ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូររៀបរាប់ពីសកម្មភាពនៃក្រុមបញ្ញវន្តរូស៊ី ក្នុងការផ្សព្វផ្សយគំនិតបដិវត្ត ។
២. ចូរនិយាយអំពីប្រតិកម្មនៃក្រុមអភិជនអភិរក្សនិយម ចំពោះកំណែទម្រង់ទូទៅ ។
៣. ចូររាប់ប្រទេសមហាអំណាចអាណានិគមនិយមឱ្យបានប្រាំយ៉ាងតិច ។
៤.តើអ្នកបានដឹងពីសង្រ្គាមណាខ្លះដែលប្រទេសមហាអំណាចច្បាំងដណ្តើមទឹកដីអាណានិគមនិយម ?
៥. តើការលេចឡើងប្លុកយោធា អ៊ីតាលី អាឡឺម៉ង់ អូទ្រីស ហុងគ្រី និងបារាំង អង់គ្លេស រូស៊ី បានប្រព្រឹត្តទៅយ៉ាងណា ?
ចម្លើយ
១. សកម្មភាពនៃក្រុមបញ្ញវន្តរូស៊ីក្នុងការផ្សព្វផ្សាយគំនិតបដិវត្ត គឺគំនិតបដិវត្តត្រូវគេយកទៅសាបព្រោះតាមភូមិ តាមរោងជាងតាមការដ្ឋាននានា តាមរយៈនិស្សិតក្លែងបន្លំជាកសិករ ឬជាកម្មករ ។ ក្រោយកម សកម្មភាពនៃក្រុមបដិវត្តន៍ត្រូវនគរបាលឃើញ និងបានធ្វើការបង្រ្កាបចលនានេះយ៉ាងឃោរឃៅដោយចាប់ដាក់គុកធ្វើទារុណកម្ម និងបាញ់សម្លាប់ជាដើម ។ ចាប់ពីពេលនោះមក ក្រុមអ្នកបដិវត្តន៌ក៏សម្រេចចិត្តប្រើមធ្យោបាយ ហិង្សាតបតវិញ គឺការលបលួចធ្វើឃាតមន្ត្រីកាន់អំណាចរដ្ឋនិងប៉ុនប៉ងធ្វើគុតព្រះចៅអធិរាជទៀតផង ។
២. ប្រតិកម្មនៃក្រុមអភិជនអភិរក្សនិយម ចំពោះកំណែទម្រង់នយោបាយទូទៅបានធ្វើឱ្យក្រុមអភិជនប្រតិកិរិយាពុំសប្បាយចិត្តហើយរិះរកមធ្យោបាយបំផ្លាញកិច្ចសន្យានេះចោលទៀតផង ។ ដើម្បីបម្រើគោលគំនិតនេះ នាយកនគរបាលសម្ងាត់ម្នាក់ក៏បានបន្លំចូលទៅគ្រប់គ្រងរោងចក្រ ហើយឃោសនាទាក់ទាញកម្មករឱ្យនាំគ្នាធ្វើបាតុកម្មសំដែងទឹកចិត្តត្រេកអរចំពោះព្រះចៅអធិរាជដើម្បីជាលេសចោទ មហាជនពីបទបង្កចលាចលខាងមុន “វាំងសិសិររដូវ” ក្នុងក្រុងសាំង ពែទែរប៊ូកក្រោមការមូលបង្កាច់នៃពួកអភិរក្សនិយម ព្រះចៅនីកូឡៃទី២ ដែលនឹកស្មានថាជាបាតុកម្មប្រឆាំងនឹងព្រះអង្គនោះ ក៏បានបញ្ជាទាហានឱ្យបាច់ប្រហារបាតុករបំបែកហ្វូងមនុស្សឱ្យរត់ខ្ចត់ខ្ចាយ ។
៣. ប្រទេសមហាអំណាចអាណានិគមនិយមមាន អង់គ្លេស បារាំង សហរដ្ឋអាមេរិក រូស៊ី អាឡឺម៉ង់ ។
៤. សង្រ្គាមដែលប្រទេសមហាអំណាចច្បាំងដណ្តើមទឹកដីអាណានិគមនិយម មាន៖
៥.ការលេចឡើងប្លុកយោធា អ៊ីតាលី អាឡឺម៉ង់ អូទ្រីស ហុងគ្រី និងបារាំង អង់គ្លេស រូស៊ី គឺ