2018-11-01 17:10
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមការសង្កេតរបស់ខ្ញុំ នៅទីក្រុងភ្នំពេញនៅខែធ្នូ ទីតាំងរបស់ព្រះអាទិត្យរអគឺស្ថិតនៅទិសខាងកើតឆៀងខាងត្បូង ហើយទីតាំងនៃព្រះអាទិត្យលិចគឺស្ថិតនៅទិសខាងលិចឆៀងខាងត្បូង ។ ប្រវែងនៃគន្លងព្រះអាទិត្យគឺខ្លីបំផុត ដូចនេះរយៈពេលនៃពន្លឺថ្ងៃក៏ខ្លីបំផុតដែរ ។ ដោយសារអក្ស័រផែនដីទ្រេត ព្រះអាទិត្យនៅពេលថ្ងៃត្រង់គឺស្ថិតនៅរយៈកម្ពស់ ទាបជាងគេបំផុតក្នុងឆ្នាំ ( ប្រហែល ១១ម៉ោងនិង ៣០នាទីជារយៈ ពេលថ្ងៃ នៅក្នុងខែធ្នូ ) ។
ពេលសមរាត្រីក្នុងខែមីនា ព្រះអាទិត្យរះចំទិសខាងកើត និងលិចចំទិសខាងលិច ។ ប្រវែងកនៃគន្លងព្រះអាទិត្យធ្វើឲ្យរយៈពេលយប់និងពេលថ្ងៃស្មើគ្នា ។ ប្រទេសកម្ពុជាស្ថិតនៅចន្លោះខ្សែអេក្វាទ័រនិងខ្សែត្រូពិចខាងជើង ដូចនេះគន្លងព្រះអាទិត្យនៅពេលថ្ងៃត្រង់កាត់សេនីតនៅរវាងថ្ងៃទី ២០ ខែ មេសា ។ នៅខែមិថុនា ព្រះអាទិត្យរះនៅទិសខាងកើតឆៀងខាងជើង និងលិចនៅទិសខាងលិចឆៀងខាងជើង ។ នៅពេលនោះពេលថ្ងៃមានរយៈពេលវែងបំផុត ( ១២ ម៉ោងនិង ៥០នាទី ) ហើយពេលយប់មានរយៈពេលខ្លីបំផុត ។ នៅប្រទេសកម្ពុជាភាពខុសគ្នារវាងរយៈពេលថ្ងៃខ្លីបំផុតនៅខែធ្នូនិងរយៈពេលវែងបំផុតនៅខែមិថុនាគឺលើសពី ១ ម៉ោង ។