ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើរញ្ជួយដីកើតឡើងនៅកន្លែងណាខ្លះ ?
២. ចូររៀបរាប់ពីភាពខុសគ្នានៃរញ្ចួយដីតាមប្រភេទនៃចលនាផ្លាកនិង បំណាក់ស្រុត ។
៣. តើរលក P និងរលក S និងរលក L ធ្វើចលនាខុសគ្នាដូចម្តេចខ្លះ ?
៤. តើរលកស៊ូណាម៉ិ នៅមហាសមុទ្រឥណ្ឌាឆ្នាំ ២០០៤ កើតឡើង ដូចម្តេចនិងបានបំផ្លាញអ្វីខ្លះ ?
៥. តើអ្នកគួរធ្វើដូចម្តេចខ្លះ ដើម្បីការពារសុវត្ថិភាពពេលមានរញ្ចួយដី ?
ចម្លើយ
១. រញ្ជួយដី កើតឡើងនៅតាមព្រំដែនផ្លាកតិចតូនិចនៅពេលផ្លាកតិចតូនិចទង្គិចគ្នា រអិលប៉ះគ្នា ឬរសាត់ចេញពីគ្នា ។
២. ភាពខុសគ្នានៃរញ្ជួយដី តាមប្រភេទនៃចលនាផ្លាកនិងបំណាក់ស្រុតគឺ ៖
៣. រលក P រលកS រលកL ធ្វើចលនាខុសគ្នាដូចជា ៖
៤. រលកស៊ូណាម៉ិនៅមហាសមុទ្រឥណ្ឌាឆ្នាំ ២០០៤ បានកើតឡើងដោយសាររញ្ជួយដី ក្នុងបាតសមុទ្របណ្តាលឲ្យកក្រើកបាតសមុទ្រ និងរុញទឹកសមុទ្រឲ្យមានចលនាជារលកធំៗ ។ រលកនេះបានសាយចេញពីផ្ចិតលើនៃកន្លែងរញ្ជួយដីកាត់ផ្ទៃ មហាសមុទ្រកម្ពស់រលកនេះទាប នៅកណ្តាលសមុទ្រ ប៉ុន្តែពេលវាធ្វើចលនាដល់កន្លែងដែលមានទឹករាក់រលកប្រែជាមាន ទំហំប៉ុនៗភ្នំ ។ រលកនេះបានបំផ្លាញជីវីតមនុស្សអស់ចំនួន ២២៥ ០០០ នាក់ដែលរស់នៅក្នុងប្រទេសចំនួន ១១ និងបានបំផ្លាញទ្រព្យសម្បត្តិដ៏ច្រើនមហិមា ដូចជាផ្ទះសំបែង ផ្លូវថ្នល់ កំពង់ផែ និងអគារ ពាណិជ្ជកម្ម ជាច្រើនទៀត ។
៥. ដើម្បីការពារសុវត្ថភាពពេលមានរញ្ជួយដីយើងត្រូវ ៖
ជួបជុំគ្នាដើម្បីរៀបចំគំរោងការការពារពេលមានរញ្ជួយក៏ដូចជាការប្រកាសដំណឹងឲ្យបានដដឹង ពីរញ្ជួយដីថានិងជិតមកដល់ ។
រកវីធីសាស្រ្តបែបណាដើម្បីជៀសឲ្យផុតពីគ្រោះថ្នាក់បណ្តាលមកពីរញ្ជួយដីដូចជា ត្រូវក្រាប ឬផ្កាប់មុខចុះក្រោមនៅកណ្តាលបន្ទប់និងមួយទៀតបើកំពុងស្ថិតនៅក្នុងរថយន្តលើផ្លូវគួរតែ បញ្ឈប់រថយន្តហើយកុំចាក ចេញពីរថយន្តជាដើម ។
នៅពេលនោះ យើងម្នាក់ៗតែងតែមានភាពភ័យខ្លាចយើងគួរតែ តាំងអារម្មណ៍ឲ្យស្ងប់និងរៀបចំគំរោងការដោះស្រាយនូវអ្វីដែលបានបាត់បង់ និងខូចខាត ។ យើងមិនត្រូធ្វេសប្រហេសនិងអ្វិ ដែលជារបស់សំណល់សល់ពីរញ្ជួយដីព្រោះវាអាចបណ្តាល ឲ្យមានគ្រោះថ្នាក់ដូចជាកន្លែងមានភ្លើងឆេះកញ្ចាក់បែកនិងអាគារ ដែលមានលក្ខណៈខូចខាតច្រើនព្រោះវាអាចមានការដួលរលំ ឬក៏អាចមានរញ្ជួយដីម្តងទៀតក្នុងកខណៈពេលជាប់គ្នានេះ ។