Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ក្នុងការបោះឆ្នោតថ្នាក់ជាតិ ពោលគឺការបោះឆ្នោតរើសសមាជិកសភា តើការចាញ់ ឬឈ្នះរបស់គណៈបក្សនយោបាយមានផលប៉ះពាល់ដល់មន្ត្រីថ្នាក់ណាខ្លះ ?

២. ដើម្បីសម្រេចបាននូវសិទ្ធិទទួលការអប់រំចំណេះដឹងទូទៅមូលដ្ឋាន ៩ឆ្នាំ តើសាមីខ្លួន និងអ្នកពាក់ព័ន្ធ(បុគ្គលឬស្ថាប័ន) នីមួយៗមានករណីកិច្ចដូចម្តេចខ្លះ ?

៣. ដូចម្តេចហៅថាកុមារ ?

៤. តើសិទ្ធិកុមារជារួមមានប៉ុន្មានមាត្រា ? តើសិទ្ធិធំៗរបស់កុមារមានអ្វីខ្លះ ? ចូររៀបរាប់និងពន្យល់ ។

៥. តើអនុសញ្ញាស្តីពីសិទ្ធិកុមារជាអ្វី ? ចូរនិយាយពីប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពីសិទ្ធិកុមារ ។

ចម្លើយ

១. សង្គមប្រជាធិបតេយ្យ៦ មានការជ្រើសរើសសមាជិកសភាតាមរយៈការបោះឆ្នោត ។ ការបោះឆ្នោតនោះមានឈ្នះនិងចាញ់របស់គណៈបក្សនយោបាយ ។ គណបក្សនយោបាយចាញ់ឆ្នោត នាយករដ្ឋមន្ត្រី ឩបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋលេខាធិការនៃបក្សនោះក៏ចាញ់ដែរ ។ ត្រូវចុះចេញពីដំណែង ដើម្បីរក្សាទុកឱ្យសមាជិកគណបក្សដែលឈ្នះចូលកាន់តំណែងវិញ ។ រីឯមន្ត្រីតាមថ្នាក់ដទៃទៀត រួមទាំងកងទ័ព នគរបាល និងឩត្តមសេនីយ៍ទាំងអស់នាយការិយាល័យ ប្រធាននាយកដ្ឋាន បុគ្គលលិករាជការថ្នាក់ក្រោមទាំងអស់ដែលជា សមាជិករបស់បក្សដែលចាញ់ឆ្នោត មិនចាញ់ជាមួយគណបក្សខ្លួនទេ ។ មន្ត្រីទាំងអស់នោះតែកាន់តំណែងរបស់ខ្លួនដដែល ដរាបណាខ្លួនមិនលើ្មសច្បាប់ ។ សរុបសេចក្តីទៅ មុខងាររបស់នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីនិងរដ្ឋលេខាធិការជាមុខងារក្របខណ្ឌតាមអាណត្តិរីឯមុខងារមេបញ្ចាការកងទ័ព នគរបាល និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ជាមុខងារក្នុងក្របខណ្ឌនិងជាក្របខណ្ឌអចិន្រ្តៃយ៍ ។

២.ករណីយកិច្ចរបស់សាមីខ្លួននិងអ្នកពាក់ព័ន្ធក្នុងការសម្រេចសិទ្ធិអប់រំចំណេះដឹងទូទៅមូលដ្ឋាន ៩ឆ្នាំមាន ៖

ក. ចំពោះសាមីខ្លួនផ្ទាល់ ៖

  • ខិតខំព្យាយាមរៀនសូត្រ ស្វ័យសិក្សា ស្វ័យស្រាវជ្រាវ
  • យកចិត្តទុកដាក់ រាល់កិច្ចការដែលគ្រូសាលារៀនដាក់ឱ្យធ្វើ
  • គោរព អនុវត្ត វិន័យបទបញ្ជាផ្ទៃក្នុងសាលារៀន នឹងច្បាប់សង្គម ឬនិយ័តភាពសិក្សាទៀងទាត់
  • គោរព និងអនុវត្តតាមការទូន្មាន អប់រំរបស់មាតាបិតាឬអាណាព្យាបាល គ្រូបាធ្យាយ
  • ចេះរស់នៅក្នុងសង្គម មានសាមគ្គីភាព រក្សាមិត្តភាព ចេះរក្សាសុខភាព ។

ខ. គ្រួសារ និងមាតាបិតា ៖

  • បញ្ចូនកូន​ឱ្យទៅសាលារៀន
  • ផ្គត់ផ្គង់កូនឱ្យរៀនសូត្រឬបង្កលក្ខណៈឬផ្តល់ឱកាសឱ្យកូនបានរៀនសូត្រ
  • តាមដានការសិក្សារបស់កូនជាប្រចាំឬមានទំនាក់ទំនងល្អជាមួយសាលារៀន គ្រូ
  • អប់រំដាស់តឿនកូនឱ្យរៀនសូត្រ ធ្វើរាល់កិច្ចការរបស់គ្រូនិងកិច្ចការសាលា
  • លើកទឹកចិត្តឱ្យកូនខិតខំរៀនសូត្រ ។

គ. សាលារៀន ឬនាយកត្រូវ

  • គ្រប់គ្រងវិន័យ បទបញ្ជាផ្ទៃក្នុងសកម្មភាពបង្រៀន
  • អប់រំទូន្មាន ប្រៀបប្រដៅ គ្រូ និងសិស្ស
  • តាមដានគ្រប់សកម្មភាពរបស់សិស្ស និងមានទំនាក់ទំនងល្អជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សយកចិត្តដាក់ចំពោះសិស្សទុរគតក្រីក្រ
  • ផ្តល់ចំណេះដឹង ចំណេះជំនាញងាយៗ បំណិនជីវិត និងបរិស្ថាន
  • សហការល្អ ជាមួយសហគមន៍ និងរដ្ឋអំណាចមូលដ្ឋាន ។

