2018-10-19 17:50
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១.តើប្រដាប់បន្តពូជមាននាទីអ្វីខ្លះ ?
២. តើអរម៉ូនភេទរបស់មនុស្សមានអ្វីខ្លះ ?
៣. តើទឹកកាមបង្កឡើងពីរអ្វីខ្លះ ?
៤ . តើរដ្តរដូវមានប៉ុន្មានវគ្គ ? អ្វីខ្លះ ?
៥. ដូចម្តេចដែលហៅថា មេយ៉ូស ? តើចំណែកនីមួយៗរបស់មេយ៉ូសចែកចេញជាវគ្គអ្វីខ្លះ ?
៦. តើស្ពែម៉ាតូសូអ៊ីត I ផលិតបានស្ពែម៉ាតូសូអ៊ីតប៉ុន្មាន ? អូវ៉ូស៊ីត I ផលិតបានអូវុលប៉ុន្មាន ។
ចម្លើយ
១. ប្រដាប់បន្តពូជមាននាទី ផលិត ស្តុកទុក ចិញ្ចឹម និងបញ្ចេញកាម៉ែត ។
២. អរម៉ូនភេទរបស់មនុស្សមាន តេស្តូស្តេរ៉ូន និង អឹស្រ្តូសែន ។
៣. ទឹកកាមបង្កឡើងពី ល្បាយនៃធាតុរាវជាមួយស្ពែម៉ាតុសូអ៊ីត ។
៤.រដ្តរដូវមាន៣ វគ្គគឺ វគ្គផូលីគុល ដំណើរអូវុល និងវគ្កលុយតយេអ៊ិច ។
៥. ដែលហៅថា មេយ៉ូស គឺដំណើរចែកកោសិកាដែលចំនួនក្រូម៉ូសូមត្រូវបានបន្ថយពាក់កណ្តាលពីឌីប្លូអ៊ីត ។ ចំណែកនីមួយៗរបស់មេយ៉ូសចែកជាវគ្គៈ ចន្លោះវគ្គ ប្រូផាស I មេតាផាស I អាណាផាស I តេឡូផាស I ប្រូផាស Õ មេតាផាស Õ អាណាផាស Õ តេឡូផាស Õ ។
៦. ស្ពែម៉ាតូស៊ីត I ផលិតបានស្ពែម៉ាតូសូអ៊ីត ៤ និងអូវ៉ុលស៊ីត I ផលិតបានអូវ៉ុល ១ ។