មូលហេតុដែលនាំឱ្យកុមារខ្លះចូលចិត្តប្រព្រឹត្តគ្រឿងញៀនគឺ
- ខ្វះភាពកក់ក្តៅពីមាតាបិតាអាណាព្យាបាល
- ឪពុកម្តាយពុំបានយកចិត្តទុកដាក់អប់រំកូន ឬតាមដានសកម្មភាពរបស់កូនឱ្យបានដិតដល់
- សេព្វគប់មិត្តមិនល្អ
- ទទួលការគាបសង្កត់ គំរាមកំហែងពីពួកបងធំ
- ត្រូវគេចាប់បង្ខំឱ្យប្រព្រឹត្តដើម្បីទុកធ្វើជាអាយ៉ងរបស់ពួកគេ
- រៀនខ្សោយ រៀនមិនចូល ចេញក្រៅសាលាទៅជួប និងពួកខិលខូចបបួល
- កុមារខ្លះចង់ដឹង ចង់សាក បណ្តាលឱ្យញៀនខ្លាំងឈប់មិនបានចរិតរឹងមាន ។ កត្តាសំខាន់ គឺមាតាបិតាត្រូវប្រុងប្រយ័ត្ន ណែនាំអប់រំកូនឱ្យបានដិតដល់ តាមដានរាល់សកម្មភាពរបស់កូនកុំបណ្តោយឱ្យកូនចាយវាយប្រាក់កាសខ្ជះខ្ជាយឬបណ្តាលឱ្យកូនសេពគប់មិត្តភក្តិមិនល្អជ្រុលហួស ដែលធ្វើឱ្យមានការពិបាកកែ ។