ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ចង់រៀនពូកែ? ចង់កែប្រែខ្លួនពីសិស្សខ្សោយ? ចង់រំដោះខ្លួនពីសិស្សធ្លាក់បាក់ឌុបមកជាប់ជាមួយនិទ្ទេសល្អ?
១. ត្រូវជឿជាក់ថាខ្លួនឯងអាចធ្វើបាន បើទោះបីជាអ្នកដទៃមិនជឿអ្នកក៏ដោយ
២. សិក្សាពីកំហុសនិងទម្លាប់អាក្រក់ដែលខ្លួនមាន ហើយធ្វើការផ្លាស់ប្ដូរ
៣. ប្តូរការសេពគប់មិត្តភ័ក្ដិ ដោយចំនាយពេលជាមួយមិត្តភ័ក្ដិដែលចូលចិត្តរៀន
៤. ចូលរៀនសាលាដែលមានវិន័យល្អ ប្រព័ន្ធអប់រំល្អ
៥. រៀនជាមួយគ្រូដែលចេះលើកទឹកចិត្ត និងហ៊ានស្តីបន្ទោស
៦. បើកចិត្តរៀនពីចំនុចតូចៗមកវិញ
៧. ធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យឲ្យអស់
៨. បិទទូរសព្ទពេលធ្វើលំហាត់
៩. អានមេរៀនឲ្យបានរាល់ថ្ងៃ
១០. ពេលជួបមិត្តភ័ក្ដិប្តូរទម្លាប់និយាយដើមគេមកពិភាក្សាគ្នាពីមេរៀន
១១. កាត់បន្ថយហើយបញ្ឈប់ការលេងហ្គេម
១២. មករៀនឲ្យទៀងទាត់
១៣. មករៀនកុំឲ្យខាន
១៤. ត្រូវតាំងចិត្តរៀនឲ្យបានពូកែ
១៥. បង្កើតក្តីស្រមៃឲ្យធំ