មហាអំណាចអាឡឺម៉ង់ អ៊ីតាលី និងជប៉ុនបានរៀបចំយុទ្ធសាស្រ្តនយោបាយរបស់ខ្លួន មុននឹងផ្ទុះសង្រ្គាមលោកលើកទី២ (១៩៣៦-១៩៣៩) ដូចខាងក្រោម
- នៅឆ្នាំ ១៩៣៧ កងទ័ពជប៉ុនដែលឈរជើងស្រាប់នៅតំបន់អ៉ាន់ជូរី បានលុកលុយចូលជ្រៅទៅក្នុងប្រទេសចិនរហូតដល់ទីក្រុងប៉េកាំង
- នៅខែមីនា ឆ្នាំ ១៩៣៨ កងទ័ពអាឡឺម៉ង់បានចូលកាន់កាប់ប្រទេសអូទ្រីស ហើយភ្ជាប់ទឹកដីនេះទៅនឹងប្រទេសអាឡឺម៉ង់
- នៅឆ្នាំ ១៩៣៨ អាឡឺម៉ង់ទាមទារឱ្យឆេកូស្លូវ៉ាគី ប្រគល់តំបន់ស៊ូដែតដែលស្ថិតក្រោមម៉ាន់ដាតរបស់ខ្លួនមកឱ្យអាឡឺម៉ង់
- នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៣៩ ពួកផាស៊ីសអាឡឺម៉ង់បានដាក់ទ័ពចូលកាន់កាប់ទីក្រុងប្រាកនៃប្រទេសឆេកូស្លូវ៉ាគី ។