ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើភ្នំភ្លើងច្រើនកើតនៅកន្លែងណាខ្លះ នៃផ្ទៃផែនដី ?
២. តើបន្ទុះភ្នំភ្លើងស្ងប់បង្កើតកំអែភ្នំភ្លើង ឬបំណែកសិលាភ្នំភ្លើង ? ចូរពន្យល់ ។
៣. ប្រសិនបើម៉ាកម៉ានៃភ្នំភ្លើងមួយមានសមាមាត្រទឹក និងស៊ីលីការច្រើនតើអ្នកព្យាករណ៍ថាវាបន្ទុះភ្នំភ្លើងខ្លាំងឬបន្ទុះស្ងប់ ?
៤. ចូររៀបរាប់ពីប្រភេទសណ្ឋានដីភ្នំភ្លើងសំខាន់ៗទាំងបួន ។
៥.ពណ៌នាពីភស្តុតាងដែលបញ្ចាក់ថាប្រទេសកម្ពុជាធ្លាប់មានភ្នំភ្លើងផ្ទុះពីអតីតកាល ។
ចម្លើយ
១. ភ្នំភ្លើងកើតឡើងនៅតាមព្រំដែនជំនួបគ្នាព្រំដែនបែកចេញនៃ ផ្លាកតិចតូនិចនិងលើចំណុចក្តៅនៃផែនដី ។
២. បន្ទុះភ្នំភ្លើងស្ងប់បង្កើតបានកំអែភ្នំភ្លើងពីព្រោះវា បានបញ្ចេញទន្លេកំអែភ្នំភ្លើងយ៉ាងស្ងៀមស្ងាតបង្កើតបាន បរិមាណសិលា នៃកំអែភ្នំភ្លើងយ៉ាងច្រើនមកលើផ្ទៃដី ។
៣. ប្រសិនបើម៉ាកម៉ានៃភ្នំភ្លើងមួយមានសមាមាត្រ ទឹកនិងស៊ីលីកាច្រើនវានិងបណ្តាលឲ្យមានបន្ទុះខ្លាំង ព្រោះកាលណាមានស៊ិលីកាច្រើន វានិងធ្វើឲ្យម៉ាក់ម៉ាមានកំហាប់ធាតុរាវតិចចំណែកម៉ាក់ម៉ាច្រើនខាប់ជាហេតុ ធ្វើឲ្យវាមិនអាចហូរចេញមកក្រៅតាមសំរួលបាន គឺស្ទះបំពង់មាត់ភ្នំភ្លើងកាលណាវាមានការសម្ពាធកាន់តែខ្លាំងវានិងផ្ទុះបានជា បន្ទុះខ្លាំង ។
៤.ប្រទេសសណ្ឋានដីភ្នំភ្លើងសំខាន់ៗទាំងបីមាន ៖
៥. គេបានសង្គេតឃើញភស្តុតាងជាច្រើន ដែលបញ្ជក់ថាប្រទេសកម្ពុជា មានការផ្ទុះនៃភ្នំភ្លើងជាច្រើនកាលពី សម័យមុន ។ គេសង្កេតខើញថា មាត់ភ្នំភ្លើងចាស់នៅ ខេត្តរតនគីរី ( បឹងយក្សឡោម ) ខ្ពស់រាបដីក្រហមខេត្ត កំពង់ចាម គឺជា លទ្ធផលនៃកំអែភ្នំភ្លើងរងការពុកផុយជា ច្រើនលានឆ្នាំ និងមានកន្លែងជាច្រើនទៀត ដែលបញ្ជាក់ថាប្រទេសកម្ពុជាមានការបន្ទុះភ្នំភ្លើងជាច្រើនកាលពីសម័យមុន ។