Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

          សំនួរ                                                

១. ដូចម្តេដែលហៅថា កាឡាក់ស៊ី ?

២. តើកាឡាក់ស៊ីមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៣. ចូរនិយាយពីប្រភេទកាឡាក់ស៊ីនីមួយៗ ។

៤, ចូររៀបរាប់ពីភាពខុសគ្នារវាងមីលគីវ៉េនិងកាឡាក់ស៊ីមីលគីវ៉េ ។

៥. តារានិករ ឬកញ្ចុំផ្កាយជាអ្វី ? នៅប្រទេសកម្ពុជា មានកញ្ចុំផ្កាយឈ្មោះអ្វីខ្លះ ?

ចម្លើយ

១. កាឡាក់ស៊ី ជាតារានិករ ឬក្រុមតារានិងអង្គផ្សេងៗជាច្រើនទៀត ដែលកំពុងអណ្តែតក្នុងលំហ ។ កាឡាក់ស៊ីនីមួយៗមានតារារាប់លានដួង ប៉ុន្តែគ្រប់កាឡាក់ស៊ីទាំងអស់មានទំហំនិងរូបរាងខុសៗគ្នា ។

២. កាឡាក់ស៊ីមាន៣​ប្រភេទគឺ កាឡាក់ស៊ីរាងពងក្រពើ កាឡាក់ស៊ីរាងគូទខ្យង និងកាឡាក់ស៊ីមានរាងមិនទៀងទាត់ ។

៣. និយាយពីប្រភេទកាឡាក់ស៊ីនីមួយៗ ៖

  • កាឡាក់ស៊ីរាងពងក្រពើ ផ្ទុកដោយធូលីតូចៗនិងឧស្ម័ន ។ តារានិងតារានិករដែលស្ថិតនៅក្នុងកាឡាក់ស៊ីនេះជាតារាដែលចាស់ជាងតារាផ្សេងៗទៀតក្នុងប្រភេទកាលាក់ស៊ី ។
  • កាឡាក់ស៊ី ដែលផ្នែកកណ្តាលកើតឡើងពីវត្ថុធាតុមានម៉ាស់យ៉ាង់ក្រាស់ ហើយមានរាងគូទខ្យងនៅព័ទ្ធជុំវិញផ្នែកកណ្តាលហៅថា កាឡាក់ស៊ីរាងគូទខ្យង ។
  • កាឡាក់ស៊ីមានរាងមិនទៀងទាត់ជាកាឡាក់ស៊ិដែលគេមិនអាចកំណត់ទ្រង់ទ្រាយបាន ។ កាឡាក់ស៊ីនេះកើតឡើងពីពពកម៉ាស់សែលឡានិចហើយស្ថិតនៅជិតកាឡាក់ស៊ីមីលគីវ៉េជាងគេ ។

៤. ភាពខុសគ្នារវាងមីលគីវ៉េនិងកាឡាក់ស៊ីមីលគីវ៉េ គឺ ៖

  • មីលកីវ៉េ ជាបាច់ពន្លឺធំមួយកាត់ផ្ទៃមេឃ ជនជាតិក្រិចបានឲ្យឈ្មោះបាច់ពន្លឺនេះថា មីលគីវ៉េ ផ្លូវទឹកដោះ ឬគន្លងដំរីស ។ ពន្លឺចេញពីមីលគីវ៉េ បានមកពីតារារាប់លានដួងដែលរះជិតៗគ្នា ។
  • កាឡាក់ស៊ីមីលគីវ៉េ ក៏ជាមីលគីវ៉េដែរ តែមានប្រព័ន្ធព្រះអាទិត្យរបស់យើងនោក្នុងនោះ ។ អង្គជាច្រើននៅលើមេឃដែលយើងអាចមើលឃើញដោយភ្នែកទទេ ក៏ជាផ្នែកនៃកាឡាក់ស៊ីមីលគីវ៉េដែរ ។ កាឡាក់ស៊ីនេះមានតារារាប់លានដួងថែមទាំងមានឧស្ម័ននិងពពកធូលីដែរ ។

៥. តារានិករ ឬកញ្ចុំផ្កាយ គឺជា ឈ្មោះក្រុមតារាដែលលេចឡើងជាទ្រង់ទ្រាយផ្សេងៗនៅក្នុងលំហមេឃ ។


user icon

MyDerZin(5 years ago)  អរគុណសម្រាប់ការផ្ដាល់ចម្លើយ


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login