2018-10-23 12:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ចំពោះមនុស្ស ភេទរបស់កូនអាស្រ័យទៅនឹងស្ពែម៉ាតូសូអ៊ីត ព្រោះបើគិតតែក្រូម៉ូសូមភេទនារីបង្កើតអូវុលតែមួយបែប ដែលមានក្រូម៉ូសូម X ។ បុរសបង្កើតស្ពែម៉ាតូសូអ៊ីតពីរបែបដែលមានសមាមាត្រស្មើរគ្នាៈ មួយបែបមានក្រូម៉ូសូម X និងមួយបែបទៀតមានក្រូម៉ូសូម Y ។ កាលណាបង្កកំណើត បើស្ពែម៉ាតូសូអ៊ីត X រលាយចូលជាមួយអូវុលនោះនឹងកើតស៊ីកូតដែលមានសេណូទីប XX ហើយលូតលាស់ជាកូនស្រី បើស្ពែម៉ាតូសូអ៊ីត Y រលាយចូលជាមួយអូវុល នោះនឹងកើតស៊ីកូតដែលមានសេណូទីប XY ហើយលូតលាស់ជាកូនប្រុស ។