លោកអ៊ីត្លែបានរៀបចំនយោបាយវាតទីរបស់ខ្លួនក្នុងដំណាក់កាលពីឆ្នាំ ១៩៣៣-១៩៣៩ ដោយលោកបានអនុវត្តនយោបាយឈ្លានពាន និងធ្វើអាណានិគមលើប្រទេសទន់ខ្សោយបន្តបន្ទាប់ ។
- ខែកុម្ភៈ ឆ្នាំ ១៩៣៨ លោកអ៊ីត្លែបានយកប្រទេសអូទ្រីសមកភ្ជាប់និងរដ្ឋរបស់ខ្លួន
- ប៉ុន្មានខែក្រោយមកលោកអ៊ីត្លែ បានបែរទៅរកប្រទេសឆេកូស្លូវ៉ាគីម្តងវិញ ។ ក្នុងសន្និសីទមយយនៅទីក្រុងមុយនិច ( ថ្ងៃទី២៩-៣០ ខែកញ្ញាឆ្នាំ ១៩៣៨) ប្រទេសអ៊ីតាលី បារាំង អង់គ្លេស បានសម្រេចយកតំបន់ស៊ុយដែកនៃប្រទេសឆេកូស្លូវ៉ាគីទៅឱ្យលោកអ៊ីត្លែ
- បន្ទាប់ពី យកតំបន់ស៊ុយដែតបានហើយ កងទ័ពអាឡឺម៉ង់មិនអើពើនឹងអ្វីទាំងអស់ បានចូលកាន់កាប់ប្រទេសឆេកូស្លូវ៉ាគីទាំងស្រុងនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៣៩ ។