Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មូលហេតុនែវិវត្តិគ្រឿងយន្ដ ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មគឺ ការប្រើម៉ាស៊ីនដើរដោយចំហាយទឹក​ អាចផ្ដល់ថាមពលដ៏សម្បូរថាមពលដ៏សម្បូរបែបនឹងមានតម្លៃថោក ។ នៅរវាងឆ្នាំ ១៨០០ ប្រទេសអង់គ្លេសមានធ្យូងថ្ម កម្លាំង ពលកម្ម​ធន និងម៉ាស៊ីន វាយនភ័ណ្ឌទី ១  ដែលអាចឪ្យគេទទួលនាមផលទុនយ៉ាងច្រើនសម្បើមលើផលទុនដែលនៅសេសសល់​ ។ ​ចំណែកប្រទេសដទៃទៀតកាន់តែច្រើនជាលំដាប់ អាស្រ័យដោយការអភិវឌ្ឍន័បច្ចេកទេសនោះគឺ “បដិវត្តន៍ឧស្សាហកម្ម “ ។ ឧស្សហកម្មប្រមូលផ្ដុំជំវិញតំបន់ស្រទាប់ធ្យូថ្ម ឬ ស្រទាប់រ៉ែដែក កំពង់ផែ និងទីក្រុងធំៗ ។ ឧស្សាហកម្មទាំងនោះបានប៉ះពាល់យ៉ាងខ្លាំងមុនគេគឺ អណ្ដូងរ៉ែ ការជីកស្លដែក និងវាយនភ័ណ្ឌដែលធ្វើឪ្យចំនួនផលិតផលមានការរីកកើនឡើង ។ ម៉ាស៊ីនដើរដោយចំហាយទឹកអាចធ្វើឪ្យម៉ាស៊ីនប្រមាណ ១០ គ្រឿងដំណើរការបាន ត្រូវទាបទារការពង្រីកទំហំរោងចក្រទូលំទូលាយ ដើម្បីងាយស្រួលប្រមូលផ្ដុំការផលិត ។ រោងចក្រមានចំនួនរាប់រយរាប់ពាន់ ត្រូវការកម្មករច្រើនមកពីជនបទស្រែចម្ការដែលធ្វើឪ្យសប្បិកម្មនៅទីនោះធ្លាក់ចុះបន្ដិចម្ដងៗ ។ ការប្រមូលផ្ដុំកម្មករគឺដើម្បីឆ្លើយតបនឹងតម្រូវការនៃគ្រឿងម៉ាស៊ីន ។ ក្រោមយក គេរកឃើញផលិតផលថ្មី (អាលុយមីញ៉ូម ) ម៉ាស៊ីនថ្មី (ម៉ាស៊ីនបោះពុម្ភ ម៉ាស៊ីនដែរ ) ប្រភពថាមពល (ប្រេងកាត អគ្គិសនី )បានពង្រីកបដីវត្តន៍ឧស្សាហកម្មដល់តំបន់ដទៃទៀត ដែលធ្វើ។ឪ្យជីវភាព រស់នៅពួកគេមានការផ្លាស់ប្ដូរ ។

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login