ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពណ៌នាពីចលនាស៊្វែមេឃប្រចាំថ្ងៃ ៖ ប្រសិនបើយើងសង្កេតមើលមេឃនៅពេលយប់ យើងនឹងមើលឃើញតារាទាំងឡាយរៈនៅទិសខាងកើតធ្វើដំណើរកាតើមេឃ ហើយលិចវិញនៅទិសខាងលិចដូចគ្នា នឹងដំណើររបស់ព្រះអាទិត្យដែរ ។
យើងអាចសង្កេតឃើញព្រឹត្តិការណ៍នេះត្រឹមប្រហែល ១០នាទីប៉ុណ្ណោះ ។ តារានៅជើងមេឃខាងកើតរៈកាន់តែខ្ពស់ឡើងៗ ហើយតារានៅជើងមេឃភាគខាងលិចនឹងលិចបន្តិចម្តងៗរហូតលិចបាត់ពីជើងមេឃ ។ នៅក្នុងការពណ៌នាពីគំរូនៃការរៈនិងលិចរបស់តារានេះគឺជាង្វិលនៃស៊្វែមេឃជុំវិញយើង ប៉ុន្តែបច្ចុប្បន្នយើងដឹងថារង្វិលខ្ញាល់របស់ផែនដីគឺជា មូលហេតុដែលធ្វើឲ្យយើងមើលឃើញព្រះអាទិត្យ និងតារាទាំងឡាយរៈនៅទិសខាងកើត និងលិចនៅទិសខាងលិច ។ តាមពិតស្វ៊ែមេឃមិនធ្វើចលនាជុំវិញផែនដីទេ ប៉ុន្តែផែនដីធ្វើចលនាជុំវិញខ្លួនឯងបណ្តាលឲ្យយើងមើលឃើញដូច្នេះ ។