Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើនាទីនៃព័ត៌មានក្នុងពិភពលោកបច្ចុប្បន្នមានអ្វីខ្លះ ?

២. តើអ្នកណាជាអ្នកត្រួតពិនិត្យភ្លុចព័ត៌មាន ?

៣. តើគេអាចឪ្យនិយមន័យនៃពាក្យភ្លុចមូលធនបានយ៉ាងដូច ?

៤. តើលំហមូលធនពិភពលោកត្រូវបានបង្កើតឡើង ដោយរបៀបណា ?

៥. តើភូមិវិទ្យាភ្លុចមូលធនមានវិវត្តន៍បែបណា ?

៦. តើទីប្រជួបនៃព៏ត៌មាននិងភ្លុចមូលធនមាននៅទីណាខ្លះ ?

ចម្លើយ

១. តួនាទីនៃព័ត៌មានក្នុងពិភពលោកបច្ចុប្បន្ន គឺជាព័ត៌មានដូចគ្នានឹងប្រាក់កាសដែរ វាជាសរសៃវិញ្ញាណនៃសង្រ្គាមសេដ្ឋកិច្ច និងជាលក្ខខណ្ឌនៃឯករាជ្យ អគ្គសេនាធិការយោធា ព្របទាំងសហគ្រាសឧស្សាហកម្មធំៗដែរ ។

២. អ្នកត្រួតពិនិត្យភ្លុចព័ត៌មានគឺជាបណ្ដុះសហគ្រាសធំៗនៅលើពិភពលោក ។​

៣. ភ្លុចមូលធន គឺជាឈាមមើលមិនឃើញនៃសេដ្ឋកិច្ចពិភពលោក ។ សញ្ញាណនៃភ្លុចមូលធនរួមបញ្ចូលទាងការបណ្ដាក់ទុនទាំងការចាត់ចែងឥណទាន និងការឪ្យខ្ចីប្រាក់ផងដែរ ។

៤. គេសង្កេតឃើញមានការរីកសាយដ៏អស្ចារ្យនៃមូលធននិមហិរញ្ញវត្ដុអន្ដរជាតិមួយ ។ កាលពីឆ្នាំ ១៩៧៩ ទំហំនៃកិច្ចការជំនួញរូបិយប័ណ្ណតាងបាន ប្រាំមួយដងនៃទំហហិរញ្ញវត្ថុអន្ដរជាតិ និងនៅឆ្នាំ ១៩៨១ កើនបានម្ភៃដងច្រើនជាង ។ ម៉្យាងទៀតលំហហិរញ្ញវត្ថុអន្ដរជាតិធ្វើសមាហរណកម្មក្រុមហ៊ុន ធនាគារ និង ឧស្សាហកម្មធំៗយ៉ាងណែន ។ សហគ្រានឧស្សាហកម្មធំៗបង្កើតបានជាបណ្ដាញអ្នកអន្ដរជាតិ អាចឪ្យមនុស្ស ផលិតផលមូលធន និងព័ត៌មានធ្វើចរាចរណ៍ ។ គេបានបង្កើតទីផ្សារហិរញ្ញវត្ថុថ្មីមួយ “ អឺរ៉ូ-ដុល្លារ” សម្រាប់ស្តុកប្រាក់និងឪ្យខ្ចីប្រាក់ ។ ទីផ្សារនេះអាចបំពេញតម្រូវការហិរញ្ញវត្ថុរបស់រដ្ឋនៅឯបរទេស ។​

៥. ភូមិវិទ្យាភ្លុចមូលធនមានកំណែប្រែយ៉ាងស៊ីជជ្រៅ ។ ទស្សនៈរូបិយវត្ថុរងនូវបន្ទុះដោយសារឥទ្ធិពលនៃវិបត្តិជាបន្តបន្ទាប់ ។

  • វិបត្តិរូបិយវត្ថុ
  • វិបត្តិបច្ចេកទេសនិងបទបញ្ជា
  • វិបត្តិផ្ទួនៗនៃល្បើសហិរញ្ញវត្ថុនិងតម្រូវការបណ្ដល់ហិរញ្ញវត្ថុមានធំធេងណាស់ ។

៦. ទីប្រជួបនៃព៏ត៌មាននិងភ្លុចមូលធនមាននៅ សហភាពអឺរ៉ុប អាមេរិច និងជប៉ុន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login