Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សមាសភាពរបស់តុលាការមាន ៖

ក. សមាសភាពរបស់តុលាការខេត្ត - ក្រុង ៖

  • ចៅក្រមអយ្យការមួយរូប ជា​ប្រធានសវនាការ
  • តំណាងអយ្យការមួយរូប ជាដើមបណ្តឹងអាជ្ញា ជាអ្នកចោទប្រកាន់ក្នុងរឿងក្តីព្រហ្មទណ្ឌ និងជាគូក្តីរណបក្នុងរឿងក្តីរដ្ឋប្បវេណី បំពេញភារកិច្ចជាអ្នកផ្តល់យោបល់
  • ក្រឡាបញ្ជីមួយរូបជាលេខាកត់ត្រា (ជំនួយការកត់ត្រា)
  • មេធាវីរបស់គូក្តី ជាអ្នកចូលរួម បើសិនជាមាន ។

ខ. សមាសភាពរបស់សាលាឧទ្ធរណ៍

  • ចៅក្រមបីរូប មួយរូបជាចៅក្រមប្រធាន​ និងពីររូបទៀតជាចៅក្រុមប្រឹក្សា
  • តំណាងមហាអយ្យការមួយរូប
  • ក្រឡាបញ្ជីមូលរូប ជាលេខាកត់ត្រា (ជំនួយការកត់ត្រា)
  • មេធាវីរបស់គូក្តី ជាអ្នកចូលរួម បើសិនជាមាន ។

គ. សមាសភាពរបស់តុលាការកំពូល

  • ចៅក្រមប្រាំរូបមួយរូបជាចៅក្រមប្រធាន បួនរូប ជាចៅក្រម ប្រឹក្សាសម្រាប់ជំនុំជម្រះក្តីលើបណ្តឹង សាទុក្ខលើកទី១
  • តំណាងមហាអយ្យការមួយរូប
  • ក្រឡាបញ្ជីមួយរូប ជាលេខាកត់ត្រា (ជំនួយការកត់ត្រា)

មេធាវីរបស់គូក្តី ជាអ្នកចូលរួម បើសិនជាមាន ។ ចៅក្រមប្រាំបួនរូបមួយរូប ជាចៅក្រមប្រធាន ប្រាំបីរូប ជាចៅក្រម ប្រឹក្សាសម្រាប់ជំនុំជម្រះក្តីលើបណ្តឹងសាទុក្ខលើកទី២

  • តំណាងមហាអយ្យការមួយរូប
  • ក្រឡាបញ្ជីមួយរូប ជាលេខាកត់ត្រា (ជំនួយការកត់ត្រា)
  • មេធាវីរបស់គូក្តី ជាអ្នកចូលរួម បើសិនជាមាន ។

ជំនុំជម្រះលើបណ្តឹងសើរើមានចៅក្រមប្រាំបួនរូបមួយរូប ជាចៅក្រមប្រធាន ប្រាំងបីរូបចៅក្រមប្រឹក្សា ។

  • តំណាងមហាអយ្យការមួយរូប
  • ក្រឡាបញ្ជីមួយរូប ជាលេខាកត់ត្រា(ជំនួយការកត់ត្រា)
  • មេធាវីរបស់គូក្តី ជាអ្នកចូលរួម បើសិនជាមាន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login