Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រៀបរាប់ពីកំណើតទឹកដីខ្មែរនិងជនជាតិខ្មែរ ៖

ក. ដើមកំណើតទឹកដីខ្មែរ

          នៅស័កទី ១ ភូមិភាគអាស៊ីអាគេ្នយ៍បានប្រទះចនឹងពំនើងផ្នត់ពីរគឺ កាឡេដូន្យាងនិងអ៊ែរស៊ីន្យាង ដែលបង្កើតឪ្យមានជួរភ្នំនិងខ្ពង់រាបនានានៅពាសពេញទឹកដីខ្មែរពីបុរាណសព្វថ្ងៃ ។ ប៉ុន្ដែពំនើងផ្ដត់ទាំងពីនេះ ត្រូវលិចទៅវិញរហូតដល់ចុងស័កទី៣ ។ នៅដើមស័កទី ៤ ពំនើងផ្នត់នេះក៏ងើបម្ដង់ទៀតបង្កើតបានជាជួរភ្នំ ខ្ពង់រាប វាលទំនាប និងទន្លេ បឹងបួដែលសណ្ដូកពីជួភ្នំហិមាល័យរហូតដល់ភូមីភាគអាស៊ីអាគ្នេយ៍ទាំងមូល ។ នៅស័កទី ៤ នេះដែរដោយសារតែមានជំនោរនឹងលំនោរទឹកនាំឪ្យទឹកនាំឪ្យទឹកដីខ្មែរខ្លះងើបឡើងខ្លះលិចៅក្នុងទឹកសមុទ្រ ។

          នៅស.វទី៣ មុនគ.សទឹកសមុទ្របាននាចបន្ដិចម្ដងៗ រីឯទន្លេមេគង្គបានហូរនាំដីល្បាប់មកចាបកំណើតបានជាសដីសណ្ដរចុះទៅទិសខាងត្បូង ។ ទី​តាំងនេះហើយជាទឹកដីខ្មែរយើង ។

ខ. ដើមកំណើតជនជាតិខ្មែរ

          ចំពោះដើមកំណើតជនជាតិខ្មែរយើង មានអ្នកសិក្សាស្រាវជ្រាវពីជនជាតិខ្មែរបានខិតខំទាញសម្មតិកម្មប្លែកៗពីគ្នា ។ ទស្សនៈទាំងនោះមានដូចខាងក្រោម ៖

  • ទស្សនៈលោក ឈឹម ក្រសេម

ខ្មែរយើងដើមឡើយជារដ្ឋមួយនៅប្រទេសឥណ្ឌាឈ្មោះថា កុមេរុ លុះក្រោយមកឥណ្ឌាមកផ្សាយវប្បធម៌ខ្លួននៅកម្ពុជារដ្ឋ ហើយបានប្រើពាក្យកុមេរុនេះតរៀងមក ។ បើតាមបើតាមនេះលោក ឈឹម ក្រសេម ចង់បញ្ជាក់ថា ពាក្យខ្មែរបានក្លាយមកពីពាក្យកុមេរុ ដែលជាឈ្មោះជនជាតិនិងប្រទេសរបស់ខ្លួនកាលរស់នៅប្រទេសឥណ្ឌាម្លេះ ។

កុមេរុ  –> ក្មេរ –> ខ្មែរ

  • ទស្សនៈលោក ស៊ក សឺដែលបានឪ្យដឹងថា ពាក្យខ្មែរមកពីពាក្យផ្សំរវាងឈ្មោះកម្ពុ និងមេរា ។ គាត់សំអាងលើរឿងព្រេងរឿងក្នុងសិលាចារឹកបក្សីចាំក្រុងនាស.វទី ១០ “ ឥសីកម្ពុស្វយម្ភុវ និងនាងទេពអប្សរមេរា “ អ្នកទាំងបក្សីបានបង្កើតត្រកូលសូរ្យវង្សឡើយនៅរដ្ឋចេនាឡា ។

កម្ពុ + មេរា –> កម្ពុ + មេរ –> កម្ព + មេរ –> ក័ម + មេរ –> កមេរ –> ក្មេរ –> ខ្មែរ

          ទស្សនៈលោក ពៅ ឈិន ថាពាក្យខ្មែរមកពីពាក្យ ខេរមៈ –> ខ្មេរ –> ខ្មែរ ។ ព្រោះពេលព្រះថោងមកស្រុកខ្មែរបានប្ដូរនាមនគរគោកធ្លកមកក្រុងកម្ពុជាធិបតី ( សុវណ្ណភូមិ ) ។

          សម្ដេចសង្ឃមានសង្ឃដឹកាថា ពាក្យ​ថាខ្មែរ ទំនងមមកពីភាសាបាលីប្រែថា “ មនុស្សមានសេចក្ដីក្សេមល្អ “ ។​

ខេមរៈ –> ខ + មៈ + រៈ –> ប្រែថា “ ក្សេមល្អ “

  • ទស្សនៈលោក ឆត្រាប្រេម ឬ ឌី

លោកឆត្រាប្រេម ឬ ឌី ជាអ្នកស្រាវជ្រាវខ្មែរនៅប្រទេសថៃ បានសរសេរអត្ថបទមួយថា “ ខ្មែរមកពីណា “ កាលពីសម័យបុរាណប្រទេសខ្មែរចែកជាពីផ្នែក ។ ផ្នែកដខាងក្រោមហៅថា ក្រោមពូជ ។

ក្រោមពួជ  –> ក្រមពូជ –> កមពូជ ឬ ខម ។

  • ទស្សនៈលោក កេង វ៉ាន់សាក់

តាមទស្សនៈលោក​​ កេង វ៉ាន់សាក់ បានឪ្យដឹងថា ពាក្យខ្មែរក្លាយមកពីពាក្យ ក + មេ ។​

កៈ មាននាទីឪ្យន័យរបស់ពាក្យកាន់តែខ្លាំងឡើង

មេៈ ដោយខ្មែរនិយមស្រ្ដីជាំធំក្នុងគ្រួសារ ឬ និយមមេ

ក + មេ –>កមេ + ក្មេ –> ក្មេរ –> ខ្មេរ –> ខ្មែរ

          រីពាក្យ កម្ពុជា ក្លាយពីពាក្យ ក + ពូជជា ។ ពូជជា មកពី ខ្មែរ យើងពុំដែលធ្វើខ្ញុំកព្ចាះនរណាឡើយ ។ ក + ពូជជា –> កពូជជា –> កម្ពុជា (បាលីសំស្រ្កឹត ) ។

          ដូចនេះឆ្លងតាមការសិក្សាស្រាវជ្រាវរបស់ប្រាជ្ញខ្មែរនិងបរទេស ព្រមទាំងនរវិទូ យើងអាចសន្និដ្ឋានបានថា ខ្មែរ ជាជនជាតិដើមមួយស្ថិតក្នុងអំបូរខ្មែរ- មន –> ពួគមេឡានេស៊ីយាង + ឥណ្ឌូនេយាង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login