រៀបរាប់នូវផលអាក្រក់ដែលគេស្គាល់ច្បាស់លាស់ថាជាមនុស្សដែលជក់បារី និងសេពសុរា៖
ផលវិបាកនៃការជក់បារី
- ធ្វើឲ្យមានក្លិនសក់មិនល្អ
- ធ្មេញឡើងលឿង
- ស្បែកឡើងស្ងួតខួចពណ៌ និងជ្រួញ
- ក្រចកដៃពណ៌លឿងគ្មានជាសំណើម
- ធុំក្លិនអាក្រក់នៅពេលទៅជិតអ្នកដទៃ
- ធ្វើឲ្យមានជម្ងឺ មហារីកសួត ថ្លើម ក្រពះ មាត់ បំពង់ក បំពងអាហារ ដាច់សរសៃ ប្លោកនោមហើមសួត តម្រង់នោម កើនសម្ពាធឈាម
- មានជម្ងឺរុំារ៉ៃបង្កឲ្យមនុស្សស្លាប់ជាររៀងរាល់ថ្ងៃ ជាទូទៅចំពោះរោគមហារីកសួត ដែលស្លាប់ច្រើនជាងគេ
- ធ្វើឲ្យមនុស្សឆាប់ស្លាប់មនុស្សមុនអាយុ
- ធ្វើឲ្យមនុស្សក្លាយទៅជា ជនពិការណ ដៃ ជើង ភ្នែក ជាដើម ។
ផលវិបាកនៃការផឹកសុរា
- ធ្វើឲ្យខួរក្បាលឈប់គិត កាត់បន្ថយការចងចាំអាចភ្លេចភ្លាំង បាត់ការចង់ចាំ
- ធ្វើឲ្យប៉ះពាល់ ដល់ការវិនិច្ឆ័យផ្សេងៗគឺប្រព្រឹត្តអំពើមិនគួរគប្បីគ្មានការពិចារណា
- ធ្វើឲ្យគំនិតច្របូកច្របលនិយាយផ្តេសផ្តាស់ឡូឡាមិនចេះខ្មាសអៀន
- បង្កឲ្យមានការលំបាកដល់សង្គម គឺកើតមានគ្រោះថ្នាក់ចរាចរណ៍បង្កចលាចល
- អវត្តមានពីការងារបាត់បងមនសិការការងាររហូតដល់ក្លាយជាមនុស្សទំនេរ
- ការវង្វេងស្មារតីគឺ ប្រព្រឹត្តអំពើហឹង្សាក្នុងគ្រួសារ បង្កជម្លោះវាយដំច្រំធាក់បែកបាក់គ្រួសារគ្មានសុខសុភមង្គល
- មានជម្ងឺរុំារៃរហូតដល់ធ្ងន់ធ្ងរ ដែលរួមមានមហារីកមាត់ បំពងក បំពងអាហារ ដំបៅក្រពះខូចតម្រង់នោមជាដើម
- ក្លាយទៅជាជនពិការ សតិវិប្បល្លាសចំណាយប្រាក់យ៉ាងច្រើនក្នុងការព្យាបាល
- បាត់បង់ធនធានមនុស្សក្នុងសង្គម
- បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរជាដើម ។