ពណ៌នាអំពីកម្លាំងបី ដែលបណ្តាលអោយផ្លាកតិចតូនិចមានចលនា ៖
- កម្លាំងទ្រនុងរុញៈ មណ្ឌលថ្ម មហាសមុទ្រត្រង់ទ្រនុងកណ្តាលមហាសមុទ្រខ្ពស់ជាងកន្លែងដែលវាលិចចុះក្រោមមណ្ឌលថ្មទ្វីប ។ កម្លាំងទ្រនុងរុញគឺជា ដំណើរការធ្វើអោយផ្លាក់សមុទ្ររអិលចុះក្រោមព្រំដែនរវាងមណ្ឌលថ្មនិងមណ្ឌលខាប់ ។
- កម្លាំងរង្វល់ៈ នៅក្នុងដំណើរការណៃរង្វល់ រូបធាតុក្តៅចេញពីជម្រៅក្នុងផែនដីអណ្តែតឡើងលើខណៈដែលរូបធាតុត្រជាក់ជិតផ្ទៃដីលិចចុះ ។ នៅពេលរូបធាតុក្តៅចុះត្រជាក់ វាក៏ក្លាយជាធ្ងន់ ហើយធ្លាក់ចុះមកក្រោមវិញ ។ ចលនានៃរង្វល់របស់រូបធាតុម៉ង់តូទាញផ្លាក តិចតូនិចឲ្យឃ្លាតពីគ្នា ។
- កម្លាំងទំនាញនៃមណ្ឌលថ្មៈ ដោយសារមណ្ឌលថ្មមហាសមុទ្រធ្ងន់ជាងមណ្ឌលថ្មខាប់ ធ្វើឲ្យគែមរបស់ផ្លាកមហាសមុទ្រលិចចុះហើយទាញផ្នែកដែលនៅសល់ របស់ផ្លាកតិចតូនិចឲ្យទៅជាមួយវា ។