធានការដូចម្ដេច ដើម្បីឪ្យប្រទេសយើងស្ថិតក្នុងបរិស្ថានមួយបរិសុទ្ធ ?
៦. តើតំបន់ប្អូនរស់នៅ បរិស្ថានមានលក្ខណៈដូចម្ដេច ?
៧. តើអ្វីខ្លះជាប្រភពធ្វើឪ្យបរិស្ថានមិនល្អ ?
៨. តើគេមានវិធានការដូចម្ដេចខ្លះ ? ចូរបញ្ជាក់ ។
ចម្លើយ
១. កង្វក់អាកាសបណ្ដាលមកពី ៖
កត្តាមនុស្ស
- កំណើនប្រជាជន
- ឧស្សាហកម្ម
- ទង្វើកសិកម្មដោយប្រើជីគីមីនិងថ្នាំសម្លាប់សត្វល្អិត
- បម្រើបម្រាស់យានយន្ដមិនបានត្រួត (មានផ្សែងខ្លាំងឪ្យត្រឹមត្រូវតាមបច្ចេកទេស... ។
កត្តាធម្មជាតិ
- បន្ទុះភ្នំភ្លើង
- រញ្ជួយដី
- បាតុភូតភ្លើងឆេះព្រៃ...។
២. ប្រភពលោកសំខាន់ៗនៃកង្វក់អាកាសបណ្ដាលមកពី យានយន្តទាំងឡាយ៥១% (កាបូនឌីអុកស៊ីត ស៊ុលផួ និងកម្ចេចល្អិតៗ អណ្ដែតក្នុងខ្យល់ ) ការដុតចម្អិតអាហារតាមផ្ទះ ១៦% ឧស្សាហកម្ម ១៤% សំរាម ៤% បន្ទុះភ្នំភ្លើងនិងភ្លើងឆេះព្រៃ ទាំងអស់នេះជាភ្នាក់ងារបំពុលអាកាស ។
៣. គេអាចកម្រិតកង្វល់អាកាសបាន ដោយមធ្យោបាយដូចខាងក្រោម ៖
- ត្រូវប្រើប្រាស់ឥន្ធនៈដែលមានគុណភាពខ្ពស់អាចជួយកាត់បន្ថយការបញ្ចេញផ្សែងពុល
- ប្រើប្រាស់រថយន្ដទាំងឡាយដែលមិនបង្កឪ្យមានកង្វក់អាកាស
- ជៀងវាងបំរើបំរាស់គ្រឿងឆេះផូស៊ីលដូចជា ធ្យូងថ្ម ប្រេងកាត ឧស្ម័នធម្មជាតិ ដែលបញ្ចេញជាតិស្ពាន់ធ័រ និងអាសូត
- ជ្រៀសវាងការដុតសំរាម ព្រោះការភាយឧស្ម័នចេញអាចបណ្ដាលឪ្យមានគ្រោះថ្នាក់
- ត្រូវបំពាក់ឧបករណ៍តម្រងចម្រោះផ្សែង ឬ ប្រើប្រាស់ប្រព័ន្ធទឹកបាញ់សំអាតផ្សែងពុលទៅក្នុងបរិយាកាស
- និយមការជិះទោចក្រយាន ឬ ថ្មើរចំពោះដំណើរជិតៗ
- ត្រូវប្រើប្រាស់ថាមពលមានជាអាថិ៍ ថាមពលវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ។ ល ។
- ត្រូវជំរុញឪ្យមានការដាំដើមឈើនៅបរិវេណរោងចក្រ សហគ្រាស ទីសាធារណៈ រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ។
៤. កង្វក់អាកាសបណ្ដាលឪ្យមានផលអាក្រក់អដូចជា ៖
- ធ្វើឪ្យប៉ះពាល់សុខភាពមនុស្សតាមរយៈដង្ហើមដែលយើងស្រូបខ្យល់ចូលទៅសួត
- បន្ថយសមត្ថភាពឈាមក្នុងការចាប់យកអុកស៊ីសែន ជាហេតុបន្ដាលឪ្យមានការឈឺក្បាល វិលមុខ ក្អួតចង្អារ
- ករណីធ្ងន់ធ្ងរបំផុត គឺវាអាចមានការប៉ះពាល់ដល់បេះដូងនិងខួរក្បាល
