Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូររៀបរាប់ពីភាពខុសគ្នានៃមនុស្សបច្ចុប្បន្ននិងមនុស្សយុគដំបូង​ ?

២.ថលជលិលេចឡើងនៅក្នុងស័កមួយណា ? វាវិវត្តឡើងយ៉ាងដូចម្តេច ?

៣. ពណ៌នាដោយសង្ខេបពីភាវៈមានជីវិតនៅក្នុងសម័យបុរេកំប៊្រីយៀង ?​

ចម្លើយ

១. ភាពខុសគ្នានៃមនុស្សបច្ចុប្បន្ននិងមនុស្សយុគដំបូង គឺ៖

មនុស្សបច្ចុប្បន្ន

  • ប្រអប់ខួរក្បាលពួកគេ ( ប្រហែល១៤០០ ml )
  • ឆ្អឹងខ្នងកែងនិងផែនដី
  • ចេះវិភាគពិចារណា
  • មានសំលៀកបំពាក់
  • មានគំនិតច្នៃប្រឌិតខ្ពស់
  • មានការអភិវឌ្ឍជានិច្ច
  • ចេះបញ្ចុះសព..... ។

មនុស្សយុគដំបូង

· ប្រអប់ខួរក្បាល ( ប្រហែល ៤០០ ml )

· ឆ្អឹងខុ្នងស្របនិងផែនដី

· គ្មានគំនិតច្នៃប្រឌិតខ្ពស់ ដូចមនុស្សសម័យបច្ចុប្បន្ន

· គ្មានបច្ចេកទេសខ្ពស់

· គ្មានការពិចារណារកខុសត្រូវ

· មិនចេះបញ្ចុះសព.... ។

២. ថលជលិកលិចឡើងនីក្នុងស័កប៉ាលេអូសូអ៊ិច ។

 វាវិវត្តពីសួតត្រី ព្រោះវាជាសត្វមានជីវីតលើគោគនិងក្នុងទឹកផង នៅចុងស័កប៉ាលេអូសូអ៊ិច ជីវីតបានរីករាលដាលពេញទ្វីបផែនដី ហើយល្មូនតូចៗបានវិវត្តពីថលជលិក ។

៣. ពណ៌នាដោយសង្ខេបពីភាវៈមានជិវិតនៅក្នុងសម័យបុរេកំប៊្រីយើង ៖

      ប្រហែលណ២.៧ លានឆ្នាំមុន ប្រភេទរុក្ខជាតិប្លង់តុងបានលេចឡើង ហើយចាប់ផ្តើមផលិតអុកស៊ីសែនតាមរយៈការធ្វើរស្មីសំយោគ ។ ប្លង់តុងនេះហៅថា ស៊ីយាណូបាក់តេរី ។ មុនពេលបា​ក់តេរីនេះបញ្ចេញអុកស៊ីសែនទៅក្នុងបរិយាកាស ផែនដីគ្មានអុកស៊ីសែនទេ ។ បរិយាកាសផែនដី ដំបូងមានផ្ទុកកាបូនឌីអុកស៊ីតនិងអាសូត ហើយកាបូនឌីអុកស៊ីតជាច្រើនបានរលាយក្នុងមហាសមុទ្រ ។ ដំណើរការរស្មីសំយោគនៃភាវៈមានជីវីត គឺមានន័យថា ភាវៈមានជីវីតមានសមត្ថភាពប្រើប្រាស់ថាមពលព្រះអាទិត្យ ដើម្បីផលិតសារធាតុចិញ្ចឹម ។ លំនាំទាំងនេះជាមូលដ្ឋានខ្សែអាហារនៃភាវៈមានជីវីត ។ អុកស៊ីសែនដែលភាយទៅក្នុងបរិយាកាស បានផលិតស្រទាប់អូសូនដែលការពារកាំរស្មីស្វាយអ៊ុលត្រា ពីព្រះអាទិត្យមិនឲ្យមានគ្រោះថ្នាក់ដល់ភាវៈមានជិវីត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login