ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើសង្គមរូស៊ីមានវណ្ណៈអ្វីខ្លះ ? ចូរនិយាយដោយសង្ខេបអំពីជីវភាពរបស់វណ្ណៈនីមួយៗ ។
២. ចូររៀបរាប់ពីទស្សនៈរបស់បញ្ញវន្តរូស៊ី ។ តើក្រុមនេះមានឩត្តមគិតដូចម្តេចខ្លះ ?
៣. ចូរអធិប្បាយដោយសង្ខេបអំពីរបៀបគ្រប់គ្រងនៅរូស៊ី មុនរាជ្យព្រះចៅអាឡិចសង់ទី ២ ?
៤. ហេតុអ្វីបានជាព្រះចៅអាឡិចសង់ទី ២ ជាអធិរាជល្បីល្បាញក្នុងប្រវត្តិសាស្ត្ររូស៊ី ?
៥. តើនយោបាយរូស៊ីកម្មរបស់ព្រះចៅអាឡិចសង់ទី២ មានដំណើរដូចម្តេចខ្លះ ?
ចម្លើយ
១. សង្គមរូស៊ីនៅពាក់កណ្តាលសតវត្សទី១៩ ចែកជាវណ្ណៈអអភិជន គហបតី និងអ្នកងារ
២. បញ្ញវន្តរូស៊ី គឺក្រុមអ្នកបប្រកបវិជ្ជាជីវៈសេរី មានសាស្រ្តាចារ្យ គ្រូពេទ្យ មេធាវីជាដើម ។ វណ្ណៈថ្មីនេះជាបញ្ញវន្តដែលលេចចេញមកពីប្រភពរាស្រ្តសាមញ្ញពេញចិត្តនឹងវប្បធម៌ជាតិខុសពីអភិជនរូស៊ីដែលនិយមតែវប្បធម៌បរទេស (បារាំង) ។ បញ្ញវន្តប្រភពពីរាស្រ្តត្រូវការសិទ្ធិសេរីភាព ស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងពេញចិត្តនឹងបដិវត្តន៍ ។
៣. ព្រះចៅអធិរាជ ឬត្សារ កាន់អំណាចផ្តាច់ការ ។ ព្រះអង្គជាប្រមុខលើអង្គការគ្រប់គ្រងទាំងអស់ក្នុងចក្រភព ។ ព្រះចៅជាអ្នកបង្កើតច្បាប់សម្រាប់រដ្ឋដោយព្រះអង្គឯង ។ ព្រះចៅអធិរាជតែងតាំងនាម៉ឺនមន្រ្តី នាយទាហានទាំងឡាយ ឬបណ្តេញចោលតាមព្រះទ័យព្រះអង្គ ។ ពេលខ្លះព្រះចៅអធិរាជទ្រង់ប្រើអំណាចផ្តាច់ការក្នុងវិស័យសាសនាទៀតផង ។ រាជរដ្ឋាភិបាលរូស៊ីបំបិទសិទ្ធិ សេរីភាពមិនឱ្យគោរពសាសនាអ្វីក្រៅពីអរតូដុកឡើយ ។ បន្ទាប់ពីព្រះចៅអធិរាជមក គេឃើញមានក្រុមជំនុំជាច្រើនជាន់ថ្នាក់កាន់កាប់កិច្ចការធំៗ របស់ប្រទេស ។ សភាជាន់ខ្ពស់នៃអភិជនជាអង្គការធំបំផុតនិងមានអំណាចខ្ពស់បំផុតដែលមានតួនាទីជាអង្គការនីតិបញ្ញត្តិផង ជានីតិប្រតិបត្តិផង និងតុលាការផង ហើយពិសេសទៅទៀតត្រូវត្រួតពិនិត្យកិច្ចការទាំងអស់ក្នុងអង្គការរដ្ឋ ។
៤. បានជាព្រះចៅអាឡិចសង់ទី២ ជាអធិរាជល្បីល្បាញក្នុងប្រវត្តិសាស្រ្តរូស៊ី ព្រោះ ៖
៥. នយោបាយរូស៊ីកម្មរបស់ព្រះចៅអាឡិចសង់ទី២ គឺរំលាយជាតិផ្សេងៗ ក្នុងចក្រភពឱ្យទៅជាជាតិរូស៊ីទាំងអស់ ។ ដើម្បីឱ្យសម្រេចគោលបំណងនេះព្រះអង្គប្រើមធ្យោបាយដូចជា ៖