ឃ. រដ្ឋាភិបាល និងក្រសួងអប់រំ

  • បង្កើតសាលារៀន រៀបហេដ្ឋារចនាសម្ព័ន្ធអប់រំ
  • បណ្តុះបណ្តាលគ្រូ
  • ជួលគ្រូបង្រៀន
  • រៀបចំកម្មវិធីសិក្សា
  • ពង្រឹងគុណភាពអប់រំ ។

ង. សហគមន៍

  • ចូលរួមជួយកសាង ថែរក្សា ការពារមូលដ្ឋានសម្ភារៈរូបវ័ន្ត
  • ចលនា មាតាបិតា ឱ្យបញ្ចូនកូនទៅសាលារៀន ចលនាកុមារឱ្យទៅសាលារៀន
  • ចូលរួមគ្រប់គ្រងទុនវិនិយោគសម្រាប់វិស័យអប់រំ
  • ចូលរួមតាមការសិក្សារបស់កុមារ
  • ចលនាបង្កើតថ្នាក់អក្ខរកម្ម ថ្នាក់បំពេញវិជ្ជាសម្រាប់មនុស្សពេញវ័យ ។

ច. អជ្ញារធរដែនដី

  • រក្សា ការពារ សុវត្ថិភាពសង្គម សន្តិសុខសាធារណៈ
  • គ្រប់គ្រងស្ថិតិ ផែនការអប់រំ
  • មានវិធានការ ធានានិន្តរភាពសិក្សា
  • ទប់ស្កាត់បាតុភាពអាសអាភាសនៅជុំវិញសាលារៀន
  • បំផុសប្រជាជនមហាជនឱ្យជួយផ្គត់ផ្គង់និងសហការជាមួយសាលារៀន

ឆ. សង្គមស៊ីវិល ឬអង្គការក្រៅរដ្ឋាភិបាល)

  • រួមចំណែកជួយជនងាយរងគ្រោះ ឬក្មេងអនាថាឱ្យបានចូលរៀន
  • រួមចំណែកបង្កើតថ្នាក់ពិសេស ថ្នាក់សមាហរកម្ម
  • រួមចំណែកលើកកម្ពស់វិស័យអប់រំក្នុងរង្វង់សមត្ថកិច្ច ដើម្បីសម្រេចបានសិទ្ធិអប់រំរបស់កុមារ
  • ផ្តល់ថវិកា សម្ភារៈសិក្សា
  • ជួយបណ្តុះបណ្តាលធនធានមនុស្ស ។

៣. កុមារ គឺជាជនដែលមានអាយុតិចជាង ១៨ឆ្នាំ លើកលែងតែច្បាប់នៃប្រទេសខ្លះបានកំណត់អាយុតិចជាងនេះ ។

៤. ក. សិទ្ធិកុមារជារួមមាន ៥៤ មាត្រា ។

ខ. សិទ្ធិធំៗ របស់កុមារមាន ៤ ដូចជា ៖

     ១. សិទ្ធិរស់រានមានជីវិត (សិទ្ធិមានឈ្មោះមានញា្ជតិ សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូបអាហារគ្រប់គ្រាន់និងសិទ្ធិទទួលបានរថែទាំជាពិសេស ) ។

      ២. សិទ្ធិក្នុងការអភិវឌ្ឍ (សិទ្ធិទទួលបានការអប់រំដោយឥតបង់ថ្លៃនៅសាលាសាធារណៈ ក្នុងថ្នាក់អប់រំមូលដ្ឋានសិទ្ធិលេងកម្សាន្ត សិទ្ធិជាសមាជិកក្នុងសហគមន៍ ) ។

      ៣. សិទ្ធិទទួលការការពារ (សិទ្ធិទទួលបានការពារពីការធ្វើអាជីវកម្មផ្លូវភេទ ឬការរំលោភបំពានរាងកាយ និងស្មារតីការកេងប្រវ័ញ្ចពលកម្ម ការជួយដូរ និងសិទ្ធទទួលបានការការពារពីផលវិបាកនៃសង្គ្រាម) ។

      ៤. សិទ្ធិក្នុងការចូលរួម (សិទ្ធិក្នុងការចូលរួមមតិយោបល់ ទទួលបានព័ត៌មានសមស្របនិងសិទ្ធិចូលរួមសកម្មភាពសង្គមផ្សេងៗ) ។

៥. ក. អនុសញ្ញាស្តីពីសិទ្ធិកុមារ ជានិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាតិដែលបានកំណត់ពីសិទ្ធិនានារបស់កុមារហើយកុមារនៅគ្រប់ទិសទីមានឱកាសទទួលបានសិទ្ធិទាំងនោះគ្រប់ៗគ្នា និងស្មើៗគ្នា ។

ខ. ប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពី សិទ្ធិកុមារ​ដោយមានព្រឹត្តិការណ៍ឩក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ និងសោកនាកម្មនៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ១៩៤២ ដែលពួកហ្វាស៊ីស បានសម្លាប់ប្រជាជន ជាពិសេសកុមារក្នុងអំឡុងសង្រ្គាមលោកលើកទី២ បានធ្វើឱ្យមនុស្សជាតិស្លុតរន្ធត់ និងចងចាំជានិច្ចហើយត្រូវបានសាធារណៈមតិទូទាំងសកលលោកថ្កោលទោស និងមូលមតិគ្នាបង្កើតអនុសញ្ញស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាស្តីពីសិទ្ធិកុមារឡើង ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login