កត្តាដែលមានឥទ្ធិពលលើរយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់គឺ ៖ ទីតាំងនៃគន្លងរបស់ព្រះអាទិត្យ និងរយះទទឹងនៅលើផែនដី ។
- រយះកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ប្រែប្រួលទៅតាមទីតាំងនៃគន្លងរបស់ព្រះអាទិត្យដោយសារគន្លងមានរាងអេលីប និងអក្ស័ររបស់ផែនដីទ្រេត ( ២៣.២៧ ដឺក្រេ ) នាំឲ្យបង្កើតបានមុំចាំងប៉ះខុសគ្នា ។
- រយៈទទឹងលើផែនដីក៏មានឥទ្ធិពលដល់រយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់គឺថា អ្នកស្ថិតនៅអេក្វាទ័រមើលឃើញរយៈកម្ពស់ព្រះអាទិត្យនៅពេលថ្ងៃត្រង់ជាងអ្នកស្ថិតនៅតំបន់ត្រជាក់បង្គួរ និងតំបន់ប៉ូល ។ កត្តានេះគឺដោយសារផែនដីមានរាងមូល ធ្វើឲ្យតំបន់អេក្វាទ័រទទួលបានមុំចាំងប៉ះនៃ ពន្លឺព្រះអាទិត្យធំ និងកាន់តែតូចទៅៗឆ្ពោះទៅរយៈទទឹងកាន់តែខ្ពស់ ។