2018-10-24 17:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទម្រង់ស្រកីរបស់ត្រីៈ ស្រកីកើតឡើងពីបន្ទះពីរបន្ទះនីមួយៗមានសសៃស្រកីជាច្រើន។ បន្ទះស្រកីទាំងពីរនេះភ្ជាប់ទៅនឹងឆ្អឹងមានរាងកោងដូចធ្នូរ។ ស្រកីជាជាលិការស្តើងដែលសម្បូរសដោយសសៃឈាម។ស្រកីនីមួយៗមានសសៃស្រកីជាច្រើនដូចនេះស្រកី ទាំងអស់បង្កើតបានជផ្ទៃដ៍អំទូលាយសម្រាប់បណ្តូរឧស្ម័ន។
បណ្តូរឧស្ម័នរបស់ត្រីៈ គឺត្រីដកដង្ហើមដោយទឹកហូរចូលក្នុងមាត់ស្រោចស្របលើស្រកីរួចចេញវិញតាមគម្របស្រកី។ អុកស៊ីសែនដែលរលាយក្នុងទឹកឆ្លងកាត់ស្រកីហើយចូលទៅក្នុងឈាម។ ឈាមដឹកនាំអុកស៊ីសែនទៅគ្រប់កោសិការទាំងអស់នៃសារពាង្គកាយ។ ឈាមដឹកនាំនាបូនឌីអុកស៊ីតពីកោសិការទៅកាន់ស្រកី។ កាបូនឌីអុកស៊ីតចេញពីសសៃប្តូរក្នុងស្រកីហើយភាយចូលទៅក្នុងទឹក។