Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ពន្យល់ពាក្យ ក្រូម៉ា​ទីន ក្រូម៉ាទីត ក្រូម៉ូសូម មីតូស សង់ត្រូមែ ។

២. ចូរសង្ខេបវគ្គផ្សេងៗនៃមីតូស​ ។

៣. ចូរប្រៀបធៀប លក្ខណៈខុសគ្នារវាងមីតូសកោសិកាសត្វ និងកោសិកា រុក្ខេជាតិ ។

៤.ក្នុងចំណែកកោសិកាមានបាតុភូតសំខាន់ពីរដែលធ្វើឲ្យកោសិកាមេនិងកោសិកាកូនមានចំនួននិងរាងក្រូម៉ូសូមដូចកោសិកាមេ ។ តើបាតុភូតទាំ​ងពីរនោះជាអ្វី ? នៅវគ្គណា ?

៥.​តើចន្លោះវគ្គមានសារៈសំខាន់ដូចម្តេច ?

៦. ចូរប្រៀបធៀបចំនួនអាប្តូអ៊ីត និងឌីប្លូអ៊ីត ។

ចម្លើយ

១. ពន្យល់ពាក្យ ៖

  • ក្រូម៉ាទីនៈ ជាសមាសធាតុអាស៊ីតនុយក្លេអ៊ិច និងប្រូតេអ៊ីនដែលបង្កជាក្រូម៉ូសូម ។
  • ក្រូម៉ាទីតៈ ដៃម្ខាងរបស់ក្រូម៉ូសូម កើតឡើងដោយសារការបំបែកជាពីរនៃក្រូម៉ូសូមនៅពេលមីតូស ។
  • ក្រូម៉ូសូមៈ ផ្ទុកព័ត៌មានសេនេទិចក្​រោមរូបភាពជា ADN ។
  • មីតូសៈជាលំនាំមួយដែលណ្វៃយ៉ូ កោសិកាមួយត្រូវបានចែកខ្លួនជាន្វៃយ៉ូកូនពីរដែលមានចំនួនក្រូម៉ូសូមដូចទៅនឹងក្រូម៉ូសូម របស់កោសិកាមេបា​ ។
  • សង់ត្រូមែៈ ជាកន្លែងក្រូម៉ូទីតទាំងពីរភ្ជាប់គ្នា និងត្រូវបានភ្ជាប់ទៅនឹ​ងសរសៃអាក្រូម៉ាទិច ។​

២ . សង្ខេ​បវគ្កផ្សេងៗនៃមីតូស

          បន្ទាប់ពីចន្លោះវគ្គ គឺជាវគ្គផ្សេងៗរបស់មីតូស ។ មីតូសចែកជា៤វគ្គបន្តបន្ទាប់ គឺប្រូផាស មេតាផាស អាណាផាស និង​ តេឡូផាស ។

  • ប្រូផាស

ប្រូផាស ជាវគ្គដែលមានរយៈពេលវែ​ងជាងគេ ១៥ -៦០ នាទី ។ ប្រូផាសជាដំណាក់កាលទី១ នៃមីតូស ដែលក្រូម៉ូសូមចាប់ ផ្តើមលេចរូបរាងដោយសា​រការរួញខ្លីនៃក្រូម់ាទីន ។ ក្រូម៉ូសូមមានរូបរាងជាកូនដំបងខ្លីៗងាយចាប់ពណ៌ ។ ការរួញខ្លីនេះប្រព្រឹត្តទៅកាន់តែខ្លាំងឡើងៗរហូតដល់ចុងវគ្គ ។ ក្រូម៉ូសូមមួយបង្កឡើងដោយក្រូម៉ូទីតពីរជាប់គ្នាដោយសង់ដ្រូមែ ដែលជាលទ្ធផលនៃស្វ័យដំឡើងទ្វេ  ADN និងសរសៃត្រយូងអាក្រូម៉ូទិចកើតឡើង ។

