2018-10-26 17:35
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើភពផែនដីកើតឡើងដោយសារអ្វី ?
២. តើគេអាចដឹងពីប្រវត្តិពិតប្រាកដនៃភពផែនដីដោយសារអ្វី ?
៣. តើបរិយាកាសអតីតកាលមានឧស្ម័នប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៤. ចូររៀបរាប់ពីបរិយាកាសអតីតកាល ?
៥. តើបរិយាកាសបច្ចុប្បន្នមានឧស្ម័នអ្វីខ្លះ ? ចូរប្រាប់ភាគរយនៃឧស្ម័ននីមួយៗ ។
៦. ដូចម្តេចដែលហៅថា វដ្តអុកស៊ីសែន ?
៧. ចូររៀបរាប់ពីឧស្ម័នកាបូននៅក្នុងកាបូនិចនៅក្នុងបរិយាកាស ។
៨. តើអ្នកវិទ្យាសាស្រ្តណាមួយដែលបង្កើតទ្រឹស្តីទ្វីបរសាត់ ឬ ចលនារំកិលទ្វីប ?
ចម្លើយ
១. ភពផែនដីកើតឡើងពីដុំធូលី សិលា និងទឹកកកក្នុងលំហ ។ ទំនាញផែនដីបានទាញដុំទាំងនោះឪ្យមកផ្តុំនៅជាមួយខ្លួនវា ដើម្បីឪ្យមានទំហំកាន់តែធំនិងមានចលនាកាន់តែល្បឿន ។
២. គេអាចដឹងពីប្រវត្តិពិតប្រាកដនៃភពផែនដី ដោយផ្អែកលើការប្រមូលសិលាជាច្រើន ដែលកើតពីអាចម៍ផ្កាយតាំងពី ៤៦០០លានឆ្នាំមុនមក ដល់៤៥០០លានឆ្នាំមុន ។
៣. រៀបរាបពីបរិកាសអតីតកាលគឺ ៖
ទំនាញរបស់ផែនដីបានទាញឧស្ម័នពីរប្រភេទ ដើម្បីបង្កើតបរិយាកាសដំបូងរបស់ខ្លួន មានដូចជា អ៊ីដ្រូសែននិងអេល្យូមក្នុងដំណើរវិលជុំវិញព្រះអាទិត្យ ។ ក្រោយមក កាំរស្មីព្រះអាទិត្យបានបំបែកភាគល្អិតនៃសមាសធាតុបរិយាកាសដំបូងឲ្យចាកចេញផុតទៅ ។ មូលហេតុនៃការចាកចេញនៃឧស្ម័នទាំងពីរ គឺបណ្តាលមកពីផែនដីមានម៉ាសតូចនិងទំនាញខ្សោយ ។ បន្ទាប់ពីការបាត់បង់បរិយាកាសដំបូង បរិយាកាសបន្ទាប់ក៏ចាប់ផ្តើមកើតឡើងដោយមានសមាសធាតុ ដូចជាកាបូនឌីអុកស៊ីត អាសូត និងចំហាយទឹក ។ ទំនាក់ទំនង់បរិយាកាសបន្ទាប់ជាមួយនិងបន្ទុះភ្នំភ្លើង ដែលបានបញ្ចេញឧស្ម័នដ៏ច្រើន ដូចជា កាបូនឌីអុកស៊ីត ១០% អាសូត២ ទៅ៣% និងចំហាយទឹក ។ យោងតាមការពិនិត្យ អ្នកវិទ្យាសាស្រ្តបានចាត់ទុកថា បរិយាកាសបន្ទាប់នេះ មានឧស្ម័នស្រដៀងគ្នានិងបរិយាកាសបច្ចុប្បន្នដែរ ដូច្នេះបន្ទុះភ្នំភ្លើងបានបន្ថែមឧស្ម័នជាច្រើនទៅក្នុងបរិយាកាស សុំធូលីនិងទឹកកកនៃផ្កាយដុះកន្ទុយធ្វើដំណើរជុំវិញព្រះអាទិត្យ ។ ដុំទឹកកកនៅក្នុងផ្កាយដុះកន្ទុយ មានទឹក កាបូនឌីអុកស៊ីត និងកំណកឧស្ម័ន ។
៥. បរិយកាសបច្ចុប្បន្នមានឧស្ម័ន អាសូត អុកស៊ីសែន និងឧស្ម័នដទៃទៀត ( ដូចជាឧស្ម័នកាបូនិច ចំហាយទឹក អាកុង នេអុង សេណុង គ្រឹបតុង អេល្យូម មេតាន អ៊ីដ្រូសែន អូសូន ក្នុងនោះក៏មានកាបូនឌីអុកស៊ីតផងដែរ ។
ភាគរយនៃឧស្ម័នទាំងនោះគឺ ៖
៦. វដ្តអុកស៊ីសែន គឺជាដំណើរកើតមាននិងសាបសូន្យ នៃអុកស៊ីសែន ។
៧. បរិមាណឧស្ម័ននៅក្នុងបរិយាកាសមានតិចតួចណាស់ ប៉ុន្តែឧស្ម័នកាបូនិចជាផ្នែកមួយនៃរូបធាតុដើមដែលរុក្ខជាតិត្រូវការ ដើម្បីផលិតអាហារ ។
ឧស្ម័នកាបូនិចត្រូវបានយកចេញពីបរិយាកាសវិញតាមដំណកដង្ហើមរបស់រុក្ខជាតិនិងសត្វ ។ ការរលួយនៃសត្វ និងរុក្ខជាតិដែលស្លាប់បានក្លាយទៅជាឧស្ម័នកាបូនិច ហើយត្រឡប់ទៅក្នុងបរិយាកាសវិញ ។
អ្នកវិទ្យាសាស្រ្តជឿជាក់ថា បរិមាណឧស្ម័នកាបូនិចដែលប្រើប្រាស់សោយរុក្ខជាតិ ស្មើនិងបរិមាណឧស្ម័នកាបូនិចដែលត្រឡប់ទៅបរិយាកាសវិញតាមដំណកដង្ហើម ការពុកផុយនិងលំនាំធម្មជាតិផ្សេងទៀត ។ ប៉ុន្តែចំហេះរបស់ផូស៊ីលឥន្ធនៈភណ្ឌ ដូចជាប្រេងកាត និងធ្យូងថ្ម នាំ់ឲ្យមានឧស្ម័នកាបូនិចថែមទៀតនៅក្នុងបរិយាកាស ។ អ្នកវិទ្យាសាស្រ្តបានយកចិត្តទុកដាក់ដល់ចំហេះឥន្ធនៈភណ្ឌ ដែលធ្វើឲ្យឧស្ម័នកាបូនិចកើតឡើងក្នុងបរិយាកាស និងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវីតសត្វលោក ។
៨. អ្នកវិទ្យាសាស្រ្តដែលបង្កើនទ្រឹស្តីទ្វីបរសាត់ ឬចលនារំកិលទ្វីបគឺ អ្នកវិទ្យាសាស្រ្តអាឡឺម៉ង់ ឈ្មោះ អាល់ព្រីដវ៉េសេនី ។
ការងារប្រតិបត្តិ ៖
· គូរដ្យាក្រាមផ្លិតដោយដាក់ភាគរយនៃសមាសភាពឧស្ម័នដែលមាននៅក្នុងបរិយាកាសបច្ចប្បន្ន ។