Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើគ្រូបង្រៀនត្រូវមានទំនាក់ទំនងយ៉ាងដូចម្តេចខ្លះ ?

២. ចូរនិយាយអំពីទំនាក់ទំនងរវាងគ្រូបង្រៀន និងគ្រូបង្រៀន និងជាមួយបុគ្គលិកមិនបង្រៀន តាមច្បាប់ស្តីពីការអប់រំ ។

៣. ចូរនិយាយអំពីការប្រកបវិជ្ជាជីវៈតាមច្បាប់ស្តីពីការអប់រំ ។

៤. តើច្បាប់ស្តីពីការអប់រំមានប៉ុន្មានជំពូកនិងប៉ុន្មានមាត្រា ? តើជំពូកទីប៉ុន្មាននិយាយពីសិទ្ធនិងករណីកិច្ចអប់រំ ?

ចម្លើយ

១. គ្រូបង្រៀនត្រូវមានទំនាក់ទំនង ៖

  • ទំនាក់ទំនងគ្រូបង្រៀន ជាមួយអ្នកសិក្សា
  • ទំនាក់ទំនងរវាងគ្រូបង្រៀន ជាមួយគ្រូបង្រៀននិងជាមួយបុគ្គលិកមិនបង្រៀន
  • ទំនាក់ទំនងរបស់គ្រូបង្រៀន តាមឋានានុក្រម
  • ទំនាក់ទំនងរបស់គ្រូបង្រៀន ជាមួយរដ្ឋអំណាចមូលអាណាព្យាបាលសិស្ស ។

. ទំនាក់ទំនងរវាងគ្រូបង្រៀន និងគ្រូបង្រៀន និងជាមួយបុគ្គលិកមិនបង្រៀន ។ ក្នុងជំពូកទី៤ នៃច្បាប់ស្តីពីការអប់រំ ដែលមានមាត្រាមួយចំនួនដូចខាងក្រោម ៖

  • មាត្រា ២០ ៖ គ្រូបង្រៀនត្រូវរក្សាទំនាក់ទំនងជាសហភាពដើម្បីជាគំរូដល់អ្នកសិក្សា និងរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន ។
  • មាត្រា ២១ ៖ គ្រូបង្រៀនមិនគ្រូបង្កទំនាក់ទំនងរវាងគ្រូបង្រៀននិងគ្រូបង្រៀន រវាងគ្រូបង្រៀន និងបុគ្គលិកមិនបង្រៀនករណីមានទំនាស់គ្រូបង្រៀនត្រូវចេះសម្រុះសម្រួលក្នុងសា្មរតីសាមគ្គីភាព ។
  • មាត្រា ២២ ៖ គ្រូបង្រៀនត្រូវជួយគ្នាទៅវិញទៅវិញមកនិងសហការគ្នាប្តូរបទពិសោធក្នុងការបង្រៀន ។
  • គ្រូបង្រៀនអាចបង្រៀនជំនូសគ្នាបានក្នុងករណីចាំបាច់ដោយមានការអនុញ្ញាតពីប្រធានក្រុមបច្ចេកទេស និងប្រធានអង្គភាព ។
  • មាត្រា២៣ ៖ គ្រូបង្រៀនត្រូវមានទំនាក់ទំនងល្អជាមួយបុគ្គលិកមិនបង្រៀន និងគោរពឋានានុក្រមគ្រប់គ្រងតាមលំដាប់ថ្នាក់ ។

៣. អំពីការប្រកបវិជ្ជាជីវៈ។ ក្នុងជំពូកទី៥ នៃច្បាប់ស្តីពីការអប់រំ ដែលមានមាត្រាមួយចំនួនដូចខាងក្រោម ៖

  • មាត្រា២៤ ៖ គ្រូបង្រៀនមិនត្រូវធ្វើឱ្យប៉ះពាល់ឬខូចខាតដល់គុណភាពអប់រំក្នុងការបំពេញការងារ ទោះបីតាមរូបភាពណាក៏ដោយ ។
  • មាត្រា ២៥ ៖ គ្រូបង្រៀននៅគ្រឹះស្ថានសាធារណៈមានសិទ្ធិបង្រៀនជាលក្ខណៈឯកជនក្រៅម៉ោងធ្វើការ ។
  • មាត្រា ២៦ ៖ គ្រូបង្រៀនមិនត្រូវធ្វើឱ្យបាត់បង់មនសិការវិជ្ជាជីវៈក្នុងការបំពេញករណីយកិច្ច និងកាតព្វកិច្ចរបស់ខ្លួនឡើយ ក្នុងការប្រកបវិជ្ជាជីវៈបង្រៀន ក្រោមកិច្ចសន្យា ឬលក្ខន្តិកៈជាមួយស្ថាប័នសាធារណៈ ឬស្ថាប័នឯកជនទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។ គ្រូបង្រៀនត្រូវខិតខំបំពេញការងារ ដោយផ្តល់អាទិភាពទៅលើផលប្រយោជន៍របស់អ្នកសិក្សា និងប្រយោជន៍សាធារណៈ ។
  • មាត្រា ២៧ ៖ គ្រូបង្រៀន ដែលប្រកបវិជ្ជាជីវៈបង្រៀននៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈឬគ្រឹះស្ថានសិក្សាឯកជនត្រូវប្រើប្រាស់មុខងារជាគ្រូបង្រៀនបង្ខំឱ្យអ្នកសិក្សាមកសិក្សាជាមួយខ្លួន ឬគ្រូបង្រៀនផ្សេងទៀតឡើយ ។

៤. ស្តីពីការអប់រំមាន១០ ជំពូកនិង៥៤មាត្រា ។ក្នុងជំពូកទី៧និយាយអំពីសិទ្ធិនិងករណីយកិច្ចអប់រំ ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login