អ្នកដែលទទួលឥទ្ធិពលថ្នាំញៀនតាមរយៈ ៖
- ការជក់បារី កញ្ឆា អាភៀន ច្រើនជាប្រចាំ
- ការលេបនូវគ្រាប់ថ្នាំសូន បង្កប់ដោយជាតិញៀន រឺថ្នាំញៀន
- ការហិត រឺស្រូបហិត យកជាតិញៀនតាមរយៈផ្លូវដកដង្ហើម
- ការចាក់ថ្នាំញៀនបញ្ចូលក្នុងសរសៃឈាម
- អ្នកទទួលជាតិញៀននៅក្នុងខ្លួន ច្រើនមានអាការៈដូចខាងក្រោម ៖
- ពុំសូវនិយាយស្តីច្រើន មានភាពអន្ទះអន្ទែងក្រហល់ក្រហាយ នៅពុំសុខពេលដែលបានទទួលជាតិញៀន រឺថ្នាំញៀនដាក់ក្នុងខ្លួន
- មានចរិកកាចសាហាវ មិនខ្លាចនរណាឡើយ សូម្បីឪពុកម្តាយ បង ប្អូនក៏គេហ៊ានវាយដែរ
- ពេលលេបថ្នាំញៀនរួចគេមានអារម្មណ៍សប្បាយរីករាយគេអាចចង់ឃើញឋានសួគ៌ រីឋាននរកក៏បានតាមចំនង់ចំនូលចិត្តរបស់គេ
- មានស្មារតីភាំងៗ បាត់ការចងចាំ ភ្លេចគ្រួសារ កូនប្រព័ន្ធប្តីស្តី ឪពុកម្តាយ ភ្លេចផ្ទះសំបែង សុខចិត្តធ្វើអ្វីៗ តាមការបញ្ជារបស់គេផ្សេងដោយឥតដឹងខ្លួនឡើយ
- ខ្លួនប្រាណបែកញើសជាប្រចាំ ឧស្សាហ៍ក្អួតចង្អោរ រាងកាយស្គមស្លេកស្លាំង ។
ផលអាក្រក់មួយចំនួនដែលកើតចេញពីគ្រឿងញៀន ៖
- ផលអាក្រក់ចំពោះបុគ្គល ៖ គឺធ្វើអោយមនុស្សប្រភេទនេះខូចសុខភាព ឈឹចាប់រាងកាយ ដូចជាឈឹក្បាល ក្អួតគ្មានកំលាំងកំហែង ។ ធ្វើអោយខ្លួនខូចសតិបាត់ការចងចាំ លែងមានការទូន្មាននរណាម្នាក់ ខ្លួនត្រូវបាត់បង់ភាពថ្លៃថ្នូរ ។ ម៉្យាងទៀតងាយរងគ្រោះនូវជំងឺគ្រប់ប្រភេទ ពិសេសជំងឺអេដស៍ ។
- ផលអាក្រក់ចំពោះគ្រួសារ ៖ គឺគ្រួសាររត្រូវហិនហោមទ្រព្យសម្បត្តិដែលខំចំណាយទៅលើការព្យាបាល និងការលួចប្លន់យកចំណាយលើគ្រឿងញៀន ។ គ្រួសារនឹងធ្លាក់ចុះក្នុងភាពក្រីក្រ ។ ម៉្យាងទៀតធ្វើអោយគ្រួសារអាប់ឳនកេរ្តិ៍ឈ្មោះ ។
- ផលអាក្រក់ចំពោះសង្គម ៖ គឺត្រូវបាត់បង់ធនធានមនុស្ស សំរាប់បំរើដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសបាត់បង់នូវសណ្តាប់ធ្នាប់សង្គម ដែលបង្កើតឡើងនូវបងធំ បងតូច ដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។