ការប្រើសិទ្ធិ សេរីភាពដោយខ្វះការទទួលខុសត្រូវនឹងកើតមានដល់ខ្លួន និងសង្គមគឺ ៖
ក. ចំពោះខ្លួន
- បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ តម្លៃ ប៉ះពាល់ដល់សិទ្ធិអ្នកដទៃ
- កើតមានជម្លោះ ហិង្សាជាមួយអ្នកដទៃ
- នឹងនាំក្តីអន្តរាយមកដល់ខ្លួន
ខ. ចំពោះសង្គម
- បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃសង្គម
- កើតមានភាពអសន្តិសុខសង្គម
- នឹងនាំក្តីអន្តរាយចំពោះសង្គម
- កើតមានទង្វើរំលោភច្បាប់ រំលោភសិទ្ធិអ្នកដទៃ និងធ្វើឱ្យសង្គមមានភាពអនាធិបតេយ្យ បក្សពួកនិយម និងធ្វើឱ្យសង្គមគ្មាន សន្តិសុខ សេរីភាព ។