Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

បើស្រឡាញ់កុំឲ្យដឹងចិត្ត

បើឪពុកម្ដាយស្រឡាញ់កូន ត្រូវកុំឲ្យកូនដឹងចិត្ត ព្រោះបើដឹងចិត្តនោះកូនខ្លះអាចនឹងលែងស្ដាប់ការទូន្មាន មិនគោរពតាមដំបូន្មានឪពុកម្ដាយតទៅទៀត ធ្វើអ្វីតាមតែទំនើងចិត្តរបស់ខ្លួនទោះខុសក្ដីត្រូវក្ដី ព្រោះសម្អាងថាឪពុកម្ដាយស្រឡាញ់ខ្លួនខ្លាំងណាស់ពេលប្រព្រឹត្តកំហុសឬមានបញ្ហាជាមួយអ្នកដទៃគាត់នឹងជួយដោះស្រាយទោះបញ្ហានោះតូចក្ដីធំក្ដី ពេលខ្លះអាចបង្កជារឿងអាស្រូវក្នុងគ្រួសារឥតឈប់ឈរ។ ចំណែកឯគូស្នេហ៍វិញ មិនថាស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយ ត្រូវកុំឲ្យភាគីម្ខាងទៀតដឹងពីទំហំនៃសេចក្ដីស្រឡាញ់នោះ ព្រោះអាចនាំឲ្យលែងមានការគោរពឲ្យតម្លៃគ្នាទៅវិញទៅមក ង៉ក់ងរ ទាមទារចង់បានការថ្នាក់ថ្នម ការចាប់អារម្មណ៍ ការយកចិត្តយកថ្លើម ការផ្គាប់ចិត្ត ។ល។ កត្តាទាំងអស់នេះអាចជាហេតុបង្កបង្កើតនូវការធុញទ្រាន់ចំពោះគ្នា រួចវាអាចប្រែក្លាយទៅជាការស្អប់គ្នា ប្រេះឆា រហូតឈានដល់ការបែកបាក់គ្នាក៏មានដែរ ។ 
ដោយ: ជីវិត លោកិយ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login