Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើ”យេនឌ័រ” ជាអ្វី​ ? ចូរឱ្យឩទាហរណ៍បញ្ជាក់ ។ ហេតុអ្វីបានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកកម្ពស់បញ្ហា”យេនឌ័រ” នៅកម្ពុជា ?

២. ចូរប្រៀបធៀបលក្ខណៈខុសគ្នារវាង “ភេទ” និង “យេនឌ័រ” ។ ចូរលើកឩទាហរណ៍បញ្ជាក់ ។

៣. ហេតុអ្វីបានជាមនុស្សម្នាក់ៗចាប់យកវិជ្ជាជីវៈខុសៗគ្នា ?

៤. សុភាសិតមួយពោលថា “យល់ញាតិឃ្លាតច្បាប់” ចូរធ្វើការអធិប្បាយ ដោយយោបល់ផ្ទាល់របស់អ្នក ។

ចម្លើយ

១. ក. “យេនឌ័រ” គឺជាគោលគំនិតផ្នែកសេដ្ឋកិច្ចសង្គមក្នុងការវិភាគ លើតួនាទីទំនួលខុសត្រូវឩបសគ្គឳកាស និងតម្រូវការរបស់បុរស និងស្រ្តី នៅគ្រប់បរិបទ (វិស័យមជ្ឈដ្ឋាន)ទាំងអស់ ។​ ឩទាហរណ៍ ស្រ្តីនិងបុរស អាចធ្វើជាគ្រូបង្រៀន វិស្វករកម្មករ..។ ស្រ្តីនិងបុរស អាចមើលថែកូន និងមនុស្សចាស់...។

ខ. បានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើកកម្ពស់”យេនឌ័រ” ព្រោះ ៖

  • ដើម្បីសមភាពរវាងបុរស និងស្រ្តី
  • ស្រ្តីនាពេលបច្ចុប្បន្នមានសិទ្ធិ កាតព្វកិច្ច និងចូលរួមក្នុងកិច្ចការនយោបាយដូចបុរសដែរ (ស្រ្តីជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ជាកោសិកានៃសង្គម)
  • ដើម្បីបំបាត់អំពើហិង្សាក្នុងគ្រួសារ
  • ដើម្បីបំបាត់រាល់ការរើសអើងលើស្រ្តីភេទ ។ សរុបជារួមមកគឺដើម្បីភាពសុខសាន្តក្នុងសង្គមនិងភាពរីកចម្រើននៃសង្គមជាតិ ។

២. “ភេទ” និង “យេនឌ័រ” មានលក្ខណៈខុសគ្នាដូចតទៅ ៖

ក. ភេទ សំដៅទៅលើភាពខុសគ្នាតាមធម្មជាតិខាងជីវសាស្ត្រដែលគេអាចសម្គាល់មនុស្សណាម្នាក់ជាប្រុស ឬជាស្រី ។ ភេទ សំដៅយកលក្ខណៈរូបរាងកាយរបស់មនុស្សម្នាក់ៗមុខមាត់ ភិនភាគ សរីរាង្គបន្តពូជ ។ ភេទ មិនអាចកែប្រែបានទេ ព្រោះវាជាលក្ខខណ្ឌជីវសាស្ត្រពីកំណើត ។

ខ. យេនឌ័រ គឹជាប្រើក្នុងភាសាអង់គ្លេស ពាក្យនេះមានន័យថា ជាការកំណត់របស់គ្រួសារ សហគមន៍ និងសង្គមពាក់ព័ន្ធនឹងការបែងចែកការងារការអប់រំ សិទ្ធិអំណាច ឋានៈ និងតួនាទីដល់កូនប្រុស ស្រី និងស្រ្តី បុរស ។ យេនឌ័រ អាចផ្លាស់ប្តូរកែប្រែបាន ព្រោះវាជាលក្ខខណ្ឌសង្គមមិនមែនមានពីកំណើត។ ឩទាហរណ៍ គ្រួសារបានទូន្មានកូនប្រុសឱ្យមានភាពក្លាហាន និងខិតខំរៀនសូត្របានខ្ពស់ ឯកូនស្រី គ្រួសារទូន្មានឱ្យទន់ភ្លន់សុភាពរាបសា និងមិនចាំបាច់រៀនសូត្រច្រើនទេ ហើយនៅជួយធ្វើកិច្ចការផ្ទះ ។ ប៉ុន្តែការពិតកូនស្រីក៏មានភាពក្លាហាន និងអាចរៀនសូត្របានខ្ពស់់ដូចកូនប្រុស ហើយកូនប្រុសក៏អាចជួយធ្វើការងារផ្ទះបានដែរ ។

៣. បានជាមនុស្សម្នាក់ៗចាប់់យកវិជ្ជាជីវៈខុសៗគ្នាព្រោះ

  • កត្តាវេទនា​(ឩបនិស្ស័យ) ៖ ទាក់ទងនឹងចំណង់នៃផ្លូវអារម្មណ៍ ឬជានិស្ស័យពីកំណើត ដែលធ្វើឱ្យគេមានចិត្តស្រលាញ់ឯកទេសអ្វីមួយ ។
  • កត្តាផលប្រយោជន៍ ៖ ដោយការទទួលផលប្រយោជន៍ជាច្រើនពីឯកទេសណាមួយសម្រាប់ផ្គត់ផ្គង់ខ្លួនគេ ក្រុមគ្រួសារ និងសង្គមឱ្យមានការរីកចម្រើន ។

៤. ញាតិ និងច្បាប់គឺ ជាកត្តា ២ ដែលស្ថិតនៅក្នុងទិសផ្ទុយគ្នាហើយផ្តល់ផលប្រយោជន៍ខុសគ្នា ប៉ុន្តែមានទំនាក់ទំនងនឹងគ្នាសម្រាប់មនុស្សរាល់រូបផងដែរ ។ ញាតិ និងការរស់នៅក្នុងសង្គម ។ ច្បាប់និងរបៀបនៃការរស់នៅមិនអាចផ្តាច់ខ្លួនចេញពីគ្នាបានឡើយ ។ តើញាតិជាអ្វី ? មានផលយ៉ាងណា ? ច្បាប់វិញ គឺជាអ្វី ? សម្រាប់អ្វីដែរ ? ពាក្យថា ញាតិ គឺសម្គាល់ន័យថា ជនដែលជាប់សាច់ឈាមនឹងគ្នា ជាសន្តានព្រៀងលាន ជាផៅពង្ស ជាមួយជិតខាងដែលរស់នៅមានការទាក់ទងគ្នា ធ្លាប់ជួយគ្នាទៅវិញទៅមក ធ្លាប់បានអធ្យាស្រ័យគ្នាជាដើម ។ ចំណែកឯ ច្បាប់ គឹជារបៀបរបបសណ្តាប់ធ្នាប់សង្គមក្បួន ដែលសម្រាប់ឱ្យមនុស្សធ្វើ និងប្រព្រឹត្តតាម ដើម្បីសុខស្រួសនៃសង្គមជាតិនីមួយៗ ក្នុងការរស់នៅ ។ ច្បាប់មានលក្ខណៈជាសកល ជាប្រយោជន៍ទូទៅចំពោះមនុស្សទាំងអស់ដោយមិនសំដៅអ្នកណាជាណា ឡើយ ។ យ ។ តើញាតិជាអ្វី ? មានផលយ៉ាងណា ? ច្បាប់វិញ គឺជាអ្វី ? សម្រាប់អ្វីដែរ ? ពាក្យថា ញាតិ គឺសម្គាល់ន័យថា ជនដែលជាប់សាច់ឈាមនឹងគ្នា ជាសន្តានព្រៀងលាន ជាផៅពង្ស ជាមួយជិតខាងដែលរស់នៅមានការទាក់ទងគ្នា ធ្លាប់ជួយគ្នាទៅវិញទៅមក ធ្លាប់បានអធ្យាស្រ័យគ្នាជាដើម ។ ចំណែកឯ ច្បាប់ គឹជារបៀបរបបសណ្តាប់ធ្នាប់សង្គមក្បួន ដែលសម្រាប់ឱ្យមនុស្សធ្វើ និងប្រព្រឹត្តតាម ដើម្បីសុខស្រួសនៃសង្គមជាតិនីមួយៗ ក្នុងការរស់នៅ ។ ច្បាប់មានលក្ខណៈជាសកល