ក. ករណីយកិច្ច ៖ ជាលក្ខណៈដែលតម្រូវមកលើកំណត់ចិត្តដោយសេរីរបស់មនុស្ស ។ គេអាចនិយាយម៉្យាងទៀតថា ករណីយកិច្ច ជាភារកិច្ច ឬការងារដែលត្រូវធ្វើ ។
- សិទ្ធិ ៖ ជាអំណាចដែលមនុស្សទទួលបានពីធម្មជាតិ និងអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់សម្រាប់រស់នៅឱ្យបានសមរម្យ និងមានសេចក្តីថ្លៃថ្នូរជាមនុស្ស ។
ខ. ទំនាក់ទំនងរវាងសិទ្ធិ និងករណីយកិច្ច
- សិទ្ធិ និងករណីយកិច្ច ជាទិដ្ឋភាពពីរដែលបំពេញឱ្យគ្នា និងធ្វើជាមូលដ្ឋានដទៃ ហើយករណីយកិច្ចដែលអ្នកដទៃបំពេញឱ្យយើងជាចម្លើយតបនឹងសិទ្ធិរបស់យើង ។
- សិទ្ធិ និងករណីយកិច្ច ត្រូវតែមានទំនាក់ទំនងជាមួយគ្នា ហើយដើរទន្ទឹមគ្នាជានិច្ចមិនអាចនៅដាច់ពីគ្នាបានទេព្រោះថា កាលណាយើងមានករណីយកិច្ចចាំបាច់ត្រូវតែមានសិទ្ធិមួយសមស្របដូចនេះ
- បើមានតែសិទ្ធិខ្វះករណីយកិច្ច គឺអនាធិបតេយ្យ
- បើមានតែករណីយកិច្ចខ្វះសិទ្ធិ គឺជារបបផ្តាច់ការ
- បើមានទាំងសិទ្ធិ មានករណីយកិច្ច គឺជាប្រជាធិបតេយ្យ ។
គ. ឧទាហរណ៍
- សិស្សមានសិទ្ធិសំណូមពរឬស្នើរឱ្យគ្រូពន្យល់ចំណុចណាមួយនៃមេរៀនដែលមិនទាន់យល់ឱ្យគ្រូពន្យល់ម្តងទៀតឯគ្រូមានករណីយកិច្ចរបស់គ្រូឆ្លើយតបនឹងសិទ្ធិរបស់សិស្ស(នេះជាករណីយកិច្ចរបស់គ្រូឆ្លើយតបនឹងសិទ្ធិរបស់សិស្ស)
- គ្រូមានសិទ្ធិដាក់លំហាត់ ឬបញ្ហាឱ្យសិស្សបំពេញកិច្ចការអ្វីមួយ ។សិស្សឆ្លើយសំណួររបស់គ្រូដើម្បីបំពេញករណីយកិច្ចជូនគ្រូ (ករណីយកិច្ចរបស់សិស្សបំពេញឱ្យគ្រូ គឺជាចម្លើយតបនឹងសិទ្ធិរបស់គ្រូ) ។