- កម្ទេចធូលីអណ្ដែតក្នុងខ្យល់ អាចធ្វើឪ្យយើងមានជំងឺរលាកទងសួក ហឺត ក្រហាយភ្នែក ច្រមុះ និងបំពង់ក
- សត្វនិងរុក្ខជាតិក៏ទទួលរងការប៉ះពាល់យ៉ាងខ្លាំងក្លាដែរ
- បង្កឪ្យមានភ្លៀងអាស៊ីត
- កាប្រែប្រួសអាកាសធាតុ ... ។
៥. រដ្ឋាភិបាលនិងប្រជាពលរដ្ឋត្រូវមានវិធានការដូចម្ដេច ដើម្បីឪ្យប្រទេសយើងស្ថិតក្នុងបរិស្ថានមួយបរិសុទ្ធក្រោម ៖
- ត្រូវប្រើប្រាស់ឥន្ធនៈដែលមានគុណភាពខ្ពស់អាជួយការបន្ថយកាបញ្ចេញផ្សែងពុល ។
- ប្រើប្រាស់រថយន្ដទាំងឡាយដែលមិនបង្កឪ្យមានកង្វក់អាកាស
- ជៀងវាងបំរើបំរាស់គ្រឿងឆេះផូស៊ីលដូចជា ធ្យូថ្ម ប្រេងកាត ឧស័ន្មធម្មជាតិ ដែលបញ្ចេញជាតិសំអាតផ្សែងមុននឹងបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាស ។
- និយមការជិះទោចក្រយាន ឬថ្មើរជើងចំពោះដំណើរជិតៗ
- ត្រូវប្រើប្រាស់ថាមពលមានជាអាថិ៍ ថាមពលវារីអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ។ ល ។
- ត្រូវជំរុញឪ្យមានការដាំដើមឈើនៅបរិវេណរោងចក្រ សហគ្រាស ទីសាធារណៈ រមណីយដ្ឋាននិងតំបន់ទេសចរណ៍ ។
៦. តំបន់ខ្ញុំមានបរិស្ថានបរិសុទ្ធ គួរចង់ឪ្យរស់នៅណាស់ ។
៧. ប្រភពធ្វើឪ្យបរិស្ថានមិនល្អ មាន ៖
- កំណើតប្រជាជន
- កំណើតនគរូបនីយកម្ម
- បាត់បង់ព្រៃឈើ
- កាបំពុលដោយសំឡេង
- កង្វក់អាកាស... ។
៨. វិធានការទាំងនោះមាន ៖
- ត្រូវប្រើប្រាស់ឥន្ធនៈដែលមានគុណភាពខ្ពស់អាចជួយកាត់បន្ថយការបញ្ចេញផ្សែងបំពុល
- ប្រើប្រាស់រថយន្ដទាំងឡាយដែលមិនបង្កឪ្យមានកង្វក់អាកាស
- ជៀសវាងបំរើបំរាស់គ្រឿងឆេះផូស៊ីលដូចជា ធ្យូងថ្ម ប្រេងកាត ឧស្ម័នធម្មជាតិ ដែលបញ្ចេញជាតិស្ពាន់ធ័រ និងអាសូត
- ជៀសវាងការដុតសំរាម ព្រោះការភាយឧស្ម័នចេញអាចបណ្ដាលឪ្យមានគ្រោះថ្នាក់
- ត្រូវបំពាក់ឧបករណ៍តម្រងចម្រោះផ្សែងពុលទៅក្នុងបរិយាកាស
- និយមការជិះទោចក្រយាន ឬ ថ្មើរជើងចំពោះដំណើរជិតៗ
- ត្រូវប្រើប្រាស់ថាមពលមានជាអាថិ៍ ថាមពលវារីអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ។ ល ។
- ត្រូវជំរុញឪ្យមានការដាំដើមឈើនៅបរិវេណរោងចក្រ សហគ្រាស ទីសាធារណៈ រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ។