ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
រឿងរបស់យាយម៉ៅ គេពុំទាន់មានឯកសារណាមួយជាក់លាក់ ជាប្រវត្តិសាស្ត្រទេ ប៉ុន្តែរឿងនេះត្រូវបានគេនិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយ ទាក់ទងនឹងប្រវត្តិយាយម៉ៅ តាំងពីសម័យបុរាណកាលមករហូតដល់សព្វថ្ងៃនេះ ។ យោងតាមរឿងព្រេងដែលត្រូវបានដំណាលតៗគ្នា ពីអតីតកាលមកនេះបានកើតឡើង តាំងពីមុនសម័យអាណានិគមបារាំងយាយម៉ៅ គឺជាស្ត្រីដ៏ស្អាតផូរផង់ ម្នាក់ បានរៀបការជាមួយនឹងមេទ័ពម្នាក់ ។
ក្រោយពេលដែលស្វាមីរបស់គាត់ធ្វើមរណកាលក្នុងសង្គ្រាម រវាងកម្ពុជា និងថៃ គាត់ក៏បានដឹកនាំទ័ពឡើងប្រឆាំងតបវិញ ពេលនោះ ក៏បានក្លាយជាវីរៈនារីដ៏ល្បីល្បាញរបស់ជនជាតិខ្មែរ ។ រឿងដំណាលមួយទៀត ថា ស្វាមីរបស់ដូនម៉ៅជាមេទ័ព បានចេញទៅធ្វើសង្គ្រាម តាមផ្លូវសមុទ្រ ដោយសារតែនឹកស្វាមីខ្លាំងពេក នាងក៏ទៅតាមរក ហើយក៏បានមកដួលស្លាប់ នៅខេត្តកោះកុង ក្លាយជាអ្នកដូន (ឆ្មាំរក្សាសមុទ្រ) ។ កាលពីសម័យមុន មានមេកន្ទ្រាញម្នាក់ ឈ្មោះជុច ត្រួតត្រាកុលសម្ព័ន្ធជនជាតិព័រ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលពីមុនហៅថាព្រៃខ្លាដំរី ។ តាជុច មានប្ញទ្ធិអំណាចខ្លាំងពូកែណាស់ ជាមនុស្សឆ្អឹងដែក ស្បែកស្ពាន់ ហើយកាលនោះ មានយុវតីម្នាក់ ជនជាតិព័រឈ្មោះនាងម៉ៅមានរូបឆោមល្អល្អះ ត្រូវបានមេកន្ទ្រាញយកធ្វើជាភរិយា ។
ក្រោយមកយាយម៉ៅ និងតាជុចស្លាប់ បានបន្សល់ទុកទ្រព្យសម្បត្តិជាច្រើនដោយហេតុថា ពួកគាត់គ្មានកូនបន្តពូជពង្សចិត្តរបស់ពួកគាត់ ក៏នៅមិនដាច់អាល័យ ក៏ចាប់ជាតិជាអ្នកតា អ្នកដូន នៅចាំយាម ថែរក្សាទឹកដីនោះតែម្តង ។ បន្ទាប់មក មេកន្ទ្រាញដែលឡើងកាន់ដំណែងក្រោយៗ ក៏នៅតែគោរពកោតខ្លាចតាជុច យាយម៉ៅ ដូចកាលនៅរស់ ថែមទាំងយកដុំថ្ម២ដុំធំៗ ដាក់ទន្ទឹមគ្នា ធ្វើរោងប្រក់ស្បូវត្រង់ផ្ទះតាយាយ ដោយឧបកិច្ចសុំឱ្យពួកគាត់តាមថែរក្សា ជនជាតិព័រ កុំឱ្យមានជំងឺដម្កាត់អ្វីឡើយ គ្រានោះដូនម៉ៅ បានចូលសណ្ឋិតក្នុងរូបស្នងម្នាក់ហើយប្រាប់អ្នកស្រុកថា គាត់មានភារកិច្ចតាមថែរក្សាមនុស្សលោក មិនត្រឹមតែតំបន់ភ្នំក្រវាញនេះទេ សូម្បីខេត្តផ្សេងៗទៀត រួមមានខេត្តកំពង់ស្ពឺ ខេត្តកោះកុង ក្រុងកំពង់សោម ពិសេសកូនចៅដែលធ្វើដំណើរតាមសមុទ្រ ។
ដកស្រង់ពី www.khemaradaily.com
ហុក ហេង(6 years ago) some idea about this story: https://www.youtube.com/watch?v=lLtqVC-LiQ4