សំនួរ
១. តើរដ្តទឹកមានប៉ុន្មានដំណាក់កាល ? អ្វីខ្លះ ?
២. ចូរពន្យល់ពីដំណាក់កាលនៃវដ្តទឹក ដែលទឹកធ្វើចលនាចូលក្នុងមណ្ឌលអាកាស ។
៣. ចូរចុះបញ្ជីប្រភពទឹកសំខាន់ៗ នៅលើភពផែនដី ។
៤. តើប្រភពទឹកសាបណាខ្លះដែលមានសារៈសំខាន់បំផុតសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ ចូរលើកឧតាហរណ៍ជាក់ស្តែង ។
ចម្លើយ
១. វដ្តទឹកមានបីដំណាក់កាល គឺ ៖
២. ដំណាក់កាលនៃវដ្តទឹកដែលធ្វើចលនាចូលក្នុងមណ្ឌលអាកាសគឺ ៖
- រំហួត គឺជាការកែប្រែទឹករាវនៅលើផែនដីឲ្យទៅជាឧស្ម័ន គឺក្លាយជាចំហាយទឹកដែលអាចនាំយកទៅមណ្ឌលអាកាសបាន
- កំណក ដំណើរនៃការកែប្រែចំហាយទឹកដែលនាំពីលើដី ទៅក្នុងមណ្ឌលអាកាស តាមរយៈខ្យល់ក្តៅ ។ ពេលចំហាយទឹកបានជួបជាមួយភាគល្អិតនៃធូលីតូចៗ ឬផ្សែងដែលមាននាទីជា ស្នូលបង្កើតបានជាពពកក្នុងមណ្ឌលអាកាស ។ តំណក់ចំហាយទឹកកាន់តែធំនៅក្នុងកំណក់អាកាស កាលណាចំហាយទឹកកាន់តែ ច្រើន បណ្តាលឲ្យមានមាឌទឹក ។
- កំណក់អាកាស កាលណាមាឌទឹកកាន់តែធំមានកំណកកាន់តែធំ បន្ទាប់មកដំណក់ទឹកដែលមានទំរង់ធំក៏ធ្លាក់មកផែនដីក្រោម រូបភាព ជាភ្លៀង ព្រិល ភ្លៀងលាយព្រិល ហើយវាបាន ហូរចូលក្នុងប្រភពទឹកនៅលើផែនដីរួចរងនូវរំហួតជាបន្តបន្ទាប់ទៀត ។
៣. ប្រភពទឹកសំខាន់ៗនៅលើផែនដីមាន ៖
- ទឹកសាបសម្រាប់ប្រើប្រាស់ ដូចជា ទឹកស្ទឹង បឹងទន្លេ និងទឹកក្រោមដី គឹសម្រាប់មនុស្សនិងរុក្ខជាតិសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ។ ទឹកសាបសំរាប់ការបំរើឲ្យវិស័យទេសចរណ៍ដូចជា ទឹកជ្រោះ ទន្លេ បឹងធម្មជាតិ និងខ្លះទៀត បានប្រើប្រាស់សម្រាប់ជាទំនាស់វារីអគ្គិសនីផ្តល់ភាពងាយស្រួល ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
- ទឹកសមុទ្រសម្រាប់ប្រើប្រាស់ជាវិស័យទេសចរណ៍ និងឧស្សាហកម្ម ដូចជា រ៉ែ និងឧស្ម័នជាដើម ។
៤. ទឹកសាបដែលមានសារៈសំខាន់បំផុតសំរាបមនុស្សនិងរុក្ខជាតិមានដូចជា ទឹកស្ទឹង បឹងទន្លេ និងទឹកក្រោមដី ។
ឧទាហរណ៍
- សំរាប់ការប្រើប្រាស់ជាប្រចាំថ្ងៃរបស់ មនុស្ស សត្វ និងរុក្ខជាតិដូចជា ហូប ដាំស្ល និងការប្រើប្រាស់សម្រាប់ការលូតលាស់របស់រុក្ខជាតិ ....។
- សំរាប់វិស័យកសិកម្ម ដំនាំស្រូវ ពោត សណ្តែក ជាដើម
- ប្រើប្រាស់សំរាប់វិស័យទេសចរណ៍ ទឹកជ្រោះ បឹងធម្មជាតិ .... ។
- ប្រើប្រាស់សំរាប់វិស័យឧស្សាហកម្ម ទំនប់វារីអគ្គិសនី និងជំនីកយករ៉ែជាដើម
- ការប្រើប្រាស់សំរាប់វិស័យគមនាគមន៍ គឺមានភាពងាយស្រួល ក្នុងការធ្វើំដំណើរមានតំលៃថោកមានការសន្សំ សំចៃខ្ពស់ និងលឿនរហ័ស ។