ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានការប្រកបវិជ្ជាជីវៈយ៉ាងដូចជាៈ
- មិនត្រូវធ្វើឲ្យប៉ះពាល់ ឬខូចខាតដល់គុណភាពអប់រំក្នុងការបំពេញការងារ ទោះបីតាមរូបភាពណាក៏ដោយ
- គ្រូបង្រៀននៅគ្រឹះស្ថានសាធារណៈមានសិទ្ធិបង្រៀនជាលក្ខណៈឯកជនក្រៅម៉ោងធ្វើការ
- មិនត្រូវធ្វើឲ្យបាត់បង់មនសិការវិជ្ជាជីវៈក្នុងការបំពេញករណីយកិច្ចរបស់ខ្លួនឡើយ ក្នុងការប្រកបវិជ្ជាជីវៈបង្រៀន ក្រោមកិច្ចសន្យា ឬលក្ខន្ដិកៈជាមួយស្ថាប័នសាធារណៈ ឬស្ថាប័នឯកជន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ
- ត្រូវខិតខំបំពេញការងារដោយផ្ដល់អាទិភាពទៅលើផលប្រយោជន៍របស់អ្នកសិក្សា និងផលប្រយោជន៍សាធារណៈ
- គ្រូបង្រៀនដែលប្រកបដោយវិជ្ជាជីវៈបង្រៀននៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ ឬគ្រឹះស្ថានសិក្សាឯកជនមិនត្រូវប្រើប្រាស់មុខងារជាគ្រូបង្រៀនបង្ខំឲ្យអ្នកសិក្សាមកសិក្សាជាមួយខ្លួន ឬគ្រូបង្រៀនផ្សេងៗទៀតឡើយ។
យោងតាម៖ http://www.khsearch.com/qna/1532