គំរូរបស់លោកកូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាដូចតទៅ ៖
គំរូរបស់លោកតូលេមី៖
- ផែនដីស្ថិតនៅចំណ្តាលប្រព័ន្ធមួយដែលមានភព និងតារាជាច្រើន ។
- ភពធ្វើដំណើរនៅលើគន្លងរង្វង់ពីតូចទៅធំបន្តបន្ទាប់គ្នា ។
- ចលនារបស់ភពឆ្លងកាត់មេឃ ពីកើតទៅលិចគឺបណ្តាលមកពីរង្វិលនៃរង្វង់ដ៏ធំមួយ មានលក្ខណៈដូចគ្នានឹងខ្ទង់កង់រទេះដែលកំពុងងវិល ។
- ចលនាដើរថយក្រោយកើតឡើងចំពោះភពណាដែលមានគន្លងតូចឲ្យធ្វើចលនាក្នុងទិសដៅបញ្រ្ចាស ។
គំរូរបស់លោកកូពែនិក ៖
- ព្រះអាទិត្យនៅចំកណ្តាល ហើយផែនដីនិងភពផ្សេងៗ ទៀតវិលជុំវិញព្រះអាទិត្យ ។
- ចលនាដើរថយក្រោយកើតមានចំពោះភពមួយដែលមានគន្លងតូចដើរកាត់ពីមុខភពមួយទៀតដែលមានគន្លងធំជាង ។