Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីក៏ប្រទេសព្រុយមាននាទីសំខាន់ជាងគេក្នុងចក្រភពអាឡឺម៉ង់ ?

២. តើសាធារណៈរដ្ឋបារាំងទី ១ និងទី២ បានចាប់បដិសន្ធិឡើងយ៉ាងដូចម្តេច ? ហើយបានបាត់បង់ទៅវិញយ៉ាងដូចម្តេច ?

៣. តើសាធារណរដ្ឋបារាំងទី​៣ បានចាប់បដិសន្ធិយ៉ាងដូចម្តេច ?

៤. តើស្ថានភាពសេដ្ឋកិច្ចបារាំងមុនសង្គ្រាមលោកលើកទី១ មានលក្ខណៈយ៉ាងដូចម្តេច ?

៥. តើមានកម្លាំងនយោបាយណាខ្លះ នៅក្នុងក្បាលម៉ាស៊ីនដឹកនាំនៃសាធារណរដ្ឋបារាំងទី៣ ?

ចម្លើយ

. ប្រទេសព្រុយមាននាទីសំខាន់ជាងគេក្នុងចក្រភពអាឡឺម៉ង់ ព្រោះ ប្រទេសនេះមានតំណាងរាស្រ្តចំនួន ២៣៦ នាក់ក្នុងសភារ៉ៃស្តាកក្នុងសមាជិកទាំងអស់ ៣៩៧​ នាក់ ។ នៅក្នុងសភាប៊ុនដេស្រាតប្រទេសនេះអាចធ្វើឱ្យរដ្ឋធម្មនុញ្ញគ្មានបំលាស់ប្តូរអ្វីសោះក៏បានដែរ ។ ម៉្យាងទៀត អធិការបតីសុទ្ធតែជនជាតិព្រុសហើយព្រះចៅធិរាជអាឡឺម៉ង់ក៏ជាព្រះរាជានៃប្រទេសព្រុសដែរ ។

២. សាធារណៈរដ្ឋបារាំងទី ១ ត្រូវបានបង្កើតឡើងដោយសារលទ្ធផលនៃមហាបដិវត្តន៍បារាំង (១៧៨៩-១៧៩៤) ។ មហាបដិវត្តន៍បារាំងបានផ្តួលរំលំរបបរាជានិយមផ្តាច់ការ ហើយនៅឆ្នាំ ១៧៩១ រដ្ឋធម្មនុញ្ញថ្មី ត្រូវបានអនុម័តប្រព័ន្ធដឹកនាំរដ្ឋថ្មី ។ សាធារណៈរដ្ឋនិយមត្រូវបានបង្កើតឡើង ។ បាត់បង់ទៅវិញដោយសារការប្រឈមមុខគ្នារវាងវណ្ណៈសង្គមអំពើពុករលួយបក្សពួកនិយមធ្វើឱ្យសាធារណរដ្ឋទី ១ ជួបប្រទះនឹងអស្ថិរភាពយ៉ាងខ្លាំង ។ ទីបំផុតព្រះចៅអធិរាជណាប៉ូឡេអុងបានចូលមកកាន់អំណាចនៅឆ្នាំ ១៧៩៩ ហើយបានបញ្ចប់ប្រព័ន្ធដឹកនាំសាធារណរដ្ឋនិយម ។

  • សាធារណរដ្ឋទី២ ត្រូវបានបង្កើតឡើងដោយសារលទ្ធផលនៃបដិវត្តន៍ខែកុម្ភៈ ឆ្នាំ ១៨៤៨ ។ មហាជនបានបះបោរឡើងជាពិសេសនៅក្នុងទីក្រុងប៉ារីសដើម្បីផ្តួលរំលំរបបសក្តិភូមិរាជានិយមផ្តាច់ការ ។ បដិវត្តន៍មានឥរិយាបថជាបដិវត្តន៍គហបតីប្រជាធិបតេយ្យ ។ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ១៨៤៨ នៅទីក្រុងប៉ារីស ក្រោយការផ្តួលរំលំអំណាចរាជានិយមផ្តាច់ការមកគេក៏បានប្រកាសបង្កើតប្រព័ន្ធដឹកនាំសាធារណរដ្ឋនិយម។ រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តនៅថ្ងៃទី ៤ ខែវិចិ្ឆកា ឆ្នាំ ១៨៤៨ អនុលោមទៅតាមរដ្ឋធម្មនុញ្ញថ្មី សាធារណរដ្ឋបារាំងទី ២ ក៏ចាប់បដិសន្ធិឡើង ។ បានបាត់បង់ទៅវិញ ដោយសារបញ្ហាទំនាស់រវាងកម្លាំងនយោបាយសង្គម ចេញពីវណ្ណៈផ្សេងៗគ្នាបានកើតឡើង និងប្រព័ន្ធការិយាល័យនិយមធ្វើឱ្យដំណើរការដឹកនាំសាធារណរដ្ឋទី ២ ឈានដល់ដំណាក់កាលទលច្រក ។​ការអនុម័តរដ្ឋធម្មនុញ្ញថ្មីឆ្នាំ ១៨៥២ បានបញ្ចប់សាធារណរដ្ឋទី២​ ។