ជាប្រយោជន៍ទូទៅចំពោះមនុស្សទាំងអស់ដោយមិនសំដៅអ្នកណាជាណា ឡើយ ។ ការយល់ញាតិ គឺត្រូវតែឃ្លាតច្បាប់ ពោលគឺបើសិនជាគេកាន់ច្បាប់ណាមួយឬយកច្បាប់ណាមួយមកអនុវត្ត គេត្រូវតែធ្វើនឹងអនុវត្តទៅតាមច្បាប់ ។ ប៉ុន្តែមិនត្រូវធ្វើទៅតាមការ “យោគយល់” ថានេះជាញាតិសន្តានរបស់ខ្លួនឡើយ ។ មនុស្សដែលរស់នៅក្នុងសង្គម ទោះស្ថិតក្រោមកិច្ចការណាក៏ដោយ ក៏តែងមានការ “យល់ញាតិ” ដែលជាហេតុនាំឱ្យ “ឃ្លាតច្បាប់” និងខានមិនបាន ។ ឩទាហរណ៍ អ្នកកាន់អំណាចណាម្នាក់តែងតែមានការយោគយល់ “ញាតិ” របស់ខ្លួនច្រើនដែរ ។ ប៉ុន្តែការយល់ញាតិនិងការគោរពច្បាប់ តើគូរធ្វើតាមផ្លូវណាល្អជាងផ្លូវណា ? តាមគោលការណ៍សង្គមមនុស្ស និងផលប្រយោជន៍រួមាមតែការគោរពច្បាប់នេះទេ ដែលនាំឱ្យមនុស្សទាំងអស់បានសុខដែលជាសមាជិកនៃសង្គមយល់ព្រមគោរពច្បាប់ នោះការប្រទូស្តរាយគ្នាពិតជានឹងគ្មានសោះឡើយ ។ ប៉ុន្តែ តើតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះតើមានសង្គមណាមួយដែលព្រម និងបានគោរពច្បាប់ទាំងអស់គ្នា ? ហើយតទៅអនាគតទៀត តើមនុស្សនឹងព្រមគោរពច្បាប់ដូចគ្នាដែរឬទេ ? ដូច្នេះហើយការយល់ញាតិតែងតែមាន ហើយក៏នៅតែមានតទៅទៀត ។ ការយល់ញាតិ បានទទួលផលតែជនមួយនាក់ ឬមួយក្រុមតែប៉ុណ្ណោះ ប៉ុន្មានចំពោះប្រយោជន៍រួម ចំពោះសង្គមទាំងមូល ចំពោះសាធារណៈជនការយល់ញាតិពិតជាគ្មានផលល្អសោះឡើយ ។ ដូច្នេះ ប្រសិនបើយើងនៅតែ”យល់ញាតិ” គ្រប់គ្នាៗ តទៅទៀត វានឹងត្រូវឃ្លាតច្បាប់ ហើយដល់ពេលនោះអ្វីៗ ដែលសម្រាប់សង្គមមនុស្សទាំងមូល វានឹងក្លាយទៅជាប្រយោជន៍បុគ្គលទៅវិញ ។ សង្គមចង់ឱ្យមនុស្សរំដោះខ្លួនចេញពីការយល់ញាតិ ហើយចង់ឱ្យមនុស្សគោរពច្បាប់ដែលជាផលប្រយោជន៍ដ៏សំខាន់ក្នុងការសម្អាតចិត្តមនុស្សឱ្យកាន់តែស្អាតស្អំឡើងទៅទៀត ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login