លក្ខណៈសំខាន់នៃបញ្ហានៅមជ្ឈិមបូព៌ា នៅអឺរ៉ុបកណ្តាលនិងចុងបូព៌ា គឺ
ក. នៅមជ្ឈិមបូព៌ា
- មានចលនាជាតិនិយមរបស់ប្រជាជនដែលត្រូវគេជិះជាន់ប្រឆាំងនឹងពួកអាណានិគមនិយម
- ពួកមហាអំណាចបារាំង អង់គ្លេសបានធ្វើឱ្យស្ថានភាពនយោបាយកាន់តានតឹងខ្លាំងឡើងដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន
- នៅតួគី លោកអូស្តាផាកេម៉ាល់ ដែលគេនិយមហៅកេម៉ាល់អាតាតួកបានធ្វើរដ្ឋប្រហារ ហើយប្រកាសរបបសាធារណរដ្ឋនិយមនៅតួគី
- ប្រទេសលីបង់ស៊ីរី ត្រូវធ្លាក់នៅក្រោមកិច្ចត្រួតត្រារបស់ប្រទេសបារាំង (១៩២០) តាមអាណត្តិរបស់សង្គមប្រជាជាតិ
- ការសមគំនិតនៃមហាអំណាចទាំងឡាយ ដើម្បីបង្កើតក្នុងរដ្ឋអារ៉ាប់ ប៉ាលេស្ទីននូវមជ្ឈដ្ឋានមួយសម្រាប់ជនជាតិជ្វីបបានធ្វើឱ្យស្ថានភាពនយោបាយក្នុងតំបន់តានតឹងរហូតនេះតានតឹងរហូតមកដល់សព្វថ្ងៃនេះ ។
ខ. អឺរ៉ុបកណ្តាល
- ក្រោយចម្បាំង ចក្រភពអូទ្រីស ហុងគ្រី ត្រូវផុតរលត់ ហើយរដ្ឋថ្មីៗជាច្រើនបានចាប់កំណើតនៅតំបន់នោះ
- អាណាចក្រអូទ្រីស ហុងគ្រីចែកចេញជាពីរ គឺរដ្ឋអូទ្រីសមួយនិងរដ្ឋហុងគ្រីមួយទៀត
- ដោយយល់ពីគ្រោះថ្នាក់ចំពោះមុខ ប្រទេសឆេកូស្លូវ៉ាគី រូម៉ានីព្រមព្រៀងគ្នាធ្វើអនុសញ្ញាត្រីភាគីមួយដែលមានបារាំងជាអ្នកជួយគាំទ្រផង
- សន្ធិសញ្ញាបារាំង ឆេកូស្លូវ៉ាគីឆ្នាំ ១៩២៥ បារាំង រូម៉ានីឆ្នាំ ១៩២៦
- នៅឆ្នាំ ១៩២៧ មានធ្វើកិច្ចចុះសន្ធិសញ្ញាបារាំង យូកូស្លាវី ក្នុងពេលជាមួយគ្នានោះប្រទេសអ៊ីតាលី និងអាឡឺម៉ង់បានគាំទ្រប្រទេសអូទ្រីសនិងប្រទេសហុងគ្រីដែរ ។
គ. នៅចុងបូព៌ា
- ប្រទេសអាឡឺម៉ង់ចាប់ផ្តើមបាត់បង់ទឹកដីគ្រប់គ្រងរបស់ខ្លួននៅប្រទេសចិន
- ជប៉ុនបានវាយដណ្តើមយកទឹកដីចិត្តជាច្រើនក្នុងពេលសង្រ្គាមចក្រពត្តិនិយម ជាហេតុបណ្តាលឱ្យអង់គ្លេស បារាំង ពិសេសសហរដ្ឋអាមេរិកពុំសប្បាយចិត្តឡើយ
- សន្និសីទក្រុងវ៉ាស៊ីនតោន ដែលមានអាមេរិកជាអ្នកផ្តើមគំនិតបានតម្រូវឱ្យជប៉ុនប្រគល់តំបន់ខ្លះទៅឱ្យប្រទេសចិនវិញ ដូចជាខេត្តសានទុងដែលគេដណ្តើមយកពីអាឡឺម៉ង់ ក្នុងពេលសង្រ្គាមជាដើម ។