៣. ការចាប់បដិសន្ធិឡើងនៃសាធារណរដ្ឋបារាំងទី ៣ គឺក្រោយបរាជ័យនៅក្រុងសឺដង់របបអធិរាជនៃព្រះចៅណាប៉ូលេអុងទី ៣ មិនអាចរស់រានបានទៀតឡើយ ។ នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ១៨៧០ មហាជនក្រុងប៉ារីសបានទម្លាក់អធិរាជអង្គនេះ ដើម្បីប្រកាសប្រទេសបារាំងជាសាធារណរដ្ឋ ហើយបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយដោយគ្មានការបង្ហូរឈាម ។ ដោយអស់សង្ឈឹម អ្នករាជានិយមក្នុងរដ្ឋសភាក៏សម្រេចយល់ព្រមអនុម័តរដ្ឋធម្មនុញ្ញនៅឆ្នាំ ១៨៧៥ ដែលស្ថាបនាប្រទេសបារាំងជាសាធារណរដ្ឋ ។ ដើម្បីឱ្យស្របទៅតាមច្បាប់ លោកម៉ាក់ម៉ាអុងក៏ព្រមឱ្យបង្កើតគណៈរដ្ឋមន្ត្រីសាធារណរដ្ឋនិយម ដែលមានលោកស៊ុលស៊ីម៉ុង់ ជានាយករដ្ឋមន្រ្តី ។ ប៉ុន្តែប៉ុន្មានខែក្រោយមកលោកម៉ាក់ម៉ាអុងបានរំលាយគណៈរដ្ឋមន្ត្រីនេះចោល ហើយប្រគល់អំណាចរដ្ឋាភិបាលទៅឌុចដឺប្រឺយម្តងទៀត ។ ទំនាស់ខ្លាំងក្លារវាងលោកម៉ាក់ម៉ាអុង និងរដ្ឋសភាដែលភាគច្រើនជាអ្នកនិយមសាធារណរដ្ឋបានផ្ទុះឡើងដ៏ចំរូងចំរាស់ ។ លុះដល់ឆ្នាំ ១៨៧៩ អ្នកសាធារណរដ្ឋនិយមឈ្នះឆោ្នតក្នុងព្រឹទ្ធសភាទៀតលោកម៉ាក់ម៉ាអុង ត្រូវបង្ខំចិត្តលាលែងពីតំណែងប្រធានាធិបតីក្នុងពេលនោះដែរ ។ លោកស៊ុលក្រេវី ជាអ្នកសាធារណរដ្ឋនិយមបានឡើងកាន់ការជំនួសវិញ ។

៤. ស្ថានភាពសេដ្ឋកិច្ចបារាំងមុនសង្គ្រាមលោកលើកទី១ មានគឺប្រទេសបារាំងមានស្ថានភាពកសិកម្មនៅយឺតយ៉ាវ មិនទាន់មានភាពទំនើប តែមានការរីកចម្រើនខាងផ្នែកឩស្សាហកម្មទំនើប មានមធ្យោបាយដឹកនាំលូតលាស់ទាន់សម័យ និងផ្នែកហិរញ្ញវត្ថុរឹងមាំលើឆាកអន្តរជាតិ ។ នៅពេលនោះផងដែរ យើងឃើញថាប្រទេសបារាំងបានដាក់អាណានិគមលើប្រទេសដទៃដែលជាហេតុនាំឱ្យប្រទេសបារាំងអាចទាញយកផលចំណេញពីប្រទេសក្រោមអាណានិគមមកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួន ។ ដូចនេះ យើងអាចសរុបបានថាសេដ្ឋកិច្ចបារាំងនាសម័យនោះមានភាពរីកចម្រើន ។

៥. កម្លាំងនយោបាយនៅក្នុងក្បាលម៉ាស៊ីនដឹកនាំនៃសាធារណរដ្ឋបារាំងទី៣ មាន

  • រដ្ឋាភិបាលការពារជាតិ
  • រដ្ឋាភិបាលលោកជែ (១៨៧១-១៨៧៣)
  • សាធារណរដ្ឋរបស់លោក ម៉ាក់ម៉ាអុង ( ១៨៧៣-១៨៧៩) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login