  • មេតាផាស

ជាដំណាកកាលទី២នៃមីតូស ដែលមានរ​យៈពេលខ្លីត្រឹមតែ ២-៣ នាទីប៉ុណ្ណោះ ។ គូក្រូម៉ាទីតតំរៀបគ្នានៅផ្លាកអេក្វាទ័រ ។ សង់ត្រូមែនៃក្រូម៉ូសូមនីមួយៗភ្ជាប់ខ្លួនទៅនឹងសរសៃក្រូម៉ូសូម ។ វគ្គនេះក្រូម៉ូសូមលេចរូបរាងច្បាស់លាស់ជាងវគ្គដទៃដែល គេអាចកំណត់ចំនួន និងរូបរាងក្រូម៉ូសូមបាន ។

  • អាណាផាស

វគ្គទី៣នៃមីតូស វគ្គនេះក៏មានរយៈពេលខ្លីដែរគឺតែ ២-៣នាទីប៉ុណ្ណោះ ដែលក្នុងកំឡុងពេលនោះសង់ដ្រូមែចែកខ្លួននិង ក្រូម៉ាទីតបង ប្អូនក្លាយជាក្រូម៉ូសូមដាច់ពីគ្នាដែលចាប់ផ្តើមរំកិលឆ្ពោះទៅកាន់ប៉ូលផ្ទុយគ្នានៃត្រយូងអាក្រូម់ាទិច ។

  • តេឡូផាស

ដំណាក់កាលទី៤ នៃមីតូសដែលក្រូម៉ូសូមញែកចេញពីគ្នា ហើយភ្នាសណ្វៃយ៉ូក៏ត្រូវបានបង្កើតឡើង ។

៣. លក្ខណៈខុ​សគ្នារវាងមីតូសកោសិកាសត្វនិងកោសិការុក្ខជាតិ

មីតូសកោសិកាសត្វ

  • ចំណែកស៊ីតូប្លាសរបស់កោសិកាសត្វ គឺភាពស្តូចនៅផ្នែកកណ្តាលចន្លោះណ្វៃយ៉ូកូនទាំងពីរ ។

មីតូសកោសិការុក្ខជាតិ

  • ចំណែកស៊ីតូ​ប្លាសរបស់កោសិការុក្ខជាតិ គឹមានការកើតភ្នាសគ្រោងនៅផ្នែកកណ្តាលចន្លោះណ្វៃយ៉ូកុនទាំងពីរភ្នាសគ្រោងនេះខ័ណ្ឌចែកកោសិកាមេជាកោសិកាកូនពីរ ។

៤. ក្នុងចំណែកកោសិកាមានបាតុភូតសំខាន់ពីរដែលធ្វើឲ្យកោសិកាមេនិងកោសិកាកូនមានចំនួននិងរូបរាងក្រូម៉ូសូមដូចកោសិកាមេ ។ បាតុភូតទាំងពីរនោះគឺការតម្លើងទ្វេក្រូម៉ូ​ទីតនៅវគ្គ S នៃ ចនន្លោះវគ្គនិងការចែកក្រូម៉ុសូមកូន ស្មើគ្នាទៅប៉ូលនៅវគ្គអាណាផាស ។

៥. ចន្លោះវគ្គមានសារៈសំខាន់ព្រោះជារយៈពេលដែលកោសិកាលុតលាស់និងចែកខ្លួន ។

៦. ប្រៀបធៀបចំនួនអាប្លូអ៊ិតនិងឌីប្លូអ៊ីត

ចំនួនអាប្លូអ៊ីត

  • ដែលមានពាក់កណ្តាលនៃចំនួនក្រូម៉ូសូមពេញលេញ ។ ចំនួនក្រូម៉ូសូមរបស់កាម៉ែត ដែលផ្ទុយទៅនឹងចំនួនឌីប្លូអ៊ីតនៃកោសិកាលូតលាស់ ។

ឌីប្លូអ៊ីត

  • ដែលមានក្រូម៉ូសូមប្រភេទនីមួយៗ ចំនួនពីរ ។ ចំនួនក្រូម៉ូសូមរបស់កោសិកាលូតលាស់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login