Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


សំណួរ

១ បរិមណ្ឌលប្រសាទកើតឡើងពីអ្វី ?

២ តើសកម្មភាពឆន្ទះជាអ្វី ?

៣ ​​តើ​សកម្មភាពរេផ្លិចជាអ្វី ?

៤ តើរេផ្លិចរ​​ប​​ស់អ្នកមានលក្ខណៈលឿន និងស្វ័យប្រវត្តិមានអំណោយផលដូចម្តេចចំពោះអ្នក ?

៥ ការធ្វើតែសជង្គង់ ជាវិធីស​ង្កេតលើលក្ខណៈរាងកាយរបស់មនុស្ស ។ តើការធ្វើបែបនេះមានគោលបំណងដូចម្តេច ? ប្រសិនបើមនុស្សដែលត្រូវគេធ្វើតែសនោះមានលក្ខណៈមិនប្រក្រតីតើការធ្វើតែសនោះផ្តល់លទ្ធផលដូចម្តេច ?

៦ តើសកម្មភាពឆន្ទះ និងអឆន្ទះខុសគ្នាដូចម្តេច ?
ចម្លើយ

១. បរិមណ្ឌល​ប្រសាទកើតឡើងដោយសរសៃប្រសាទលលាដ៏ក្បាល១២គូ និងសរសៃប្រសាទខួឆ្អឹងខ្នង៣១គូ ។

២. សកម្មភាពឆន្ទះ សកម្មភាពស្ថិតនៅក្រោមការគ្រប់គ្រងរបសើខខួរក្បាលខួរឆ្អឹងខ្នងទេគឺកើតឡើងដោយសញ្ញាណ ។

៣. សកម្មភាពរេផ្លិចជាសកម្មភាពអសញ្ញាណ កើតឡើងដោយស្វ័យប្រវត្តិដើម្បីឆ្លើយតមនិងរំញោច ដោយគ្មានការបញ្ជាវពីខួរក្បាល ឬខួរឆ្អឹងខ្នងទេ  ។

៤. រេផ្លិចរបស់អ្នកមានលក្ខណៈលឿន​ និងស្វ័យប្រវត្តិមានអំណោយផលអាចការពារ​ជៀស​ផុតពីគ្រោះថ្នាក់ផ្សេងៗ ។

៥. ការធ្វើតែសជង្គង់ ជាវិធីស​ង្កេតលើលក្ខណៈរាងកាយរបស់មនុស្ស ។ តើការធ្វើបែបនេះមានគោលបំណងត្រួនពិនិត្យលក្ខ​ខណ្ឌនៃប្រព័ន្ធប្រសាទ ប្រសិនបើមនុស្សដែលត្រូវគេធ្វើតែសនោះ មានលក្ខណៈមិនប្រក្រតី ការធ្វើតែសនោះផ្តល់លទ្ធផលដោយគ្មានតំណបទៅនឹងរេផ្លិច ឬតំណប់យឺត ។

៦. សកម្មភាពឆន្ទះនិងអឆន្ទះខុសគ្នាដូចជា សកម្មភាពអឆន្ទះជាសកម្មភាពអញ្ញាណ ដែលឆ្លើយតបរំញោចបានលឿនដោយមិនមានការវិភាគពីខួក្បាល ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login