ដើម្បីទប់ស្កាត់បម្រើបម្រាស់ សារធាតុញៀនគេត្រូវមានវិធាបការដូចតទៅ ៖
- ផ្សព្វផ្សាយឱ្យបានទូលាយគ្រប់ប្រពន្ធផ្សព្វផ្សាយៀទាំងអស់អំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំញៀន ។
- គ្រួសារនីមួយៗត្រូវមានវិធានការតាមដានសកម្មភាពរបស់កូនអប់រំណែនាំកូនឱ្យចៀសវាងដាច់ខាត និងទប់ស្កាត់ទាន់ពេលវេលា ។
- រៀបចំបង្កើតគណៈកម្មការទប់ស្កាត់កាត់បន្ថយបម្រើបម្រាស់ថ្នាំញៀន ពិសេសត្រូវមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ។
- បញ្ជ្រៀបកម្មវិធីអប់រំចំណេះទូទៅនៅតាមសាលាអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំញៀន ។
ក. ចំពោះខ្លួន
- ខូចសុខភាព (ទ្រុឌ ទ្រោម បាក់កំលាំង ចាស់មុន អាយុ)
- កើតជំងឺ (ថ្លើម ក្រពះ ពោះវៀន រលាកស្រោមខួរ ពិសេសជំងឺមិនអាចព្យាបាលបានអេដស៍)
- ខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ
- ខាតបង់ពេលវេលា
- បាត់បង់ការងារ
- ខាតបង់ការរៀនសូត្រ
- បាត់បង់កិក្តិយស សេចក្តីថ្លៃថ្នូរជាមនុស្ស
- ប៉ះពាល់ដល់ខួរក្បាល អាចក្លាយជាមនុស្សឆ្គួត ឡប់សតិ ងាយនឹងឆាប់ភ្លេចភ្លាំង
- មានចរិតកាចសាហាវឃោឃៅ ចូលចិត្តប្រើហិង្សា ហ៊ានប្រព្រឹត្តចោរកម្ម ឆក់ប្លន់ ឩក្រិដ្ឋកម្ម
- ធ្វើអ្វីមកគ្មានការពិចារណា
- បាត់បង់មនុស្សដែលជាទីស្រលាញ់របស់ខ្លួន និងមិត្តភក្តិ អ្នកជិតខាង រស់នៅឯកោ
- បាត់បង់គ្រួសារ សាច់ញាតិ
- បាត់បង់ទំនុកចិត្តល្អពីសំនាក់គ្រួសារ បងប្អូន សាច់ញាតិ
- បាត់បង់ឱកាសល្អនៅក្នុងជីវិត (ខូចអនាគត)
- អាចជាប់គុត ឬស្លាប់ខ្លួន ។
ខ. គ្រួសារ
- បាត់បង់ធនធានមនុស្សនៅក្នុងគ្រួសារ (ជាអ្នករកប្រាក់ចំណូលជាអ្នកផ្តល់ភាពកក់ក្តៅ ជាក្តីសង្ឃឹមនៅក្នុងគ្រួសារ)
- ខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ
- ខាតបង់ពេលវេលា
- បាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយសគ្រួសារ (ពូជអំបូរ)
- បង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ (កើតមានជម្លោះផ្សេងៗ)
- បាត់បង់មនុស្សដែលជាទីស្រលាញ់របស់ខ្លួន និងមិត្តភក្តិ អ្នកជិតខាង
- បាត់បង់ទំនុកចិត្តល្អពីសំណាក់គ្រួសារ បងប្អូន សាច់ញាតិ
- ធ្វើឱ្យមានភាពសោកសៅ សោកសង្រេងនៅក្នុងគ្រួសារ
- មានការបារម្មណ៍ពីសំណាក់សមាជិកគ្រួសារ (វិបត្តិផ្លូវចិត្ត)
គ. សង្គមជាតិ
- បាត់បង់ធនធានមនុស្សនៅក្នុងសង្គម
- បាត់បង់សេចក្តីថ្លៃថ្នូរកិត្តិយសសំរាប់ជាតិ
- បង្កឱ្យមានអំពើហិង្សាក្នុងសង្គម (កើតមានជម្លោះផ្សេងៗ)
- កើតមានអំពើអសន្តិសុខសង្គម (ឆក់ ប្លន់ សម្លាប់ ចាប់ជំរិត ចាប់រំលោភ)
- កើតមានភាពអនាធិបតយ្យ ច្របូកច្របល់ រញ៉េរញ៉ៃ
- សង្គមគ្មានការរីកចម្រើន ជួបវិបត្តិក្រីក្រពឹងអាស្រ័យតែជំនួយបរទេស ។