Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះរាជាល្បីៗនិងស្នាព្រះហស្តរបស់ព្រះអង្គ ៖

  • ព្រះបាទភវ័រ្មនទី១ ( ៥៥០ - ៦០០នៃគ.ស ) ព្រះអង្គជាបុត្ររបស់ស្ដេចវីរវ័រ្មន និងចៅរបស់ព្រះបាទរុទ្រវ័រ្មន ។ ព្រះបាទភវ័វ័្មនទី ១ បានរំដោះចេនឡាពីអាណាចក្រភ្នំ និងយកនគរភ្នំដាក់ជាចំណុះអាហារចក្រចេនឡាវិញ ។ ព្រះអង្គបានកសាងរាជធានីភវបុរៈ (​ វត្តភូ ) ប្រាសាទវត្តភូ ប្រាសាទបារាណ (ស្ទឹងត្រែង) អាស្រមមហាឬស្សីនៅជើងភ្នំដា (តាកែវ) ក្រុមប្រាសាទនៅហាន់ជ័យ (កំពងចាម) និងសិលាចារឹងវត្តភូ សិលាចារឹកហាន់ជ័យ សិលាចារឹកថ្ម គ្រែ វត្តជ្រោយអំពិល វាលកន្ទេល ប្រាសាទព្រះធាតុ សិលាចារឹកអា ស្រមមហាឬស្សី ប្រាសាទបន្ទាយនាង ( បាត់ដំបង ) ប្រាសាទអកយំ នៅស៊ីថេប ( ថៃសព្វថ្ងៃ ) ....។​ ព្រះអង្គបានពង្រឹកអាណាចក្រចេនឡាឪ្យធំទូលាយ ។​
  • ព្រះបាទមហិន្ទ្រវ័រ្មន ( ៦០០-៦១៥ នៃគ.ស ) ព្រះអង្គជាប្អូនជីដូនមួយនិងជាមេទ័ពរបស់ព្រះបាទភវវ័រ្មនទី ១ ។  ព្រះអង្គបានកសាងសិលាចារឹកផ្សេងៗនៅពាមទន្លេមូល និងនៅសុរិន្ទ កសាងលិង្គគិរិស និងរូបគោ នន្ធិន... ។ ព្រះអង្គបានធ្វើឪ្យហសង្គ្រាមពង្រីកទឹកដីបន្ដពីព្រះរាមឆ្ពោះទៅទិសខាងលិចនិងខាងត្បូង ។ ព្រះអង្គបានបញ្ចូនរាជទូតឈ្មោះសិង្ហទេវៈទៅនគរចម្ប៉ាដើម្បីចងស្ពានមេត្រីខាងការទូត ។ ព្រះអង្គកសាងក្រុង ឥន្រ្ទបុរៈពង្រីកទឹកដីដល់បុរីរម្យនិងសុរិន្ទ កសាងសិលាចារឹកនៅភូល្ខោន ( ឡាវ ) ។
  • ព្រះបាទឦសានវ័រ្មនទី ១ ( ៦១៥-៦៣៥ នៃគ.ស ) ព្រះអង្គជាបុត្ររបស់មហិន្រ្ទវ័រ្មន ។ ព្រះអង្គបានបន្ដនយោបាយពង្រីកទឹកដីពិបិតាទៅលើនគរភ្នំ ។ ព្រះអង្គកសាងសិលាចារឹកនៅប្រាសាទបាយ៉ង់ ( តាកែវ ) ប្រាសាទសម្បូរព្រៃគុក ( កំពង់ធំ ) សិលាចារឹកអង្គជំនីក ( ព្រៃវែង ) ។​ ព្រះអង្គបានកសាងរាជធានីឦសានបុរៈជាប់តាមដងស្ទឹងសែន ( កំពង់ធំ ) ។ ព្រះអង្គបានវាយយករាជធានីនរវរនគរនៅអង្គរបុរី ( តាកែវ ) ។ ព្រះអង្គបានវាយយកក្រុងអនិនិ្ទត្យបុរៈ ( កំពង់ធំ ) សក្រានកាបុរៈ ( កំពង់ចាម ) អាមូហបុរៈ​ ( បាត់ដំបង ) ភីមបុរៈ ( ភីម៉ៃថៃ ) និង អមរិន្រ្ទបុរៈខាងលិចបារាយណ៍ទឹកថ្លា ( សៀមរាប )...។ ព្រះអង្គបានគ្រប់គ្រងទំនាបទន្លេមេណាម ( ថៃ )  សិលាចារឹកនៅខេត្តប៊ីន នៅខាវណយខាវរ៉ាង និងវាយយកអាណាចក្រមននៅទ្វារវតី ។ ព្រះអង្គបានចងស្ពានមេត្រីជាមួយនគរចម្ប៉ា ។
  • ព្រះបាទភវវ័រ្មនទី ២ ( ៦៣៩-៦៥៥ នៃគ.ស ) ពុំស្គាល់រាជវង្ស ។ វិបត្តិកើតមានជាច្រើនឆ្នាំ​ជ័យជនះបានលើកព្រះបាទភវវ័រ្មនទី ២ ។ ព្រះអង្គកសាងសិលាចារឹកជាច្រើនដូចជា នៅបាយ៉ងកោរ ( តាកែវ ) នៅភ្នំព្រះវិហារ នៅកំពង់ឆ្នំាង​នៅត្រពាំងមាស...។ ព្រះអង្គបានលើករាជធានីមកតាំងនៅអង្គរបុរី ( តាកែវ ) ។
  • ព្រះបាទជ័យវ័រ្មនទី ១ ( ៦៥៥-៦៨១ នៃគ.ស ) ព្រះអង្គជាបុត្ររបស់ព្រះបាទភវវ័រ្មនទី ២ ។ ព្រះអង្គចានបញ្ជូនរាជទូតទៅប្រទេសចិន និង បន្តនយោបាយគ្រប់គ្រងទឹកដីប៉ែកខាងលិច ( ដងទន្លេមេណាម ) ។ ព្រះអង្គបានបែងចែកអាណាចក្រចេនឡាជាតំបន់រដ្ឋបាលគ្រប់គ្រងដូចជា ៖
  • តំបន់វត្តភូ ចាប់ពីវត្តភូ ស្ទឹត្រែង បាភ្នំ ព្រៃនគរ ក្រុងសម្ភុបុរៈ ( ក្រចេះ )
  • តំបន់ខាងលិច ចាប់ពីអាងទន្លេមេគង្គ អង្គបុរី​ បាត់ដំបង ខាងជើងបឹងទន្លេសាប ...។ ព្រះអង្គបានកសាងប្រាសាទនៅក្រុងវ្យធបុរៈ ព្រៃវែង ឡាវវត្តភូ និងក្រុងនរវរនគរ ឬ ក្រុងអង្គរបុរី ( តាកែវ ) និងតាំងរាជធានីនៅធានីនៅអង្គរបុរី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login