នីតិវិធីនៃការលែងលះការសម្រេចអំពីការលែងលះគ្នា
- ការសម្រេចអំពីការលែងលះគ្នាជាសមត្ថកិច្ចរបស់តុលាការខេត្ត ក្រុងខាងលំនៅរបស់ចុងចម្លើយបន្ទាប់ពីការផ្សះផ្សាររបស់អាជ្ញាធរដែនដីឃុំ សង្កាត់និងការព្យាយាមផ្សះផ្សាសម្រុះសម្រួលរបស់តុលាការខេត្ត ក្រុងចំនួនបីលើកមិនបានសម្រេច ។
- ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធ្វើការផ្សះផ្សាក្នុងរយៈពេល១៥ថ្ងៃក្រោយពីទទួលពាក្យបណ្តឹងនិងបញ្ជូនសំណុំរឿងបន្ទាន់ទៅតុលាការខេត្ត ក្រុងបើផ្សះផ្សាពុំបានសម្រេច ។ ឯការផ្សះផ្សាម្តងៗរបស់តុលាការត្រូវឱ្យឃ្លាតពីគ្នាមួយខែយ៉ាងឆាប់ និងពីរខែយ៉ាងយូរ
- បើប្រពន្ធមានផ្ទៃពោះប្តីអាចនឹងសុំប្តឹងលែងលះបានលុះត្រាតែប្រពន្ធនោះសម្រាលកូនរួចបានមួយឆ្នាំសិន ។ តែការបន្ថយសិទ្ធិនេះមិនត្រូវអនុវត្តលើនារីទេ ។