ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរប្រៀបធៀបមជ្ឈមណ្ឌលប្រសាទនិង បរិមណ្ឌលប្រសាទ ។
២ ចូរប្រៀបធៀបណឺរ៉ូនវិញ្ញាណនាំនិង ណឹរ៉ូនចលករ ។
៣ ចូរពណ៌នាពីចលនារេផ្លិច នៅពេលអ្នកប៉ះនិងវត្ថុមុតស្រួច ។
៤ ចូរប្រាប់ពពីប្រភេទណឹរ៉ូននីមួយៗនូវទីតាំងនិងនាទីរបស់វា ។
៥ តើរេផ្លិចការពារដូចម្តេច ?
៦ ចូរពណ៌នាពីអាំងភ្លុចនៅត្រង់ស៊ីណាប់ ។
៧ ប្រសិនបើរុយទុំនៅលើមុខនិងខ្នងរបស់អ្នក ។ តើនៅទីតាំងណាមួយដែលអ្នកទទួលអារម្មណ៍មុនគេ ។ ចូរពន្យល់ ។
៨ តើរំញោចជាអ្វី ? ចូរឲ្យឧទារហណ៍បានបី ?
ចម្លើយ
១. ប្រៀបធៀបមជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ
២. ប្រៀបធៀបណឺរ៉ូនវិញ្ញាណនាំនិង ណឹរ៉ូនចលករ
៣. ពណ៌នាពីចលនារេផ្លិច នៅពេលអ្នកប៉ះនិងវត្ថុមុតស្រួចនៅពេលយើងប៉ះនិងវត្ថុមុតស្រួច ណឹរ៉ូនវិញ្ញាណនាំបានដឹកនាំពត៌មាននោះ ទៅកាន់ណឺរ៉ូនភ្ជាប់ស្ថិតនៅក្នុងខួរឆ្អឹងខ្នង បន្ទាប់មកណឺរ៉ូនចលករបានដឹកនាំពត៌មាននេះ ទៅកាន់សាច់ដុំមួយចំនួននៅដៃឲ្យកន្រ្តាក់ដកដៃចេញ ហើយនៅពេលដកដៃចេញអាំងភ្លុចប្រសាទត្រូវបានដឹកនាំទៅកាន់ខួរក្បាល ដើម្បីបកស្រាយរួចបញ្ជួនមកវិញនូវអារម្មណ៍ឈឺចាប់ ។
៤. ប្រភេទណឹរ៉ូននីមួយៗនូវទីតាំងនិងនាទីរបស់វាគឺ
៥. រេផ្លិចអាចការពារសារពាង្គកាយ ជៀសផុតពីគ្រោះថ្នាក់ ផ្សេងៗបានយ៉ាងប្រសើ នេះដោយ សារតែវាជាចលនាអឆន្ទះឆ្លើយតបទៅនឹងរំញោច បានលឿនដូចជាការដកដៃចេញនៅពេលយើងដាក់ដៃលើឆ្នាំងដែល
ក្តៅ ។
៦. ពណ៌នាពីអាំងភ្លុចនៅត្រង់ស៊ីណាប់នៅពេលអាំងភ្លុចប្រសាទធ្វើដំណើរមកដល់់ស៊ីណាប់បានធ្វើឲ្យសារធាតុគីមីស្ថិតនៅក្នុងស្ញាញនៃអាក់សូនបានផ្ទុះ រួចសាយឆ្លងកាត់ស៊ីណាប់ទៅដល់ដង់ឌ្រីតនៃណឺរ៉ូនបន្ទាប់ រួចសារធាតុគីមីនេះបានបង្កើតបានអាំងភ្លុចប្រសាទថ្មី ហើយដឹកនាំដោយណឺរ៉ូនបន្ទាប់នោះ ។
៧. ប្រសិនបើរុយទុំនៅលើមុខ និងខ្នងរបស់អ្នកទីតាំងដែលយើងមានអារម្មណ៍មុនគេគឺ លើខ្នងដោយសារតែអាំងភ្លុចប្រសាទ ដែលដឹកនាំដោយណឺរ៉ូនសំដៅទៅកាន់ខួរក្បាល ចាំបាច់ត្រូវឆ្លងកាត់ខួរឆ្អឹងខ្នង ដូចនេះអាំងភ្លុចប្រសាទ ដែលកាយវិញ្ញាណទទួលបាននៅលើមុខ ត្រូវបានដឹកនាំចុះមកកាន់ខួរឆ្អឹងខ្នងសិន ទើបដឹកនាំបន្តទៅកាន់ខួរក្បាល ជាហេតុធ្វើឲ្យពត៌មានប្រសាទដឹកនាំចេញពីមុខ ត្រូវតែយឺតយ៉ាវជាងពត៌មានប្រសាទដែលមាននៅលើខ្នងស្រាបអញ្ចឹងហើយ ។
៨. រំញោចជា បម្រែបម្រួលនៃមជ្ឈដ្ឋានជុមវិញឬបុព្វហេតុដែលធ្វើភាវៈរស់មានប្រតិ្តកម្មឆ្លើយតប ។ ឧទារហណ៍ ការបម្រែបម្រួល នៃអាកាសធាតុធ្វើឲ្យមនុស្សមួយចំនួនផ្តាសាយ ការមមកដល់នៃរដូវរំហើយធ្វើឲ្យសត្វឆ្កែធ្វលារបន្តពូជការប់ះពាល់វត្ថុក្តៅ ធ្វើឲ្យយើងប្រញាប់ដកយកដៃចេញ ។