បុព្វហេតុសំខាន់ៗ ដែលនាំឱ្យកើតសង្រ្គាមក្រោយរជ្ជកាលព្រះបាទពញាយ៉ាត គឺ
- បុត្រព្រះបាទពញាយ៉ាតច្បាំងគ្នាដណ្តើមរាជបល្ល័ង្ក
- នៅពេលបុត្រច្បងពញាយ៉ាតនាមនរាយណ៍រាជាសោយទិវង្គតទៅ សង្រ្គាមបានផ្ទុះឡើងដែលបង្កដោយបុត្រនរាយណ៍រាជានាមស្រីសុរិយាទ័យ បាននាំប្រជារាស្ត្របះបោរប្រឆាមងនឹងធម្មរាជា ព្រោះខូចចិត្តមិនបានសោយរាជ្យ
- ក្នុងឆ្នាំ ១៥៨៦ ព្រះសត្ថាទី ១ ដោយខ្លាចក្រែងរាជសម្បត្តិបន្តពីព្រះអង្គធ្លាក់ទៅក្នុងដៃស្រីសុរិយោពណ៍ជាប្អូន ក៏បានរៀបអភិសេកឱ្យបុត្រពីរអង្គគឺ ជ័យជេដ្ឋានមានព្រះជន្ម ១១ ព្រះវស្សាឡើងសោយរាជ្យនិងពញាតន់ព្រះជន្ម ៦ ព្រះវស្សាជាឩបរាជ ។ ជាឱកាសសៀមលើកទ័ពមកវាយខ្មែរជាលើកទីពីរនៅឆ្នាំ ១៥៩៤
- នៅឆ្នាំ ១៦០០ ពញាញោមដែលជាបុត្រចុងក្រោយរបស់ព្រះសត្ថាទី ១ ជាស្តេចគ្មានទសពិធរាជធម៌ ឆ្កួតនឹងល្បែងភ្នាល់ដាក់ប្រាក់និងប្រព្រឹត្តអំពើធនាចារ ។ ដោយអត់ទ្រាំពុំបានរាជ្យវង្សានុវង្សក៏ផ្ញើសារទៅព្រះចោះសៀមសុំយាងក្សត្រស្រីសុរិយោពណ៍ ដែលកំពុងជាប់ជាឈ្លើយសឹកឱ្យត្រឡប់មកសោយរាជ្យដើម្បីជាម្លប់សម្រាប់ប្រជារាស្រ្តខ្មែរជំនួសពញាញោម ។